ប្រតិបត្តិការក្តៅ ! បង្ក្រាបវៀតណាមយកក្រដាសមកដូរយកលុយនៅស្វាយរៀង
ខេត្តស្វាយរៀង ៖ នគរបាលក្រុងស្វាយរៀង បានបើកប្រតិបត្តិការក្តៅ បង្ក្រាបជនជាតិវៀតណាម ដែលយកក្រដាស មកដូរយកប្រាក់ពីខ្មែររាប់លានរៀល ក្នុងមួយថ្ងៃៗ រហូតមានអំពើហិង្សា ប្រទូស្តរាយវាយតប់គ្នា ទៅវិញទៅមកផ្អើល ប្រជាពលរដ្ឋទាំងព្រឹកកាលពីវេលាម៉ោង៨ និង១៥នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ករណីសមត្ថកិច្ច ជិះម៉ូតូដេញចាប់វៀតណាម លក់ឆ្នោតនេះត្រូវបានមហាជន ធ្វើការរិះគន់ថា ឃើញតែសមត្ថកិច្ចចាប់ ចាប់ហើយដោះលែង ស្អែកឡើងមកលក់ឆ្នោតវិញកាន់តែច្រើន គឺដើរលក់យ៉ាងរំភើយ ចូលតាមមន្ទីរអង្គភាពនានានៅខេត្តស្វាយរៀងយ៉ាងអនាធិបតេយ្យ មិនក្រែងញញើតអាជ្ញាធរបន្តិចណាសោះ ដោយមានមន្ត្រីរាជការក៏មានទិញឆ្នោតវៀតណាមនេះដែរ ។
ហើយការចុះចាប់ អ្នកលក់ឆ្នោតនេះ បានធ្វើឡើងគ្រាន់តែគំរាម ឬនិយាយថា គ្រាន់តែបង្អើលៗ ក៏ប៉ុន្តែព្រឹកនេះជ្រុលដៃ បន្តិចរហូតមានអំពើហិង្សា ប្រតាយប្រតប់គ្នាផ្អើលអ្នកធ្វើដំណើតាមដងផ្លូវ និងអ្នកលក់ដូរនៅក្រុងស្វាយរៀង ។
ប្រភពពីពលរដ្ឋ ដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា មានមន្ត្រីប៉ូលិសក្រុងស្វាយរៀងម្នាក់ ជិះម៉ូតូម៉ាកវ៉េវ១គ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង 1G-9923 ជិះដេញតាមពីក្រោយ អ្នកលក់ឆ្នោតវៀតណាម ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ វៀតណាមលេខ 62.Z6.1851 ហើយបានបើកវ៉ាទៅមុខ ម៉ូតូអ្នកលក់ឆ្នោតវៀតណាមរួចបត់កាក់ពីមុខ ហើយបានចាប់ក្របួចកអាវ អ្នកលក់ឆ្នោតដែលកំពុងជិះម៉ូតូ បណ្តាលឲ្យផ្ទុះហិង្សា និងប្រតាយប្រតប់គ្នា ធ្វើឲ្យម៉ូតូប៉ូលិសដួលទៅលើថ្នល់ខណៈនោះ ក៏មានប៉ូលិសម្នាក់ទៀត ស្ទុះចូលមកជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនអ្នកលក់ឆ្នោតនោះ រួចយកម៉ូតូ និងអ្នកលក់ឆ្នោតទៅ អធិការដ្ឋាននគបាលក្រុង ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី ។
បើតាមប្រភពវៀតណាម អ្នកលក់ឆ្នោតវិញបានឲ្យដឹងថា ពួកគេធ្លាប់ត្រូវនគរបាលក្រុងចាប់ជាច្រើនដងមកហើយ ចាប់ទុកពីព្រឹករហូតដល់ល្ងាចទើបដោះលែងទៅវិញ ធ្វើឲ្យសល់ឆ្នោតគ្មាន អ្នកណាទិញនោះទេ ធ្វើឲ្យខាតឡុងចុង ។
នេះសឲ្យឃើញថា វៀតណាមយកក្រដាស់មក ប្តូរយកប្រាក់ពីខ្មែររាល់ថ្ងៃរាប់លានរៀល រាប់ម៉ឺនដុល្លារ គួរតែអាជ្ញាធរពិចារណា និងមានវិធានការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពផង ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកលក់ឆ្នោតវៀតណាម ដែលត្រូវចាប់ខ្លួននេះឈ្មោះ ដែង ភេទប្រុស អាយុ១៥ឆ្នាំ ជាជនជាតិវៀតណាមមានទីលំនៅស្រុកប៊ិនទឺ ខេត្តឡុងអាន ប្រទេសវៀតណាម ។
ពលរដ្ឋនៅក្រុងស្វាយរៀង បានលើកឡើងថា បញ្ហាអ្នកលក់ឆ្នោតវៀតណាមនេះគឺសមត្ថកិច្ថនគបាលវរការពារព្រំដែន ច្រករបៀងស្រែបារាំង ស្ថិតនៅភូមិប្រាសាក់ ឃុំប្រាសាក់ ស្រុកស្វាយជ្រំ បានបើកឲ្យចូលមកក្រុងស្វាយរៀង ប្រមាណជាង២០នាក់ក្នុងមួយថ្ងៃៗ គឺជនជាតិវៀតណាម ទាំងនោះជិះម៉ូតូ ជិះកង់ និងដើរលក់ឆ្នោតម៉ាសេរីនៅក្រុងស្វាយរៀងនេះ ។
គួតែសមត្ថកិច្ច ព្រំដែនត្រូវធ្វើការ ទប់ស្កាត់កុំឲ្យចូល ទើបយើងទប់ស្កាត់បាន តែបើសមត្ថកិច្ចការពារព្រំដែន ពិសេសច្រករបៀងនៅតែ បណ្តែតបណ្តោយ និងទទួលលាភសក្ការៈពីអ្នកលក់ឆ្នោត ហើយបិទភ្នែកនោះ ច្បាស់ជាជនជាតិវៀតណាមទាំងនោះនៅតែមានឱកាសចូលដដែល។
លោក ប្រាក់ ជុត អធិការ នៃអធិការដ្ឋាននគរបាល ក្រុងស្វាយរៀង បានឲ្យដឹងតាមទូរសព្ទ័នៅថា នៅព្រឹកនេះកម្លាំងនគរបាល ក្រុងស្វាយរៀងបានចុះចាប់ អ្នកលក់ឆ្នោតវៀតណាមបានម្នាក់ ដើម្បីធ្វើការអប់រំ ហើយនិងដោះលែងឲ្យទៅស្រុកវិញ។ លោកបានបន្តទៀតថា ដោយបានទទួលបទបញ្ជាពីថ្នាក់លើ កម្លាំងរបស់លោកនឹងចុះចាប់ជាប្រចាំ ទាល់តែអ្នកលក់ឆ្នោតទាំងនោះ បញ្ឈប់ដើរលក់នៅក្នុងក្រុងស្វាយរៀង តទៅទៀត ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!