ការផ្តល់ជូនពិសេសពីសាលា ហ៊ែរ៉ុដស៏អន្តរជាតិ សម្រាប់ឆ្នាំសិក្សាថ្មី ២០១៦-២០១៧
ភ្នំពេញ៖ សាលា ហ៊ែរ៉ុដស៏អន្តរជាតិ (Harrods International Academy) គឺជាសាលាអន្តរជាតិដំបូងគេនៅក្នុង ប្រទេសកម្ពុជាដែលប្រើប្រាស់រួមគ្នានូវកម្មវិធី IPC មកពីចក្រភពអង់គ្លេស ដែលកំពុងនិយមទូទាំងសកលលោក និងគណិតវិទ្យារបស់ប្រទេសសិង្ហបុរី ដែលមានគុណភាពទទួលស្គាល់ លើពិភពលោក។
ដោយមានការគាំទ្រ និងទទួលស្គាល់គុណភាពពីសំណាក់ អាណាព្យាបាលជាច្រើន សាលា ហ៊ែរ៉ុដស៏អន្តរជាតិ បានពង្រីកសាខាពីរបន្ថែមទៀតនៅក្នុងឆ្នាំសិក្សា ២០១៦-២០១៧នេះ ដោយក្នុងនោះរួមមាន ទីតាំងមត្តេយ្យសិក្សាដែលស្ថិតនៅសង្កាត់បឹងកេងកង១ និងសាខាទី៣ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ដោយទទួលចុះឈ្មោះទាំងសិស្សមត្តេយ្យ (១.៥-៦ ឆ្នាំ) និងបឋម (៦-១២ ឆ្នាំ)។
សាលាហ៊ែរុដស៍អន្តរជាតិផ្តោត សំខាន់ទៅលើ ៦ចំណុច រួមមានកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ គណិតវិទ្យា និងភាសាអង់គ្លេស គ្រូបង្រៀនសុទ្ធតែជាជនជាតិដើមដែលនិយាយភាសាអង់គ្លេស វិន័យ និងសុជីវធម៌ល្អ បរិស្ថានស្អាតប្រកបទៅដោយសុវត្ថិភាព និងការចែករំលែក និងការយល់ដឹងជាសកល។ លើសពីនេះទៅទៀត សាលាក៏មានបំពាក់ទៅ ដោយគ្រឿងបរិក្ខារទំនើបៗដូចជា អាងហែលទឹក កន្លែងក្មេងលេង មជ្ឈមណ្ឌលកីឡា បន្ទប់ពេទ្យ កន្លែងអានសៀវភៅ និងបណ្ណាល័យ និងថ្នាក់រៀនតាមបែបសតវត្សន៏ទី ២១ ជាដើម។
ដើម្បីអបអរសាទរការបើកបវេសន្សកាលថ្មីឆ្នាំសិក្សា ២០១៦-២០១៧ និងការបើកសាខាថ្មីបន្ថែមនៅសង្កាត់ទួលស្វាយព្រៃ១ សាលារៀនយើងខ្ញុំ បានផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស១៥%លើថ្លៃសិក្សា និងការចុះឈ្មោះចូលរៀន ដោយឥតគិតថ្លៃ លើសពីនេះទៅទៀត សម្រាប់ការចុះឈ្មោះជាក្រុម ២ នាក់ ឬ ៣ នាក់ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេស២០%លើថ្លៃសិក្សា និងការចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ និងទទួលបានការបញ្ចុះតម្លៃពិសេសរហូតទៅដល់២៥%លើថ្លៃសិក្សាសម្រាប់ការចុះឈ្មោះជាក្រុមចាប់ពី ៤ នាក់ឡើងទៅ និងការចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ។
សម្រាប់មាតាបិតា និងអាណាព្យាបាលសិស្ស ដែលមានបំណងចង់ស្វែងយល់បន្ថែមពីកម្មវិធីសិក្សា និងព័ត៌មានផ្សេងៗ សូមអញ្ជើញមកសាលារៀងរាល់ម៉ោងធ្វើការដែលមានអាស័យដ្ឋានស្ថិតនៅអាគារលេខ២៤ ផ្លូវ ៣០២ កែង ផ្លូវ ៥៧ សង្កាត់បឹងកេងកង ១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៩៧៣ ៩៩៩ / ០៧៧ ២៩៦ ៦៨៨ សារអេឡិចត្រូនិច [email protected] វេបសាយ www.harrods.edu.kh។ សម្រាប់សាខាទួលស្វាយព្រៃ អាស័យដ្ឋានស្ថិតនៅអាគារលេខ ១ ផ្លូវលេខ ១៩៣ កែងផ្លូវលេខ ៣៧៤ សង្កាត់ទួលស្វាយព្រៃ ១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៩៣៦ ៩៩៩ / ០១០ ២៩៦ ៦៨៨ សារអេឡិចត្រូនិច [email protected] ។ សាលាទទួលពាក្យចុះឈ្មោះសិស្ស ចូលរៀនចាប់ពីអាយុ ១.៥ ឆ្នាំ ដល់ ១២ ឆ្នាំ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!