អីយ៉ា! ភូមិមនុស្សតឿ ស្អាតអីក៏ស្អាតយ៉ាងនេះ!
Hobbitionគឺជាភូមិដ៏ស្រស់ស្អាតមួយដែលបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តដ៏ល្បីល្បាញរបស់ហូលីវូដ “The Lord of the Ring” និង “The Hobbit” ដែលដឹកនាំដោយលោកPeter Jackson។
មានទីតាំងនៅក្រុង Matamata ភាគខាងជើងនៃប្រទេសនូវែលហ្សេឡង់ ភូមិ Hobbition នេះត្រូវបានសាងសង់ឡើងសម្រាប់ការថតខ្សែភាពយន្តប៉ុណ្ណោះ ប៉ុន្តែក្រោយមករដ្ឋាភិបាលបានសម្រេចរក្សាទុកភូមិមួយនេះ សម្រាប់ជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដោយសារការរៀបចំនេះ គឺស៊ីនឹងបរិស្ថានធម្មជាតិនៅតំបន់នោះ។
នៅទីនោះគឺឃើញមានផ្ទះតូចៗជាច្រើនបង្កប់តាមជើងភ្នំ គ្របដណ្ដប់ដោយវាលស្មៅពណ៌បៃតងខ្ចី ដែលជាកន្លែងរស់នៅរបស់ក្រុមមនុស្សតឿក្នុងខ្សែភាពយន្ត។ លើសពីនេះ ភ្ញៀវទេសចរក៏អាចមើលឃើញទិដ្ឋភាពស្រស់ស្អាត ពីកសិដ្ឋាន ចិញ្ចឹមចៀម និងគោ នៅក្បែរទីនោះដែរ។ ក្រោយពីការដើរកម្សាន្តនឿយហត់ ទេសចរអាចចូលសម្រាកពិសាអាហារដ៏មានឱជារស នៅភោជនីយដ្ឋាន The Shires Rest Cafe ដែលភោជនីយដ្ឋាននេះក៏មានសេវាកម្ម សម្រាប់ការប្រជុំធំៗផងដែរ។
កម្សាន្តអារម្មណ៍នឹងទិដ្ឋភាពពិសេសៗ ពីភូមិ Hobbition ទាំងអស់គ្នា៖
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!