ស្វែងយល់ផលប៉ះពាល់ឲ្យបានច្បាស់ មុននឹងសម្រេចចិត្តប្រើប្រាស់ Contact Lenses
សព្វថ្ងៃនេះ Contact Lenses បានក្លាយជា របស់បង្កើនសោភ័ណភាពភ្នែក ដ៏ពេញនិយមបំផុតរបស់មនុស្សជុំវិញ ពិភពលោក ជាពិសេស ប្រទេសកម្ពុជាយើងតែម្តង។ មនុស្សភាគច្រើនប្រើ Contact Lenses ដើម្បីភាពស្រស់ស្អាត នូវពណ៌ភ្នែកប្លែកៗ ខណៈអ្នកមួយចំនួនតូច ប្រើប្រាស់ Contact Lenses សម្រាប់ជំនួស នូវវ៉ែនតាម៉្ញូបទៀតផង។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែ ស្វែងយល់នូវ បញ្ហា និងហានិភ័យមួយចំនួន ដែលអាចបណ្តាលមកពី Contact Lenses មុនពេលសម្រេចចិត្តប្រើប្រាស់ផងដែរ។
# អ្វីទៅជា Contact Lenses?
Contact Lenses គឺហាក់ដូចជា បន្ទះជ័រប្លាស្ទិក ដ៏ស្តើងមួយ ដែលតម្រូវសម្រាប់កញ្ចក់ភ្នែក ដើម្បីមើលឃើញច្បាស់ (ជំនួសវ៉ែនតា) និងសម្រាប់បង្កើននូវសោភ័ណភាពភ្នែក។ Contact Lenses ដែលធ្វើឡើងពី កែវកញ្ចក់ មិនសូវមានអ្នកប្រើប្រាស់ជាទូទៅទេ។
ក្នុងករណី អ្នកដែលមានបញ្ហាភ្នែក និងអ្នកដែលចាញ់ពន្លឺថ្ងៃ មិនអាចមើលឃើញ រូបភាពជុំវិញបានច្បាស់គ្រប់គ្រាន់ឡើយ ឬ អ្នកដែលអាចមើលជិតបានច្បាស់ តែមើលឆ្ងាយមិនច្បាស់ ស្ថិតក្នុងប្រភេទ short-sighted (Myopia) និងអ្នកមួយចំនួនទៀត ដែលមើលឆ្ងាយបានច្បាស់ តែមើលវត្ថុដែលនៅជិតមិនច្បាស់ ស្ថិតក្នុងប្រភេទ far-sightedness (Hyperopia) អាចប្រើប្រាស់ Contact Lenses ជាជំនួយដល់កែវភ្នែក ដើម្បីសម្រួលដល់ចក្ខុវិញ្ញាណរបស់អ្នកបាន។
# ប្រភេទ Contact Lenses
Contact Lenses មាន ២ ប្រភេទធំៗគឺ Contact Lenses ទន់បត់បែនបាន និង Contact Lenses កញ្ចក់កែវរឹង។
Contact Lenses ទន់ ធ្វើឡើងពី ជាតិប្លាស្ទិក និងងាយរហែក ទើប Contact Lenses ប្រភេទនេះ មិនសូវជាបង្កឲ្យមានការឆ្លងមេរោគ ដល់ភ្នែករបស់អ្នកឡើយ។ Lenses ទន់ អាចផ្លាស់ប្តូរបានតាមចិត្ត និងអាចប្រើបានរហូតដល់ខូច។ វាមានភាពងាយស្រួល និងមានតម្លៃទាប ហេតុនេះ វាជាជម្រើសសម្រាប់មនុស្សគ្រប់គ្នា និងមានសុវត្ថិភាពទៀតផង។
Contact Lenses រឹង ឬគេហៅថា Rigid gas permeable lenses ត្រូវបានធ្វើឡើងពី ស៊ីលីកូន ហាយដ្រូជែល (silicone hydrogel) និងផ្តល់នូវការមើលឃើញច្បាស់ជាង Contact Lenses ទន់។ Lenses រឹងអាចប្រើប្រាស់បានរយៈពេលយូរជាង Lenses ទន់ និងត្រូវបានប្រើជាពិសេសសម្រាប់អ្នកដែលមានបញ្ហាភ្នែកម៉្យាងហៅថា Presbyopia និង Astigmatism។ Lenses រឹងក៏ត្រូវបានប្រើ សម្រាប់អ្នកម៉្ញូបជិត និងឆ្ងាយផងដែរ ប៉ុន្តែអ្នកទាំងនោះចូលចិត្តប្រើ Lenses ទន់ជាង ព្រោះពួកគេត្រូវការ ប្រើប្រាស់ជាប្រចាំ។
# ហានិភ័យដែលបង្កឡើងដោយ Contact Lenses
• ឡើងបាយភ្នែក
• ភ្នែកឡើងស្រអាប់ (អាចបណ្តាលឲ្យខ្វាក់)
• គ្រើមៗលើកញ្ចក់ភ្នែក (ពេលព្រិចភ្នែក)
• ឡើងអាចម៍រុយលើកែវភ្នែក
• ឡើងដុំខ្លាញ់ក្នុងភ្នែក
• បញ្ហាទូទៅបំផុត ដែលបង្កឡើងដោយ Contact Lenses គឺធ្វើឲ្យភ្នែករបស់អ្នក ស្រអាប់ មើលមិនច្បាស់ និងមានសភាពស្ងួត។ ភ្នែកដែលស្រអាប់ មើលមិនច្បាស់ បណ្តាលមកពីមូលហេតុចម្បងមួយគឺ ខ្វះអុកស៊ីសែន ផ្គត់ផ្គង់ដល់កែវភ្នែក។
• Contact Lenses ក៏អាចធ្វើឲ្យភ្នែក របស់អ្នក កោស ឬឆូត ហើម និងដាច់រលាត់បាន។ ដូច្នេះ អ្នកត្រូវប្រាកដថា ជ្រើសរើសប្រភេទ Contact Lenses ដែលល្អស័ក្តិសមបំផុត ជាមួយនឹងលក្ខខ័ណ្ឌភ្នែក របស់អ្នក។
• សារធាតុរ៉ែ ដែលមានជាប់ជាមួយ Contact Lenses ក៏អាចបង្កការឆ្លងមេរោគផងដែរ។ ចៀសវាងប្រើប្រាស់ Contact Lenses រឹង ប្រសិនបើអ្នកមិនទម្លាប់ និងមិនមានផាសុកភាព ព្រោះវាអាចការពារការឆ្លងមេរោគ ឬបញ្ហាភ្នែកផ្សេងៗ។
• ផលរំខានទូទៅបំផុត គឺរលាកត្របកភ្នែក និងរលាកភ្នែក។ បញ្ហានេះ តែងតែកើតឡើងជាធម្មតា និងអាចការពារបានដោយ ធ្វើការសម្អាត Lenses ឲ្យបានស្អាត។
• អ្នកជំនាញខាងភ្នែក បានផ្តល់អនុសាសន៍ មិនឲ្យប្រើប្រាស់ Contact Lenses ឡើយ ប្រសិនបើវាមិនបង្កឲ្យមានផាសុកភាពដល់ភ្នែក ព្រោះវានឹងផ្តល់ផលប៉ះពាល់ និងហានិភ័យកាន់តែធ្ងន់ធ្ងរ។
អ្នកត្រូវចេះសម្អាត Lenses ឲ្យបានញឹកញាប់ និងចៀសវាងផ្លាស់ប្តូរ Lenses ច្រើនម៉ូតពេក ជាពិសេស មិនត្រូវពាក់វា ចូលគេងយប់ជាដាច់ខាត។ សូមធ្វើការទំនាក់ទំនងជាមួយគ្រូពេទ្យរបស់អ្នកភ្លាមៗ ក្នុងករណីភ្នែករលាកខ្លាំង និងមានការឈឺចាប់។ ត្រូវពិគ្រោះជាមួយអ្នកជំនាញជាមុនសិន មុននឹងទទួលទានថ្នាំណាមួយ។ ករណីមានការឈឺចាប់បន្តិចបន្តួច អ្នកត្រូវដោះ Contact Lenses ចេញជាបន្ទាន់ រួចទាក់ទងទៅគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយប្រភេទប្រតិកម្មភ្នែក របស់អ្នក។
ហេតុនេះ អ្នកត្រូវពិចារណា ចំណាយប្រាក់ទិញ Contact Lenses ដែលមានគុណភាពល្អបំផុត។ នៅពេលដំបូងៗ អ្នកប្រាកដជាមានអារម្មណ៍ថា ទើស មើលសូវមិនច្បាស់ និងក្តៅភ្នែក ជាពិសេសនៅពេលយប់។ សញ្ញាណ និងអាការៈដូចរៀបរាប់ខាងលើ មានតែក្នុងរយៈពេលប្រើប្រាស់ដំបូងប៉ុណ្ណោះ ក្នុងករណី មិនបាត់ការឈឺចាប់ អ្នកត្រូវបញ្ឈប់ពាក់ Lenses ភ្លាម។
ត្រូវចងចាំថា មុនពេលប៉ះ Lenses អ្នកត្រូវតែលាងសម្អាតដៃ ឲ្យបានស្អាត ជាមុនសិន។ អ្នកត្រូវប្រើប្រាស់សាប៊ូលាងដៃ ដែលមានធាតុផ្សំស្រាលៗ ចៀសវាងប្រើប្រាស់សាប៊ូដែល មានសារធាតុគីមីខ្លាំង។ អ្នកត្រូវរក្សាទុក Lenses របស់អ្នក ក្នុងប្រអប់ស្អាត មិនអាចឲ្យមានធូលីដីចូលបានឡើយ ដើម្បីការពារផលប៉ះពាល់ និងហានិភ័យ ដែលបង្កឡើងដោយ Contact Lenses៕
ប្រភព៖ Health Hype | Health and Fitness Society | WebMD
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!