នេះហើយជាទិដ្ឋភាព ដែលកូនអ្នកមាន ធ្វើជារៀងរាល់ថ្ងៃ មើលហើយគួរឲ្យច្រណែន!
បរទេស៖ រូបថតជាច្រើនសន្លឹក បានកំពុងតែធ្វើឲ្យមនុស្សជាច្រើននាក់ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងនោះ បានបង្ហាញពីទិដ្ឋភាពរបស់ក្មេងៗកូនអ្នកមាន នៅឯបរទេស។
គេហទំព័របរទេសមួយ បានចងក្រងនូវបណ្តុំរូបភាព របស់យុវវ័យសុទ្ធតែជាកូនអ្នកមានទ្រព្យស្តុកស្តម្ភ លុយចាយមិនខ្វះ ដែលធ្វើឲ្យមនុស្សភាគច្រើន ស្ងើចសរសើរ និងច្រណែននឹងជីវិតដ៏អស្ចារ្យរបស់ពួកគេ។
ចំពោះរូបភាពទាំងនោះ បានបង្ហាញពី របស់របរប្រើប្រាស់សុទ្ធតែ ម៉ាកថ្លៃៗ ការទទួលទានអាហារ និងភេសជ្ជៈ ដែលមានតម្លៃខ្ពស់ៗ ព្រមទាំងការដើរលេង តាមបណ្តាប្រទេសនានា ដែលប្រកបទៅដោយការចាយវាយខ្ពស់។ ការបង្ហោះនូវទិដ្ឋភាពទាំងនេះដែរ គឺយុវវ័យទាំងនោះ មានបំណងចង់បង្អួត និងសម្ញែងអំពីការប្រើប្រាស់របស់របរ នៅក្នុងស្ថានភាពជីវិតដែលពួកគេ កំពុងតែរស់នៅសព្វថ្ងៃ។
ចង់ដឹងថា ជីវិតរបស់កូនអ្នកមានពិតជាមានន័យយ៉ាងណា តោះមើលរូបថតទាំងអស់គ្នា៖
ប្រភព ៖ lollipop
កំណត់ហេតុខ្មែរឡួត៖
កន្លងមកយើងធ្លាប់តែបានឃើញ ក្រុមយុវវ័យជាច្រើន ដែលជាកូនអ្នកមាន នៅឯបរទេសដូចជា រុស្ស៊ី អាមេរិក និងអង់គ្លេស ជាដើមនោះ នាំគ្នាបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញអំពីភាពឡូយឆាយ និងការចាយវាយដោយខ្ជះខ្ជាយ ដោយមិនខ្វល់អ្វីទាំងអស់ ក៏ព្រោះតែពួកគេជាកូនអ្នកមាន មិនខ្វះលុយចាយ បានធ្វើឲ្យអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តែសម្រាប់លើកនេះវិញ គឺជាក្រុមក្មេងៗដែល ជាកូនអ្នកមាន របស់មហាសេដ្ឋីចិន វិញម្តងដែលបាន ធ្វើការបង្ហោះនូវរូបភាពជាច្រើនសន្លឹក អំពីការប្រើប្រាស់របស់របរថ្លៃៗ ការធ្វើដំណើរកំសាន្តដោយ ប្រើប្រាស់មធ្យោបាយ ដែលមានតម្លៃថ្លៃ ការប្រើប្រាស់រថយន្ត ដ៏មានតម្លៃថ្លៃ និងការទទួលទានអាហារ អស្ចារ្យជាច្រើនផ្សេងទៀត។
ជាងនេះទៅទៀត ក្រុមក្មេងៗនៃកូនអ្នកមាន ទាំងនោះក៏ធ្លាប់បាន បង្ហាញខ្លួននៅតាម កញ្ចក់ទូរទស្សន៍ ដើម្បីលាតត្រដាងអំពីបទពិសោធន៍ នៅក្នុងជីវិតរបស់ពួកគេ ទាក់ទងនឹងការចាយវាយខ្ជះខ្ជាយច្រើន ហួសសម្បើមនេះផងដែរ។ ដោយហេតុនេះហើយ ទើបញ៉ាំងឲ្យ លោកប្រធានាធិបតីចិន Xi Jinping ព្យាយាមធ្វើការហាមឃាត់ ក្រុមក្មេងៗទាំងនោះ ក្នុងបំណងកុំឲ្យមានការ ចាយប្រាក់ខ្ជះខ្ជាយ ដែលអាចនាំឲ្យមាន ការប៉ះពាល់ដល់សង្គមជាតិផងដែរ។
តែយ៉ាងណាមិញ ការខិតខំប្រឹងប្រែងចាត់វិធានការទប់ស្កាត់ របស់ប្រធានាធិបតី Jinping ទំនងជាអាចនឹងមិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើពួកក្រុមយុវវ័យទាំងនោះ មិនព្រមបញ្ឈប់ នៅតែមានសកម្មភាពបង្អួតទ្រព្យសម្បត្តិ លើបណ្តាញទំនាក់ទំនងសង្គម បន្តទៅទៀតនោះ៕
តោះកុំបាច់រង់ចាំយូរ ទៅទស្សនារូបភាពទាំងនោះ ទាំងអស់គ្នា៖
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!