បើកម៉ូតូមិនគោរពសិទ្ធិអាទិភាព ធ្វើឲ្យស្លាប់ក្មេងស្រីអាយុ៦ឆ្នាំម្នាក់
ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីម្នាក់អាយុ៦ឆ្នាំ ត្រូវរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅពេលដឹកទៅមន្ទីរពេទ្យ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយគោយន្តកន្ត្រៃ។ ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ ដែលតភ្ជាប់នឹងផ្លូវជាតិលេខ១៥៦D ស្ថិតក្នុងភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដំបូងមានម៉ូតូ១គ្រឿងម៉ាកហុងដា ធុនសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1A-3216 បើកបរដោយឈ្មោះ ស៊ីវ សាវ៉ុង ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឌុបក្មេងស្រីឈ្មោះ ផឹង លីសា ភេទស្រីអាយុ៦ឆ្នាំ នៅភូមិជាមូយគ្នា។
នគរបាលរូបនោះ បានបញ្ជាក់ថា តាមសាក្សីឃើញហេតុការណ៍នោះ បានប្រាប់ថា មុនពេលកើតហេតុ ម៉ូតូបានបើកចេញពីផ្ទះ នៅខាងត្បូងផ្លូវ គោលបំណងបត់ស្តាំទៅកើត ដើម្បីឡើងផ្លូវស្រប ពេលនោះមានគោយន្តកន្ត្រៃដឹកទឹកកក១គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១៥៦D បើកបរក្នុងទិសដៅពីលិចទៅកើត ចុះចំណោតផ្លូវជាតិ ដែលបើកបរដោយឈ្មោះ ភិន ផុន អាយុ២៦ឆ្នាំ នៅភូមិថ្មី ឃុំគយម៉ែង ស្រុកមង្គលបូរី។
ពេលនោះម៉ូតូបានបើក ទៅប៉ះនឹងជ្រុងទ្រុងរ៉ឺម៉កគោយន្ត បណ្តាលឲ្យម៉ូតូដួល ហើយក្មេងស្រីអាយុ៦ឆ្នាំ ធ្លាក់ទៅចូលកង់រ៉ឺម៉កគោយន្ត ខាងស្តាំកិនរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាល ដល់មន្ទីរពេទ្យក៏បានស្លាប់ ឯអ្នកបើកម៉ូតូរងរបួសស្រាល។
ចំណែកអ្នកបើកបរគោយន្តកន្ត្រៃ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ បន្សល់ទុកតែគោយន្តនៅកន្លែង។ បច្ចុប្បន្ន វត្ថុតាងម៉ូតូ និងគោយន្តត្រូវបានត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមង្គលបូរី រង់ចាំធ្វើការដោះស្រាយពេលក្រោយ។ ចំពោះករណីបង្កឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសារតែ អ្នកបើកម៉ូតូមិនគោរពសិទ្ធអាទិភាព៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកផងដែរថា ដោយឡែកករណីមួយវិញទៀត យ៉ាងហោចណាស់មនុស្ស ៩នាក់ រងរបួសធ្ងន់ និងស្រាល បន្ទាប់ពីគោយន្ត កន្ត្រៃដឹកមនុស្ស២៥នាក់ ក្រឡាប់ខណៈដឹកមនុស្ស មកពីធ្វើបុណ្យបញ្ចុះសីមា នៅវត្តគិរីរម្យសន្តិភាព ហៅវត្តអូរចោទ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក មកដល់ចំណុចចុះពីលើភ្នំព្រឹក ស្ថិតក្នុងភូមិ-ឃំុ- ស្រុកភ្នំព្រឹក នៅម៉ោង១៖២៥នាទី រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា គោយន្តកន្រ្តៃនោះ បានក្រឡាប់ធ្លាក់ប្រឡាយបង្ហូរទឹក បណ្តាលឲ្យរងរបួសមនុស្សចំនួន ៩នាក់ រងរបួស កនុងនោះមានស្ត្រី៥នាក់ ហើយមនុស្ស៣នាក់របួសធ្ងន់ និង៦នាក់របួសស្រាល។
បើតាមមន្ត្រីនគរបាលមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះទី១.ឈ្មោះ រុំ រ៉ែម ភេទប្រុសអាយុ ១៩ឆ្នាំ របួសធ្ងន់, ទី២.ឈ្មោះ លី ពែក ភេទប្រុស អាយុ៧៤ឆ្នាំ របួសធ្ងន់, ទី៣.ឈ្មោះ គា អេង ភេទស្រី អាយុ ៧៧ឆ្នាំ របួសធ្ងន់, ទី៤. ឈ្មោះ មីុ មួន ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកបើកបរ របួសស្រាល, ទី៥.ឈ្មោះ ឡុក សុខ ភេទស្រី អាយុ៦៩ឆ្នាំ របួសស្រាល, ទី៦,ឈ្មោះ គា អាង ភេទស្រី អាយុ៧៦ឆ្នាំ របួសស្រាល, ទី៧.ឈ្មោះ វ៉ៃ វឿន ភេទស្រី អាយុ៥៨ឆ្នាំ របួសស្រាល, ទី៨.ឈ្មោះ តក់ ធូ ភេទស្រី អាយុ៤៩ឆ្នាំ របួសស្រាល និងទី៩.ឈ្មោះ ស្វាត មីុ ភេទប្រុស អាយុ៨០ឆ្នាំ របួសស្រាល។
មន្ត្រីនគរបាល បានបន្តទៀតថា ជនរងគ្រោះទាំងអស់ រស់នៅភូមិតាហែន ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ក្រោយហេតុការណ៍នេះបន្តិច កម្លាំងនគរបាកស្រុកភ្នំព្រឹក បានហៅរថយន្តសគ្រោះ មណ្ឌលសុខភាពពេជ្រចិន្តា បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន។
ពាក់ព័ន្ធនិងករណីនេះ សាក្សីបានបញ្ជាក់ថា អ្នកបើកគោយន្តកន្ត្រៃអាចនឹងដោះចង្កឹះលេខអស់ ពេលគោយន្ត ចុះចំណោទទៅមុខមានល្បឿនលឿន ក៏កាច់មកកៀនធ្លាក់ប្រឡាយបង្ហូរទឹកតែម្តង៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!