អតីតសង្សារសាន់ឆាយ ទទួលបានកូនស្រី!

 
 

តៃវ៉ាន់៖ ប្រិយមិត្ដទស្សនិកជនខ្មែរ ប្រហែលជានូវចងចាំសមាជិកក្រុម F4 ជាក់ជាមិនខាន គឺលោក គួចាលើយ ដែលមានឈ្មោះពិត Vic Chou អាយុ៣៥ឆ្នាំ និងជាអតីតសង្សារសាន់ឆាយ ដែលកាលពីថ្ងៃទី ០២​ ខែសីហា ឆ្នាំ២០១៦មុននេះ ភរិយារបស់គាត់នាង Reen Yu អាយុ ២៨ឆ្នាំបានសម្រាលកូនស្រីហើយ។

នេះបើតាមព័ត៌មានតៃវ៉ាន់ បានឲ្យដឹងពីអ្នកគ្រប់គ្រងលោក Vic ថា អ្នកទាំងពីរទើបតែទទួលបានកូនម្នាក់មែន ដែលនោះជាកូនស្រី និងនាពេលនេះ ក្រុមគ្រួសារទាំងសងខាង គឺកំពុងតែសប្បាយរីករាយជាខ្លាំង។ លើសពីនេះលោក Vic ដែលធ្វើជាឪពុកលើកដំបូង កំពុងតែថែរក្សាកូនស្រីដោយខ្លួនឯង និងនៅជាមួយនឹងភរិយា។

យ៉ាងណាមិញ អ្នកគ្រប់គ្រងលោក Vic បានធ្វើការបដិសេធមិនឆ្លើយតប នឹងសំនួរជាច្រើន ដូចជា តើកូនស្រីទំងន់ប៉ុន្មាន? និង នាង Reen Yu កើតកូនបែបធម្មជាតិ ឬវះកាត់? ជាដើម។

គួររំលឹកថា លោក Vic និងនាងReen Yu បានចុះសំបុត្រអាពាហ៍ពិពាហ៍ កាលពីខែវិច្ឆិកា ឆ្នាំមុន និងបើតាមថ្ងៃចាប់កំណើតរបស់កូនស្រីពួកគេ អាចបញ្ជាក់ថា នាង Reen Yu គឺមានផ្ទៃពោះតាំងថ្ងៃនោះមកម្ល៉េះ។ ទោះ​ជាយ៉ាងណា អ្នកគាំទ្រជាច្រើនរបស់ពួកគេ បានអបអរសាទរនូវដំណឹងដ៏ល្អនេះ និង សំណូមពរឲ្យពួកគេ បង្ហោះរូបភាពកូនស្រីផងដែរ៕

ប្រភព ៖ បរទេស

ការកត់សម្គាល់ខ្មែរឡូត៖

ដោយឡែក គួចាលើយនៅក្នុងប្រទេសកូរ៉េឯណោះវិញ ក៏មិនធម្មតាដែរ ដែលលោក ពិតជាធ្វើឲ្យមិត្តស្រី មានផ្ទៃពោះ និងជាឪពុក ប្រាកដមែន ដែលដំណឹងមួយនេះ បានបែកធ្លាយកាលពីចុងឆ្នាំ២០១៥។

តាមគេហទំព័របរទេសមួយបានឲ្យដឹងថា រឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីអតីតតារាចម្រៀង​ ក្នុងក្រុម SS501 និងជាតួប្រុសក្នុងរឿងភាគ F4 កូរ៉េដ៏ល្បី គឺលោក Kim Hyun-joong ដែលបានធ្វើតេស្ត DNA (ការពិនិត្យឈាមបញ្ជាក់សាច់ញាតិ) បញ្ជាក់ថា លោកពិតជាឪពុករបស់កូនអតីតមិត្តស្រីឈ្មោះ Choi ពិតប្រាកដមែន។

គួសបញ្ជាក់ឲ្យដឹងដែរថា នាង Choi ដែលជាអតីតមិត្តស្រី បានផ្តល់កំណើតឲ្យកូន តាំងពីមុនខែកញ្ញា ហើយការធ្វើតេស្ត បានចាប់ផ្តើមកាលពីថ្ងៃទី៩ ធ្នូ នៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិទីក្រុងសេអ៊ូល ដែលបានកំណត់ដោយតុលាការតែម្តង។ ហើយលទ្ធផល បានប្រកាសជាផ្លូវការកាលពីថ្ងៃ​ច័ន្ទ ទី២១ កន្លងទៅនេះ បញ្ជាក់ថា ពួកគេទាំងពីរ ពិតជាឪពុកកូនគ្នាបង្កើត រហូតដល់ទៅ ៩៩.៩៩៩ ភាគរយ។

គួររំលឹកថា លោក Kim Hyun-joong ធ្លាប់បាននិយាយថា លោកនឹងទទួលខុសត្រូវឲ្យបានពេញលេញចំពោះទារក ដែលទើបនឹងកើតនេះ ប្រសិនបើតេស្តបញ្ជាក់ថា លោកពិតជាឪពុករបស់គេមែននោះ។

យ៉ាងណាមិញ ការប្តឹងផ្តល់គ្នាតាមផ្លូវច្បាប់ រវាងពួកគេទាំងពីរនាក់ បានចាប់ផ្តើមកើតឡើងតាំងពីខែមេសា មកម្ល៉េះ ដោយអតីតមិត្តស្រីនាង Choi បានប្តឹងទារសំណងជាង ១លាន​ដុល្លារអាមេរិក ចោទប្រកាន់លោក Kim ពីបទប្រើហឹង្សាបំពានលើរាងកាយ ដែលបានធ្វើឲ្យនាងរលូតកូនកាលពីលើកមុនៗផងដែរ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម