ក្រុមចោរចូលគាស់យកទ្រព្យសម្បត្តិ តម្លៃជិត២០មឺុនដុល្លារ នៅរោងចក្រ «សានយ័នអូរវើសីុ» ក្នុងខណ្ឌឫស្សីកែវ

 
 

(ភ្នំពេញ)៖ ចោរមួយក្រុមបានធ្វើសកម្មភាពគាស់ដំបូល និងចម្រឹង បង្អួចដែករបស់រោងចក្រផលិតខោ «សានយ័នអូរវើសីុ» មានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយប្រមូលយកសម្ភារៈអស់មួយចំនួនធំសរុបជាថវិកាជិត២០ដុល្លារ ហើយរត់គេចខ្លួនដោយសុវត្ថិភាពដោយគ្មានរំខានដល់សមត្ថកិច្ចនោះឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចក្នុងរោងចក្រសានយ័នអូរវើសីុ ស្ថិតក្នុងដីឡូ ត៍លេខ១០៣J ផ្លូវបណ្ឌិតម៉ុងរិទ្ធី ក្រុមទី៩ ភូមិ ទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះជាថៅកែរោងចក្រឈ្មោះលឹម ស្រីមុំ អាយុ៣៦ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ និងមានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះបានរៀបរាប់ពីដំណើររឿងប្រាប់សមត្ថកិច្ចថា បន្ទាប់ពីកើតហេតុរួច រូបគាត់បានត្រឹមមកដាក់ពាក្យបណ្ដឹង ប៉ុណ្ណោះដើម្បីស្នើឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ជួយអន្តរាគមន៍ស្រាវជ្រាវវែកមុខជនខិលខូចមកផ្ដន្ទា ទោសផងដោយបានឆែកកាមមេរ៉ាសុវត្ថិភាពក្នុងរោងចក្របានឃើញ ជនសង្ស័យមានបក្ខពួក៣នាក់ធ្វើសកម្មភាពគាស់ដំបូល និងចម្រឹងដែកបង្អួចខ្យល់ចូលក្នុងរោងចក្រលួចយកក្រណាត់ចំនួន២០០កេស ស្មើនិង៨ពាន់ខោ មានតម្លៃសរុបជាទឹកប្រាក់ប្រមាណជិត២០ម៉ឺនដុល្លារឯណោះ ។

បច្ចុប្បន្ន ក្នុងករណីអំពើចោរកម្មនេះ កម្លាំងនគរបាលមូលដ្ឋា នខណ្ឌឫស្សីកែវ បាននិងកំពុងបន្តសកម្មភាពស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យដើម្បីស្វែងរកចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាល ក្រុងព្រះសីហនុ បានបើកប្រតិបត្តិការក្រុមចោរគាស់ផ្ទះ ជនបរទេសចំនួន ២នាក់ នៅទីរួមខេត្តព្រមទាំងដកហូតសម្ភារ និងវត្ថុតាងមួយចំនួនផងដែរ។

លោកវរសេនីយ៍ទោ ស៊ុត សំអុន នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ខេត្តព្រះសីហនុ បានបញ្ជាក់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ បង្ក្រាបបាន ក្រោយពីពួកគេធ្វើសកម្មភាព លួចគាស់បង្អួចយកសម្ភារជនរង កាលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

មន្រ្តីនគរបាល បានបន្តថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ STANLEY ភេទប្រុស ជនជាតិសាំងហ្គាពួ ជាមេការសណ្ឋាគារខូលឡាបា។ សម្រាប់ជនសង្ស័យទាំង២នាក់រួមមានទី១-ឈ្មោះ សរ ចាន់ធីរតនះ អាយុ៣០ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ និងទី២-ឈ្មោះ ហ៊ឹម វិសាល អាយុ២៧ឆ្នាំ មុខរបរគ្មានមានទីលំនៅ ភូមិកូនសត្វ ឃុំបុះញិញ ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកអែប្លែត១គ្រឿង ម៉ូតូសេ១២៥ សេរីឆ្នាំ២០១៥ចំនួន១គ្រឿង និងឡេបថប១គ្រឿងជាផលនៃអំពើចោរកម្ម ។ ករណីនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ រីឯវត្ថុតាងត្រូវបានលោកស្នងការ បានបញ្ជាឲ្យប្រគល់ទៅម្ចាស់ដើមវិញ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម