បុរសម្នាក់ជិះរថយន្តដេញបាញ់អ្នកជិះម៉ូតូស្លាប់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមិនទាន់ដឹងមូលហេតុ
(កណ្តាល)៖ បុរសម្នាក់ជិះរថយន្តដេញបាញ់ អ្នកជិះម៉ូតូស្លាប់ នៅទឹកដីឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមិនទាន់ដឹងមូលហេតុ នៅមុននេះបន្តិចនាល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ។
លោក មាន ច័ន្ទរិទ្ធ អធិការនគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាក់ថា ពិតជាមានបុរសម្នាក់ ត្រូវបានប្រទះឃើញស្លាប់មែន តែមិនទាន់ដឹងជាករណីអ្វីនៅឡើយទេ។
តាមសេចក្តីរាយការណ៍បឋមពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ជនល្មើសបើករថយន្តមួយគ្រឿង មិនស្គាល់ស្លាកលេខ។ នៅពេលនេះកម្លាំងនគរបាល និងអាវុធហត្ថ ជាច្រើននាក់ បាននិងកំពុងចុះ ទៅជួយអន្តរាគមន៍ហើយ៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានកម្លាំងសន្តិសុខរបស់សាលាខណ្ឌពោធិ៍សែនជ័យ២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ពេលដែលជនរងគ្រោះទាំង២នាក់ ដឹកទូហ្គេមដែលចាប់បានចេញពីទីតាំងល្បែងហ្គេមមួយកន្លែង ដើម្បីនាំយកទៅក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ ត្រូវបានជនអន្ធពាល១ក្រុម ដែលគេសង្ស័យថា ជាបក្សពួកផ្ទះបទល្មើសល្បែងហ្គេមមួយនោះ រួមនិង១ក្រុមទៀតចេញពី ភោជនីយដ្ឋាន «ក្រុងខ្មែរ» មានកាំភ្លើងផង មានគ្នាប្រមាណជាង១០នាក់ ស្ទាក់ដេញបាញ់ និងវាយនៅពាក់កណ្ដាលផ្លូវ ។
ហេតុការណ៍នោះបានកើតឡើង កាលពីថ្ងៃទី០៥ មេសា ២០១៦ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន «ក្រុងខ្មែរ» ស្ថិតនៅតាមផ្លូវបេតុង ខាងក្រោយសួនកុមារពោធិ៍ចិនតុង ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះឈាន លាប អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិរំដួល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែន ជ័យ រងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង និងម្នាក់ទៀតឈ្មោះខែម សំឡូត អាយុជាង២០ឆ្នាំ មានទីលំនៅក្នុង ខេត្តតាកែវ រងរបួសធ្ងន់បែកមុខបែកមាត់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសន្តិសុខខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកឃឹម ស៊ុន សូដា ដែលជាអភិបាលរងខណ្ឌ បានចុះទៅបង្ក្រាប និងចាប់ទីតាំងល្បែងហ្គេមមួយកន្លែងនោះ ស្ថិតក្នុងភូមិតាងួន ដែលជាល្បែងស៊ីសងចំតួ និងកំពុងពង្វក់ស្មារតីក្មេងៗ ជាពិសេស សិស្សសាលាឲ្យភ្លេចការរៀនសូត្រផងដែរ ។
នៅក្នុងពេលនោះ កម្លាំងក៏បានដកហូតបានទូហ្គេមមួយចំនួន ហើយបានដឹកតាមរថយន្តសាលាខណ្ឌ យកទៅរក្សាទុកដោយជនរងគ្រោះទាំង២នាក់ ជាអ្នកបើកបររថយន្ត ម្យ៉ាងទៀតនៅពេលនោះ កម្លាំងសន្តិសុខបានបែកខ្ញែកគ្នាអស់ អត់ជុំគ្នាឡើយ ។
លុះពេលទៅដល់ចំណុចកើតហេតុមុខភោជនីយដ្ឋាន «ក្រុងខ្មែរ» ស្រាប់តែមានជនអន្ធពាល១ក្រុម មានគ្នាប្រមាណជាង១០នាក់ ជិះម៉ូតូ៥ទៅ៦គ្រឿង ប្រដាប់ដោយដំបងដែលបំពង់ទីបក្នុងដៃ និងស្ថិតក្នុងស្ថានភាពស្រវឹងផង បានស្ទាក់មុខរថយន្តសន្តិសុខ។
ប្រភពដដែលបន្តថា ខណៈនោះជនរងគ្រោះបានឈប់រថយន្តហើយបានចុះទៅ ប្រុងសួរនាំប៉ុន្តែមិនទាន់បានសួរផង ក៏ត្រូវបានជនអន្ធពាលទាំងនោះ វាយបណ្ដាលឱ្យដួលសន្លប់ម្នាក់និងបែនមុខបែកមាត់ម្នាក់យ៉ាងធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះ ជនពាលបានស្រែកខ្លាំងៗថា ខ្លាចអីមេធំអញនៅនឹងដែរ គ្មានអាណាហ៊ានទេ ការស្រែកបែបនេះ គឺមេធំសំដៅទៅក្រុមអ្នកនៅក្នុងភោជនីយដ្ឋាន «ក្រុងខ្មែរ»ដែលមានកាំភ្លើង ។
ក្រោយពេលអ្នកខាងក្រៅមានរឿងបែបនេះ ខាងអ្នកនៅក្នុងភោជនីយដ្ឋាននោះ បានចេញទៅជួយ និងបានដកកាំភ្លើងខ្លីបាញសំដៅរថយន្តសន្តិសុខចំនួន២គ្រាប់ តែមិនបណ្តាលឲ្យត្រូវនណាម្នាក់ឡើយ បន្ទាប់មក ក្រុមខ្មាន់កាំភ្លើងបានវាយរថយន្តសាលាខណ្ឌ បណ្តាលឱ្យខូចរថយន្តចំនួន២គ្រឿង ដោយមួយគ្រឿងបែកកញ្ចក់នឹងមួយគ្រឿងទៀត ក្រពិតកាប៊ីន រួចជនពាលខាងលើ បានគេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបានបន្តថា នេះជាការបំពានយ៉ាងធ្ងន់ធ្ងរ លើកម្លាំងសន្តិសុខ ក្នុងពេលកំពុងបំពេញការ ងារពីសំណាក់ក្រុមជនពាល ដែលសង្ស័យថា ដៃជើងផ្ទះបើកល្បែងហ្គេម និងភោជនីយដ្ឋាន ក្រុងខ្មែរនោះ ហើយក្រុមជនពាលទាំងនោះ ទំនងត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយដែរ ប៉ុន្តែមិនបានតាមចាប់ខ្លួននោះទេ ព្រោះក្រោយពេលកើតហេតុភ្លាមៗ លោកអភិបាលខណ្ឌនិង លោកអធិការ ខណ្ឌពោធិ៍សែនជ័យបានចុះទៅកាន់ទីនោះភ្លាមៗ ហើយ មានតំណាងជនបង្កទាំងនោះ បានចេញមុខធ្វើការ សម្រុះសម្រួលគ្នា ដោយសុំឲ្យរង់ចាំ ដោះស្រាយគ្នានៅពេលក្រោយ ហើយមានមជ្ឈដ្ឋានជាច្រើនកំពុង រង់ចាំមើល ថាតើជនរងគ្រោះ បានទទួលនូវភាពយុត្តិធម៌ឬអត់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!