មិនដឹងយ៉ាងម៉េច ស្ងាត់ៗស្រាប់តែ ដោះលែង អ្នកជួញសាច់សត្វ ជិត១០៣គីឡូក្រាម
មណ្ឌលគិរី៖ ជនសង្ស័យចំនួន២នាក់ ដឹកជញ្ជូនសត្វព្រៃ ចំនួន១០៣គីឡូក្រាមតាមរយៈ រថយន្តកាមឺរីមួយគ្រឿងដែល មន្រ្តីជំនាញគ្រប់គ្រងដែន ព្រៃហាមឃាត់ និងរឹបអូសបាន ទាំងវត្ថុតាងជនល្មើស នៅស្រុកកោះញែក ប្រតិបត្តិការនេះ បានធ្វើឡើងកាលល្ងាច ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ស្ថិតនៅភូមិឈួល ឃុំ ស្រែហ៊ុយ ស្រុក កោះញែកខេត្តមណ្ឌលគិរីនោះត្រូវ បានគេដោះលែងជនល្មើស ចំនួន២នាក់នោះទៅ វិញយ៉ាងរលូនត្រឹមមន្ទី របរិស្ថានខេត្តមណ្ឌលគិរី ។
ជនល្មើស២នាក់ដែលមន្ត្រី ជំនាញការពារសត្វព្រៃ បានបង្ក្រាប និងឃាត់ខ្លួន បាននៅស្រុកោះញែក ជនសង្ស័យចំនួន៣នាក់ ដោយមានម្នាក់ មិនទាន់គ្រប់អាយុ ត្រូវដោះលែងវិញចំនែក២នាក់ ឈ្មោះ សម្បត្តិ វុទ្ធថា នឹងម្នាក់ទៀតឈ្មោះ សម្បិត្ត វុទ្ធី ដោយរឹបអូសបានរថយន្ត ម៉ាកកាម៉ារីស្វិត ពណ៌ទឹកប៉ិច ១គ្រឿងរួមទាំងសត្វព្រៃ ចំនួន ១០៣ គីទ្បូក្រាម មានសត្វត្រកួត ចំនួន ៤០ក្បាល ស្វា១ ក្បាល ពពឹច១ ពោះវែកក្បាល ៦ អណ្ដើក ៨ក្បាល និងសំពោច១ក្បាល ។
ករណីនេះធ្វើឡើងកាលថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១៧.០០នាទី នៅចំនុច ភូមិ ឈួល ឃុំ ស្រែហ៊ុយ ស្រុកកោះញែក ។ ក្រោយធ្វើការចាប់ បង្ក្រាបសត្វព្រៃ ខាងលើនោះនៅព្រឹក ថ្ងៃទី៧ខែសីហាឆ្នាំ២០១៦នេះ សត្វព្រៃដែលរឹបអូសបាន ត្រូវប្រលែងឲ្យចូលព្រៃ មានសេរីភាពជាធម្មតាវិញហើយ ដោយមានប្រធានមន្ទីរ បរិស្ថានខេត្ត នាយកដែនជម្រក សត្វព្រៃស្រែពក និងតំណាងអង្គការ wwf ព្រមទាំងមាន មន្រ្តីឧទ្យានុរក្សមួចំនួនទៀតបានចូលរួមប្រលែងនៅចំណុចព្រៃក្បែរទីស្នាក់ការអភិរក្សត្រពាំងធ្មៀរ ក្នុងស្រុកកោះញែក។
មហាជនកំពុងរង់ចាំមើល ចំណាត់ការរបស់មន្រ្តី ជំនាញដែលកំពុងចាត់ការ លើជនល្មើសមេឈ្មួញជួញដូរ សត្វព្រៃយ៉ាងសកម្មទាំង២នាក់ មកឲ្យខាងអយ្យការដើម្បី ចាត់ការតាមច្បាប់យ៉ាងអន្ទះសារ ប៉ុន្តែអ្វីដែលមហាជននៅ មណ្ឌលគិរី បានសម្តែងនូវការខកចិត្ត យ៉ាងខ្លាំងនោះជនល្មើសចំនួន២នាក់ រថយន្ត១គ្រឿងដែលជំនាញឃាត់ខ្លួន បានមានភស្តុតាងជាក់ស្តែង បែរជាត្រូវគេដោះលែង ជនសង្ស័យទាំងនោះ អោយមានសេរីភាព នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី យ៉ាងរំភើយគ្មានផលរំខានឡើយ ។
ពាក់ព័ន្ធនិងការដោះលែងជនសង្ស័យ ដែលជាជនល្មើសមេឈ្មួញជួញដូរ សត្វព្រៃខាងលើនេះអ្នកឆ្លើយឆ្លង ព័ត៌មានយើងបានសុំការបំភ្លឺពីលោក ឌិន ប៊ុនធឿន នាយកដែនជម្រកសត្វព្រៃស្រែ ពក នៅរសៀលថ្ងៃនេះលោកបាន បញ្ជាក់ប្រាប់ថា ជនសង្ស័យ២នាក់នេះ ពិតជាបានដោះលែងឲ្យមានសេរីភាព វិញហើយគឺដោះលែងនៅមន្ទីរ បរិស្ថានខេត្តមែនដោយសារ ច្បាប់យល់ឃើញថា សត្វព្រៃខាងលើនេះមិនមែន ជាប្រភេទសត្វព្រៃកម្រនោះទេ ដូច្នេះមានការធ្វើការផាកពិន័យ អន្តរកាលយកថវិការបង់ចូលរដ្ឋ និងណែនាំឲ្យបញ្ឈប់ការ ជួញដូរតទៅទៀត ។ លោកនាយករូបនោះបាន បញ្ជាក់យ៉ាងខ្លីថា រឿងហ្នឹងមានតែប៉ុណ្តឹង ។
ឯលោក មូល ផាត ប្រធានគម្រោងអភិរក្សតំបន់ ទេសភាពខ្ពង់រាបភាគខាងកើត នៅរសៀលថ្ងៃទី៧ខែសីហាឆ្នាំ២០១៦នេះ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង រាល់ការបាត់បង់សត្វព្រៃយ៉ាង ច្រើនសន្ធឹកសន្ធាប់អាចបង្កឡើង ដោយមានអ្នកជួញដូរសត្វព្រៃ ចេះតែកើនឡើង មានអ្នកញៀនការប្រម៉ាញ់ សត្វព្រៃដោយការបាញ់ ប្រហារដោយគ្រាប់កាំភ្លើង ច្រើននាក់ (អ្នកឆ្លុះយប់) ព្រានព្រៃ អ្នកដាក់អន្ទាក់ច្រើន គ្មានការថមថយសោះកត្តា ទាំងនេះហើយធ្វើអោយសត្វព្រៃ គ្រប់ប្រភេទនៅតំបន់មណ្ឌលគិរី ទាំងតូច ធំ ប្រឈមទៅការបាត់បង់ បណ្តើរៗ ។
លោកប្រធានគម្រោងបានធ្វើការ សំណូមពរនិងស្នើរឲ្យអជ្ញាធរ តាំងពីមូលដ្ឋានភូមិ ឃុំ ស្រុកនិងអាជ្ញាធរមាន សមត្ថកិច្ចទាំអស់រួម សហការគ្នឲ្យបានជិតស្និទ្ធ ដើម្បីទទួលបានព័ត៌មាន ពីសកម្មភាពនេះពីមូលដ្ឋាន និងឈានទៅរកការទប់ស្កាត់ និងធ្វើការបង្រ្កាប ។
លោកថាមានតែមូលដ្ឋានផ្ទាល់ ទេដែលបានដឹងរឿងនេះច្បាស់បំផុត ដូច្នេះសូមជួយធ្វើការផ្តល់ព័ត៌មាននេះ ដល់មន្រ្តីឧទ្យានុរក្សឈានទៅរក ការទប់ស្កាត់។មិនតែប៉ុណ្ណោះ លោកបានធ្វើការសំណូមពរដល់មន្រ្តី អនុវត្តច្បាប់មេត្តាដាក់ទោស ឲ្យបានធ្ងន់ធ្ងរដល់ជន ដែលបានប្រព្រឹត្ត ។ ពាក់ព័ន្ធការដោះលែងជនសង្ស័យ ពីរនាក់ខាងលើនេះអ្នកឆ្លើយឆ្លង ព័ត៌មានយើងមិនអាចធ្វើការ ទាក់ទង សុំការបំភ្លឺបានទេថ្ងៃនេះ ៕
ប្រភព ៖ ដើមអម្ពិល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!