រថយន្តដឹកកម្មករ ២គ្រឿងបុកគ្នា បណ្ដាលឲ្យកម្មកករ ១២នាក់ រងរបួសធ្ងន់-ស្រាល

 
 

ភ្នំពេញ ៖ រថយន្តដឹកម្មកររោងចក្រចំនួន ២គ្រឿង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១៧ និង២៥នាទី បានបុកគ្នា ហើយបណ្ដាលឲ្យកម្មករ​ ចំនួន ១២នាក់ រងរបួសធ្ងន់ និងស្រាល ដែលហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចមុខតំបន់សេដ្ឋកិច្ចពិសេស សាន តុង ស្ថិតនៅក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមគេហទំព័រនគរបាលជាតិ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត ១គ្រឿង ម៉ាក HYUNDAI ចំណុះ២តោនកន្លះ ពណ៌ខៀវ ស្លាកលេខ កំពង់ធំ 3A-0272 បើកបរដោយឈ្មោះនួន ម៉ុន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរបើករថយន្តដឹកកម្មករ រស់នៅភូមិក្រញ៉ូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច លុះមកដល់ចំណុច កើតហេតុខាងលើ ក៏ទៅបុកពីក្រោយរថយន្តម៉ាក HYUNDAI ចំណុះ 5តោន ស្លាកលេខ ស្វាយរៀង 3A-1459 ពណ៌ស បើកបរដោយ ឈ្មោះរស់ សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើក រថយន្តដឹកកម្មករ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកពីកើតទៅលិច បណ្ដាលអោយអ្នករួមដំណើរ នៅលើរថយន្តស្លាកលេខ​ កំពង់ធំ 3A-0272 រងរបួសចំនួន 12នាក់ ស្រី ក្នុងនោះ របួសធ្ងន់4នាក់ ស្រាល 8នាក់។ 


ក្រោយពេលកើតហេតុភ្លាម​ អ្នកបើកបររថយន្ត បង្កបានគេចខ្លួនបាត់។ បច្ចុប្បន្នអ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យ ខេត្តស្វាយរៀង ដោយឡែក របួសស្រាលកំពុងសំរាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ។

រីឯវត្ថុតាងរថយន្ត1គ្រឿង​ ខូចធ្ងន់រក្សាទុកនៅភូមិថ្នល់ជាតិ និង1គ្រឿងទៀត ត្រូវបានរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកស្វាយទាប ដើម្បីបំពេញសំណុំរឿង តាមនីតិវិធីច្បាប់ ។ មូលហេតុរថយន្តម៉ាក HYUNDAI ស្លាកលេខកំពង់ធំ 3A-0272 បើកបរ ជែងក្នុងស្ថានភាពមានគ្រោះថ្នាក់ ៕



ប្រភព ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា រថយន្តដឹកកម្មករកាត់ដេរមួយគ្រឿង បានក្រឡាប់ នៅតាមផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យរងរបួសចំនួន៣៣នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១២នាក់។

លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តម៉ាកហីុយ៉ានដាយ បើកដឹកកម្មករ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចខាងលើបានគេចរថយន្តដឹកថ្មឆ្លងផ្លូវ បណ្ដាលឲ្យក្រឡាប់ចាក់កម្មករទៅលើផ្លូវតែម្តង៕  


ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម