កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបក្រុមចោរគាស់ផ្ទះ យកទ្រព្យសម្បត្តិជនបរទេស ដកហូតសម្ភារមួយចំនួន
(ព្រះសីហនុ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាល ក្រុងព្រះសីហនុ បានបើកប្រតិបត្តិការក្រុមចោរគាស់ផ្ទះ ជនបរទេសចំនួន ២នាក់ នៅទីរួមខេត្តព្រមទាំងដកហូតសម្ភារ និងវត្ថុតាងមួយចំនួនផងដែរ។
លោកវរសេនីយ៍ទោ ស៊ុត សំអុន នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ខេត្តព្រះសីហនុ បានបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ បង្ក្រាបបាន ក្រោយពីពួកគេធ្វើសកម្មភាព លួចគាស់បង្អួចយកសម្ភារជនរងគ្រោះ នៅវេលាម៉ោង២និង៣០នាទីចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
មន្រ្តីនគរបាល បានបន្តថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ STANLEY ភេទប្រុស ជនជាតិសាំងហ្គាពួ ជាមេការសណ្ឋាគារខូលឡាបា។ សម្រាប់ជនសង្ស័យទាំង២នាក់រួមមានទី១-ឈ្មោះ សរ ចាន់ធីរតនះ អាយុ៣០ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ និងទី២-ឈ្មោះ ហ៊ឹម វិសាល អាយុ២៧ឆ្នាំ មុខរបរគ្មានមានទីលំនៅ ភូមិកូនសត្វ ឃុំបុះញិញ ស្រុកទឹកឈូ ខេត្តកំពត។
ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកអែប្លែត១គ្រឿង ម៉ូតូសេ១២៥ សេរីឆ្នាំ២០១៥ចំនួន១គ្រឿង និងឡេបថប១គ្រឿងជាផលនៃអំពើចោរកម្ម ។ ករណីនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ រីឯវត្ថុតាងត្រូវបានលោកស្នងការ បានបញ្ជាឲ្យប្រគល់ទៅម្ចាស់ដើមវិញ៕
ប្រភព ៖ Fresh News
ការចាប់អារម្មណ៍ខ្មែរឡូត៖
ករណីចោរគាស់ផ្ទះនេះ ក៏ធ្លាប់កើតឡើងផងដែរ នៅក្នុងក្រុងភ្នំពេញ ក្នុងខណ្ឌច្បារអំពៅ ដែលកម្លាំងនគរបាលខណ្ឌច្បារអំពៅ បានធ្វើការស្ទាក់តាមចាប់ ជនសង្ស័យដែលធ្វើសកម្មភាព គាស់សោរ ទ្វារផ្ទះលួចម៉ូតូ នៅចំណុចផ្ទះជួល ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីម៉ោង ១៥និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ។
លោក ម៉ៅ សឿត អធិការងខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថា លី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ ជា ធឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ លោកអធិការរង បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោរផ្ទះជួលកើតហេតុខាងលើពីខាងក្រៅ រួចចេញទៅផ្សារ ពេលជនរងគ្រោះត្រឡប់មកវិញ ក៏ស្រាប់តែបាត់ម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FV-១២១៧ ដែលទុក នៅក្នុងផ្ទះកើតហេតុ ពេលនោះជនរងគ្រោះនិងសមត្ថកិច្ចយើង បានឆែកកាម៉េរ៉េសុវត្ថភាពឃើញជនសង្ស័យឈ្មោះថា ធឿន និងបក្ខពួកឈ្មោះថា ថេន ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ១F៧៤៩៥ មក ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ។ លុះដល់ម៉ោង១៨និង០០នាទីថ្ងៃដដែល សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកងរាជអាវុធហត្ថក្រុងតាខ្មៅ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ថា ធឿន និងម៉ូតូជិះធ្វើ សកម្មភាពនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រគល់ឲសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការបន្ត ។
ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ថា ថេន បានជិះមូ៉តូជនរងគ្រោះគេចខ្លួនបាត់។ បច្ចុប្បន្នជនសង្ស័យឈ្មោះថា ធឿន ឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!