នាំចោរប្លន់ម្នាក់ក្នុងចំណោម៦នាក់ទៅឆែកផ្ទះជួល
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នារសៀលថ្ងៃទី០៥ សីហា ២០១៦ នេះ ជនសង្ស័យជាមុខសញ្ញាចោរប្លន់ម្នាក់ក្នុងចំណោម៦នាក់ដែលបង្ក្រាបបានកាលពីយប់មិញនោះ ត្រូវសមត្ថកិច្ចនាំខ្លួនមកឆែកឆេរក្នុងផ្ទះជួលរបស់ខ្លួន ស្ថិតនៅក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះឃឹម ធា អាយុ៤៨ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ១ឆ្នាំ)។
គួររំលឹកថា កាលពីវេលាម៉ោង០៧ និង១៥នាទីយប់ថ្ងៃទី០៤ សីហា ២០១៦ កម្លាំងសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលស្រុកស្អាងខេត្តកណ្តាល បានធ្វើការបង្ក្រាបជនសង្ស័យជាក្រុមចោរប្លន់៦នាក់ ក្នុងនោះមានម្នាក់ត្រូវគ្រាប់កាំភ្លើងបាក់ជើង ខណៈព្យាយាមតដៃជាមួយសមត្ថកិច្ច ដែលប្រតិបត្តិការណ៍ធ្វើនៅត្រង់ចំណុចឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ត កណ្តាល ។
ប្រភពឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ ១-ឈ្មោះជា រដ្ឋា អាយុ៤២ឆ្នាំ ជាកម្មករដំឡូង មានទីលំនៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ២-ឈ្មោះឃឹម ធា អាយុ៤៨ឆ្នាំ មានទីលំនៅផ្ទះជូលក្នុងភូមិត្នោតជ្រុំ (ធ្លាប់ជាប់ពន្ធនាគារ១ឆ្នាំ) ៣-ឈ្មោះភូ វន អាយុ២៤ឆ្នាំ មានទីលំនៅភូមិចក ឃុំផ្សារក្រោយ ក្រុងសៀមរាប ៤-ឈ្មោះជា ពេជ្រ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំសំបួរ ស្រុករមាសហែក ៥-ឈ្មោះម៉ន បុន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកោះញែក ឃុំរង្សី ស្រុកកោះញែក និង៦-ឈ្មោះប៊ិត តឿ អាយុ៣៥ឆ្នាំ ស្រុកមេសាង ខេត្តព្រៃវែង (ធ្លាប់ធ្វើសកម្មភាពប្លន់ផ្ទះដាក់វីងវេរលុយ) ។
ក្នុងការបង្ក្រាបជនសង្ស័យទាំង៦នាក់នោះ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដេញប្រផាប់ចាប់ប៉ភីង បន្ទាប់ពីពួកគេប្រើប្រាស់រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ព្យាយាមបើកគេចខ្លួន ទើបមានការផ្ទុះអាវុធ បណ្តាលឱ្យជនសង្ស័យម្នាក់ រងរបួសតែម្តង ។
បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងនាំខ្លួនជនសង្ស័យទាំងអស់នោះទៅសាកសួរ រួមទាំងវត្ថុតាងមួយចំនួន ក៏ត្រូវដក ហូត ។
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាល ក្រុងព្រះសីហនុ បានបើកប្រតិបត្តិការក្រុមចោរគាស់ផ្ទះ ជនបរទេសចំនួន ២នាក់ នៅទីរួមខេត្តព្រមទាំងដកហូតសម្ភារ និងវត្ថុតាងមួយចំនួនផងដែរ។
លោកវរសេនីយ៍ទោ ស៊ុត សំអុន នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ខេត្តព្រះសីហនុ បានបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ បង្ក្រាបបាន ក្រោយពីពួកគេធ្វើសកម្មភាព លួចគាស់បង្អួចយកសម្ភារជនរងគ្រោះ នៅវេលាម៉ោង២និង៣០នាទីចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
មន្រ្តីនគរបាល បានបន្តថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ STANLEY ភេទប្រុស ជនជាតិសាំងហ្គាពួ ជាមេការសណ្ឋាគារខូលឡាបា។ សម្រាប់ជនសង្ស័យទាំង២នាក់រួមមានទី១-ឈ្មោះ សរ ចាន់ធីរតនះ អាយុ៣០ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ និងទី២-ឈ្មោះ ហ៊ឹម វិសាល អាយុ២៧ឆ្នាំ មុខរបរគ្មានមានទីលំនៅ ភូមិកូនសត្វ ឃុំបុះញិញ ស្រុកទឹកឈូ ខេត្តកំពត។
ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកអែប្លែត១គ្រឿង ម៉ូតូសេ១២៥ សេរីឆ្នាំ២០១៥ចំនួន១គ្រឿង និងឡេបថប១គ្រឿងជាផលនៃអំពើចោរកម្ម ។ ករណីនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ រីឯវត្ថុតាងត្រូវបានលោកស្នងការ បានបញ្ជាឲ្យប្រគល់ទៅម្ចាស់ដើមវិញ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!