បុរសម្នាក់ឆក់ត្រីមិនប្រយ័ត្ន ឆក់ខ្លួនឯងស្លាប់នៅវាលស្រែ
ខេត្តព្រៃវែង ៖ បុរសចំណាស់ម្នាក់ បានបាត់បង់ជីវិត នៅកណ្តាលវាលស្រែតែម្នាក់ឯង ខណៈដែលចេញពីផ្ទះ ប្រាប់ប្រពន្ធថាទៅឆក់ត្រី នៅតាមវាលស្រែដូចរាល់ដង តែមិនដឹងជាឆក់ត្រីយ៉ាងណា បែរជាឆក់ខ្លួនឯងស្លាប់ទៅវិញ។
ហេតុការណ៍ ដែលមិនគួរឱ្យកើតមាននេះ កើតឡើងកាលពីទី០៤ ខែសីហា វេលាម៉ោងប្រហែល៨យប់។ បើតាមសមត្ថកិច្ចកិច្ចបានឱ្យដឹងថា បុរសដែលចេញទៅឆក់ត្រីបែរជាឆក់ខ្លួនឯងស្លាប់នោះឈ្មោះ អិន ដាំ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបកសិករ បច្ចុប្បន្នរស់នៅក្នុងភូមិដូនយូរ ឃុំជាខាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
តាមសម្តីអ្នកស្រុក បានរាយការណ៍មកថា រៀងងរាល់ឆ្នាំឱ្យតែដល់រដូវវស្សា ជនរងគ្រោះតែងតែចេញទៅឆក់ត្រី នៅវាលស្រែជារៀងរាល់ថ្ងៃ គឺឲ្យតែព្រលប់ គឺគាត់ចេញទៅតាមទម្លាប់។ ដូចសព្វមួយដង នៅថ្ងៃកើតហេតុ បុរសរងគ្រោះខាងលើបានរៀបចំឧបករណ៍ឆក់ត្រីរបស់ខ្លួន ចេញទៅឆក់ត្រី និងបានចេញពីផ្ទះប្រហែលជាម៉ោងប្រមាណជា៨យប់ ហើយបានបាត់ពីផ្ទះតាំង ពីពេលនោះមករហូតដល់ភ្លឺ មិនឃើញញត្រឡប់ទៅផ្ទះ។
រីឯប្រពន្ធ ដែលនៅចាំនៅផ្ទះ ដោយមេឃភ្លឺគឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ហើយនៅតែមិនឃើញប្តីត្រឡប់មកវិញសោះ ក៏បានការបារម្ភ លាយឡំនិងការសង្ស័័យ ក៏ចេញតាមរកតែម្នាក់ឯង ស្រាប់តែឃើញប្តីរបស់ខ្លួន ដេកស្លាប់នៅក្នុងវាលស្រែដែលមានទឹកដក់ ចម្ងាយពីភូមិប្រមាណជា ២គីឡូម៉ែត្រ ដោយនៅជិតខ្លួនមានភ្ជាប់ជាមួយឩបករណ៍ឆក់ត្រីផងដែរ។
ពេលឃើញទិដ្ឋាភាពបែបនោះ ស្ត្រីជាប្រពន្ធបានស្រែកយំហៅបងប្អូន និងអ្នកស្រុកមកជួយ ហើយបានទាក់ទងទៅសមត្ថកិច្ច ឱ្យមកជួយអន្តរាគមន៍ផងដែរ។ ក្រោយពេលសមត្ថកិច្ចមកដល់បានពិនិត្យ និងធ្វើកោសល្យវិច្ច័យរកឃើញថា សពជនរងគ្រោះបានស្លាប់ដោយសារតែប្រដាប់ឆក់ត្រីដោយខ្លួនឯង។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែររថា ដោយឡែកករណីមួយវិញទៀត បុរសម្នាក់បាន តខ្សែភ្លើង ដើម្បីឆក់ត្រីនៅ មាត់អូរក្បែរផ្ទះ តែត្រូវភ្លាត់ស្នៀត ឆ្លងចរន្តភ្លើង ឆក់ស្លាប់ខ្លួនឯង កាលពីវេលាម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ កន្លងទៅ នៅចំណុចក្រុមទី១ ភូមិគងទុំ ឃុំពាមឯក ស្រុកឯកភ្នំ បច្ចុប្បន្នសពជនរងគ្រោះ កំពុងធ្វើបុណ្យ តាមប្រពៃណី។
ប្រភពពីកន្លែង កើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែល បានតខ្សែភ្លើង ដើម្បីឆក់ត្រីក្នុង អូរក្បែរផ្ទះ ហើយភ្លាត់ស្នៀត ត្រូវចរន្តភ្លើង ឆ្លងឆក់ស្លាប់ ភ្លាមៗតែម្តង។
ប្រភពបានបញ្ជាក់ថា ជនរងគ្រោះដែល បានស្លាប់នោះ មានឈ្មោះ ហឿប ធឿន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកើត ហេតុខាងលើ។
បន្ទាប់ពីកើត ហេតុហើយ អ្នកភូមិនិងក្រុមគ្រួសារ បានប្តឹងសមត្ថកិច្ច ឲ្យចុះមកកន្លែង កើតហេតុ និងពិនិត្យលើ សពជនរងគ្រោះ បានសន្និដ្ឋានថា ជនរងគ្រោះពិតជា បានស្លាប់ ដោយសារឆក់ ខ្សែភ្លើងស្លាប់ ដោយខ្លួនឯង ពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់ សពជនរងគ្រោះ ឲ្យទៅសាច់ញាតិ និងក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីរួចហើយ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!