បើក​លឿន​មិន​ប្រយ័ត្ន រេ​ចង្កូត​បុក​ម៉ូតូ​ពេញទំហឹង​ស្លាប់​៣​នាក់

 
 

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦​ វេលា​ម៉ោង​៦​និង​០០​នាទី​ល្ងាច​មុន​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ នៅ​ចំណុច​ក្រុម​៣ ភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។

តាម​ការ​បំភ្លឺ​ពី​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយ​អ្នកបើកបរ​ ប្រើប្រាស់​ល្បឿន​លឿន ទំនង​បែប​ស្រវឹង​ផង​ ទើប​គ្រប់គ្រង​ស្ថានការណ៍​មិន​បាន​។

ខណៈ​ផ្លូវ​ដែល​ចិន​ចាក់​ដី ខ្ពស់​ទាប​ផង​នោះ​ធ្វើ​ឲ្យ​រថយន្ដ​ បង្ក​រេ​ចង្កូត​ទៅ​ខាងឆ្វេង​បណ្តាល​ឲ្យ​រថយន្ត​ជ្រុល​មក​បុក​នឹង​ម៉ូតូ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​រវាង​រថយន្ត​នឹង​ម៉ូតូ​បណ្តាល​ឲ្យ ស្លាប់​មនុស្ស​៣​នាក់ និង​របួសធ្ងន់​ស្រាល​៦​នាក់ ហើយ​រថយន្ត​បង្ក​រអិល​ក្រឡាប់​ធ្លាក់​ផ្លូវ​ចូល​ស្នាមភ្លោះ​។

ជន​រង​គ្រោះ​ទាំង​ ៣​នាក់​ ដែល​ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​១០១២ ពណ៌​ខ្មៅ មាន​ទី​១-​ឈ្មោះ ហ៊ីង សុទី​ន ភេទ​ស្រី អាយុ ២៣​ឆ្នាំ ជន​រង​គ្រោះ​ទី​២- ឈ្មោះ រស់ សុ​ឃៀ ភេទ​ស្រី អាយុ ២៣​ឆ្នាំ ជន​រង​គ្រោះ ទី​៣-​ឈ្មោះ អេ​ន សុ​រ៉ា ភេទ​ស្រី អាយុ ៣​ឆ្នាំ ជា​កូនបង្កើត​របស់ រស់ សុ​ឃៀ អ្នក​ទាំង​៣​នាក់ មាន​ទីលំនៅ​រស់នៅ​ កន្លែង​កើតហេតុ​ខាងលើ ។

ចំណែកឯ​ភាគី​បង្ក​ឈ្មោះ ស្នា មិន​ស្គាល់​ត្រកូល ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ដ​ម៉ាក ណា​វ៉ា​រ៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ AE-0700 រស់នៅ​ស្រុក​មោង​ឬ​ស្សី ក្នុង​នោះ​ជន​រង​គ្រោះជា​អ្នក​រួម​ដំណើរ​ទាំង​៦​នាក់​បា​នប​ញ្ចូ​ន​ទៅ​មន្ទី​ពេទ្យ​។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ បាន​ប្រមូល​វត្ថុ​តាង​យក​មក​រក្សា​ទុក​ នៅ​អធិការ​ស្រុក​សំឡូត រង់ចាំ​ភាគី​ទាំង​សងខាង​ ចូលខ្លួន​មក​ដោះស្រាយ​ ទៅ​តាម​ផ្លូវច្បាប់​៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា រថយន្តកុងតឺន័រមួយគ្រឿង បើកក្នុងល្បឿនលឿន និងគៀរទៅលើ ម៉ូតូរបស់យុវជន២នាក់ ដែលកំពុងឈរជជែកគ្នា លើសួនច្បារកណ្តាល ទ្រូងផ្លូវបណ្តាលអោយដួល ហើយកិនលើយុវជនម្នាក់ បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធម៌បំផុត ។

ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ដ៏ គួរអោយរន្ឋត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង ២០នាទី យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ នៅចំណុចមុខធនាគារសួនវឌ្ឍន តាមបណ្តោយផ្លូវ វេងស្រេង ស្ថិតក្នុងភូមិតំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះដួង សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាកម្មកររោងចក្រ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលផ្សារឯករាជ្យ១ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុគេបាន ឃើញយុវជន២នាក់ជិះម៉ូម៉ាក FTR ពណ៍ស មិនចាំស្លាកលេខ ជិះមកតាមបណ្តោយផ្លូវវេងស្រង ទិសដៅពីកើតទៅលិច ពេលទៅដល់កន្លែងកើហេតុបានឈប់ម៉ូតូ រួចនាំគ្នាឈរនិយាយគ្នា លេងនៅលើសួនទ្រូងផ្លូវ ។ លុះមួយសន្ទុះក្រោយមកស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង បើកក្នុងល្បឿនយ៉ាងល្បឿនមកគៀរជនរងគ្រោះបណ្តាលអោយដួល និងកិនបែកក្បាល ធ្លាយខួរស្លាប់នៅក្នុងធ្លុកឈាមយ៉ាងអាណោចអាធម៍ ហើយរថយន្តបង្កបាន ព្យាយាមបើក បន្ថែមល្បឿនគេចខ្លួនមិនទទួលខុសត្រូវ ។ ប៉ុន្តែត្រូវសមត្ថកិច្ចដេញ ឃាត់បានទាំងរថយន្តនិង អ្នកបើកបរក្នុងទឹកដីសង្កាត់សំរោងក្រោម។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងយករថយន្ត ព្រមទាំងអ្នកបើករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម