ក្រុមកម្មករសំណង់៦នាក់កើតជម្លោះ ដេញកាប់ប្រហារដូចរឿងហុងកុង ទីបំផុតជាប់ខ្នោះរបស់នគរបាល
(ភ្នំពេញ)៖ កម្លាំងនគរបាលមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោមបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ នៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦នេះ បានចុះទៅជួយ អន្តរាគមន៍ ក្រុមកម្មករសំណង់៦នាក់ បានកើតជម្លោះរហូតទាញកាំបិតដេញកាប់ប្រហារគ្នា យ៉ាងអនាធិបតេយ្យ ដូចរឿងហុងកុង បណ្តាលឲ្យរងរបួសទាំងអស់គ្នា ហើយពួកគេ ក៏ត្រូវចាប់ខ្លួនផងដែរ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានបញ្ជាក់ថា កម្លាំងនគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនចំនួន៦នាក់ ករណីហិង្សាដោយចេតនា វាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យរបួសទាំងសងខាង ភាគីទី១មានគ្នាចំនួន០៣ និងភាគីទី២មានគ្នាចំនួន០៣នាក់ (ជនទាំង០៦នាក់ជាកម្មករសំណង់) នៅចំណុច ការដ្ឋានសំណង់ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកអធិការបានបន្តថា សកម្មភាពរបស់ក្រុមជនល្មើសទាំងនេះ បានបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ប៉ុន្តែពួកគេនៅពេលនេះ គឺស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនមានជនសង្ស័យប្រើហិង្សា កាប់ក្បាល លើជនរងគ្រោះ ត្រូវកម្លាំងនគរបាល នៃការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្តកំពត ចុះឃាត់ខ្លួនបាន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ចំណុចភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
មន្ត្រីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សៀម នុត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរអ្នករត់រថយន្តតាក់ស៊ី រស់នៅភូមិ១ឧសភា សង្កាត់កំកណ្តាល ក្រុងកំពត និងខេត្តកំពត រីឯជនរងគ្រោះ ឈ្មោះ កាន ស៊ីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី រស់នៅភូមិ២ ឃុំស្មាច់មានជ័យ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
មន្ត្រីនគរបាលដដែលបន្តថា មុនកើតហេតុ រវាងជនសង្ស័យ និងជនរងគ្រោះ បានឈ្លោះជជែកពាក្យសំដី ដាក់គ្នា នៅចំណតរថយន្ត កន្លែងកើតហេតុខាងលើ រហូតធ្វើឲ្យជនសង្ស័យទាញកាំបិតចេញ ពីក្នុងរថយន្តរបស់ខ្លួន ចោលគប់ទៅលើជនរងគ្រោះ បណ្តាលឲ្យត្រូវចំកាទីងក្បាល ដាច់ចេញឈាមស្រោចលើខ្លួនជោគ។
ក្រោយពេលធ្វើសកម្មភាពរួច ជនល្មើស បានបើករថយន្តចេញរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ស្រាវជ្រាវស្ទាក់ចាប់បាន កាលពីថ្ងៃទី១៥ ខែកុម្ភៈ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអម្ពិល ក្រុងនិងខេត្តកំពត។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បាននិងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនឡើងតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!