បញ្ជូនស្ត្រីម្នាក់ដាក់គុកលើកទី២ ខណៈជំពាក់លុយគេមិនសង
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យ បទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះប្រតិបត្តិការ ឃាត់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់ឱ្យចាប់លេខ៩៨ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ របស់លោក ឈុន ច័ន្ទសីហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ដែល ប្រព្រឹត្តនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប កាលពីថ្ងៃទី០៣,២៤,២៧,២៩ ខែមិថុនា ឆ្នាំ២០១១ បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ចោទពីបទ (មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរ)។
ហេតុការឃាត់ខ្លួនស្ត្រីម្នាក់នោះធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃ០៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវ ក្នុងភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាម ខណៈនោះ ជនសង្ស័យកំពុងជិះម៉ូតូពាក់ម៉ាស់។
លោកអនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ។ កងរាជអាវុធហត្ថខេត្តសៀមរាបបានចុះទៅដល់ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គុំក្រុង ខេត្តសៀមរាប ដើម្បីអនុវត្តដីកាបង្គាប់ ឱ្យចាប់ខ្លួនលេខ៩៨ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ របស់លោកចៅក្រម ឈុន ច័ន្ទសីហា បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ចាន់ មុន្នីនាថ ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកបានបន្តថា ជនសង្ស័យ ខាងលើត្រូវបានតុលាការចោទពីបទ (មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍ដែលអាចជួញដូរ) ដែលប្រព្រឹត្តិនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប កាលពីថ្ងៃទី០៣,២៤,២៧,២៩ ខែមិថុនា ឆ្នាំ២០១១ បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។
លោកបានបញ្ជាក់បន្ថែមថា ស្ត្រី ជាជនសង្ស័យ ដែលជំពាក់លុយគេ សន្យាខ្យល់ថា ចេញពីគុកលើកទី១ សងគេនោះ ហើយគេចខ្លួនបាត់ រហូត អស់រយៈពេលជាច្រើនឆ្នាំនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានមកវិញ រួចរុញចូលគុកជាលើកទី២។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅតុលាការនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីផ្សេង មួយវិញទៀត កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិត ស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយ មានជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌ ខេត្តស្វាយរៀង បានចាប់ខ្លួន ស្រ្តីម្នាក់ នៅរសៀល ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៥ កន្លងទៅ ពីបទឆបោកលុយអ្នកដទៃ ចំនួន៨ពាន់ដុល្លារ ពីខេត្តស្វាយរៀង ហើយមក សម្ងំលាក់ខ្លួន ជាមួយកូន នៅហាងមួយកន្លែង ក្នុងភូមិសែសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌកំរិតស្រាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ស្រ្តីរូបនេះមានឈ្មោះ រ៉ា ផានី អាយុ២៨ឆ្នាំរស់នៅភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបាន លោក ហឹុង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀង ចេញដីកាបញ្ជាអោយចាប់ខ្លួន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ពីបទបោក ដោយជំពាក់ប្រាក់ឈ្មោះ រស់ សម្បត្តិ ចំនួន៨ពាន់ដុល្លារ តែមិនសង។
ក្រោយការចាប់ខ្លួន ស្រ្តីរូបនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ខេត្តស្វាយរៀងវិញ ដើម្បីចាត់វិធានការ តាមផ្លូវ ច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!