រកស៉ីបញ្ចូលបទភ្លេងទូរស័ព្ទ ទំនងរកលុយចាយមិនគ្រប់ ឆ្លៀតរកស៉ីគ្រឿងញៀនត្រូវជាប់ខ្នោះរបស់នគរបាល
(ភ្នំពេញ)៖ យុវជនម្នាក់ជាអ្នករកស៉ី បញ្ចូលបទភ្លេងទូរស័ព្ទ ប៉ុន្តែមុខរបរមួយនេះទំនងរកលុយចាយមិនគ្រប់ ក៏ឆ្លៀតចែកចាយ គ្រឿងញៀនបន្ថែមទៀត ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួននៅល្ងាចថ្ងៃទី៨ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះឈ្មោះ ឈ្មោះ ពិសិទ្ឋ អាយុ២៣ឆ្នាំ មុខរបរបញ្ចូលភ្លេងទូរសព្ទ័ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។
លោកបានបន្តថា ក្រោមការណែនាំពីសំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ លើការពង្រឹងបញ្ហា សន្តិសុខនោះ លោកបានខិតខំដឹកនាំកម្លាំងគ្រប់ផ្នែកចុះល្បាតទាំងយប់ទាំងថ្ងៃនិងធ្វើការស្រាវជ្រាវ រហូតបង្ក្រាបបទល្មើសទាំងនេះ។
សម្រាប់ជនសង្ស័យរូបនេះ ក្រោយទទួលព័ត៌មានថាមានជនសង្ស័យកំពុងចែកចាយគ្រឿងញៀន និងបន្លំជាបញ្ចូលបទភ្លេងនៅកន្លែង កើតហេតុខាងលើ ទើបលោកដឹកនាំកម្លាំងចុះទៅបង្ក្រាបបានម្នាក់និងដកហូតថ្នាំញៀន១៥កញ្ចប់ នាំយកទៅកាន់អធិការដើម្បី សាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានជនជួញដូរគ្រឿងញៀន ២នាក់ រួមជាមួយថ្នាំញៀន២៣កញ្ចប់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបាន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នៅចំណុច ផ្លូវលំក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ក្នុងកិច្ចសហប្រត្តិបត្តិការនេះ គឺជាករណីស្រាវជ្រាវទើបឈានទៅបង្ក្រាប ដោយឃាត់ខ្លួនជន សង្ស័យបានចំនួន២នាក់ និងដកហូត បានថ្នាំញៀន២៣កញ្ចប់តូច ដែលមុខសញ្ញាទាំងនេះបានរក្សាទុកដើម្បីធ្វើសកម្មភាពជួញដូរដោយខុសច្បាប់។
មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះលី យ៉ាំងប៊ូ អាយុ៦០ឆ្នាំ និងឈ្មោះ ង្វៀង យ៉ាំងទី អាយុ២០ឆ្នាំ ជនត្រូវសង្ស័យទាំង២នាក់ ជាជនជាតិវៀតណាម និងមានមុខរបរមិនពិតប្រាកដ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ។ បច្ចុប្បន្នមុខសញ្ញាជួញដូរថ្នាំញៀនទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធីទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!