លិខិតសូមទោស និងទស្សនៈនិស្សិតខ្មែរនៅជប៉ុនលើកំហុសយករូបអង្គរវត្តរចនាលើក្របសៀវភៅភាសាវៀតណាម
ថ្មីៗនេះ ប្រតិកម្ម ពិសេសលើបណ្ដាញសង្គមបានផ្ទុះឡើងមិនតិចទេ ទៅលើគម្របសៀវភៅរៀនភាសា វៀតណាម បោះពុម្ពដោយក្រុមហ៊ុន Asuka របស់ជប៉ុន ដែលយករូបអង្គរវត្តខ្មែរទៅរចនាលម្អនៅលើនោះ។
ប៉ុន្តែប៉ុន្មានថ្ងៃក្រោយពីរូបភាពនៃ ក្របសៀវភៅ ដែលធ្វើឲ្យប្រជាជនខ្មែរឆេះដុំ បានចរាចរណ៍យ៉ាងមមាញឹកលើបណ្ដាញសង្គម ក្រុមហ៊ុន Asuka ក៏បានធ្វើការសូមទោសជាផ្លូវការទៅកាន់ស្ថានទូតខ្មែរប្រចាំប្រទេសជប៉ុន។
គម្របសៀវភៅដែលគេចែកចាយតៗគ្នានិងបង្កើតប្រតិកម្មលើ ហ្វេសប៊ុក
លិខិតបាននិយាយថា ក្រុមហ៊ុន សូមសម្ដែងការសូមទោសយ៉ាងអស់ពីចិត្ត ចំពោះកំហុសនៃការច្រឡំប្រើប្រាស់រូបអង្គរវត្តខ្មែរ ទៅដាក់លើសៀវភៅជាភាសា វៀតណាម ដែលបានបោះពុម្ព តាំងពីខែមេសា២០១៤នោះ។ វាជាទង្វើដ៏ធ្វេសប្រហែសបំផុត ដែលក្រុមហ៊ុនគិតថា រូបប្រាសាទដែលយកមកលម្អលើក្របសៀវភៅនោះ ជាប្រាសាទមួយរបស់វៀតណាម។ ទាល់តែមានប្រតិកម្មថា នោះជាប្រាសាទអង្គរវត្ត ដែលជាមោទនភាពជាតិ ជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិខ្មែរ ទើបក្រុមហ៊ុនភ្ញាក់កំហុស។
គម្របសៀវភៅដែលគេចែកចាយតៗគ្នានិងបង្កើតប្រតិកម្មលើ ហ្វេសប៊ុក
ពាក់ព័ន្ធនឹងកំហុសរបស់ក្រុមហ៊ុនបោះពុម្ពសៀវភៅនេះ លោក បូរិន និស្សិតខ្មែរមួយរូបកំពុងសិក្សានៅទីក្រុង Fukuoka ប្រទេសជប៉ុនថា មិនធ្លាប់ឃើញសៀវភៅនេះផ្ទាល់ភ្នែកទេតាមតូប លក់។ ប៉ុន្តែនេះជាកំហុសធំរបស់ក្រុមហ៊ុន Asuka ដែលមិនផ្ទៀងផ្ទាត់ឲ្យប្រុងប្រយ័ត្នទាល់តែសោះ។
បូរិន ថាក្រុមហ៊ុនហោចណាស់គួរអី Search លើ Google ឲ្យច្បាស់សិនទៅ មុននឹងព្រីនចេញ ឬ បោះពុម្ព។ “ពួកគេមិនគួរបង្កើតកំហុសអីចឹងសោះ។ វាមិនអាចទទួលបានទេ សម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែពួកគេបានសុំទោសចំពោះអំពើដ៏ខ្ជីខ្ជានេះហើយ”។ និស្សិតអាហារូបករណ៍ខ្មែរកំពុងសិក្សាថ្នាក់អនុបណ្ឌិតកសិកម្មនៅ សាកលវិទ្យាល័យ Kyushu University ប្រទេសជប៉ុន រំលេចទស្សនៈបែបនេះ។
មិនមានការបញ្ជាក់ថាសៀវភៅដែលប្រើគម្របមានកំហុស បានចែកចាយក្នុងបរិមាណកម្រិតណាទៅដល់ទីផ្សារនោះទេ។ ប៉ុន្តែទន្ទឹមការសូមទោសក្រុមហ៊ុន Asuka បានអះអាងថានឹងធ្វើការងារបន្ទាន់ដូចជា៖
- រចនា និងផ្លាស់ប្ដូរគម្របសៀវភៅថ្មីឡើងវិញឲ្យលឿនតាមដែលអាចទៅរួច
- បញ្ឈប់ការចែកចាយសៀវភៅទៅកាន់តូបសៀវភៅទាំងឡាយ ទម្រាំប្ដូរក្របថ្មី
- បំផ្លាញគម្របដែលមានកំហុសទាំងអស់
- គម្របដែលរចនាចេញថ្មី និងបង្ហាញលើគេហទំព័រក្រុមហ៊ុន
លិខិតសូមទោសរបស់ក្រុមហ៊ុនបោះពុម្ភ Asuka
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!