ចាញ់បោកគេអស់ម៉ូតូ ប្រាប់សមត្ថកិច្ចថាដាក់ថ្នាំសណ្ដំ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានទៅដាក់ពាក្យបណ្ដឹង សុំឲ្យកម្លាំងនគរបាល ប៉ុស្ដិ៍ចោមចៅជួយអន្តរាគមន៍ ដោយបានអះអាងថា ត្រូវជនខិលខូចដាក់ថ្នាំសណ្ដំយកម៉ូតូ១គ្រឿងទៅបាត់។
ប៉ុន្តែខណៈនោះនគរបាលប៉ុស្ដិ៍ ចោមចៅ មានការសង្ស័យថា រឿងនោះជាការបំប៉ោង ព្រោះខ្លាចទទួលរងនូវ ការស្ដីបន្ទោសពីសំណាក់ក្រុមគ្រួសារ ក៏បានសួរដេញដោល ទើបបុរសនោះប្រាប់ថា ត្រូវជនមិនស្គាល់អត្តសញ្ញាណ នាំយកម៉ូតូនោះទៅដាក់បញ្ចាំនៅម្ដុំផ្សារឃ្លាំងរំសេវ មានទាំងវិក្កយបត្រទទួលបញ្ចាំទៀតផង។
ប៉ុន្តែនិយាយចុះឡើងៗ នៅតែអះអាងថា ត្រូវគេដាក់ថ្នាំដដែល ហើយដោយសារតែម៉ូតូនោះត្រូវ យកទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ ទើបនគរបាលប៉ុស្ដិ៍ចោមចៅ បានជម្រុញឲ្យបុរសនោះ ទៅដាក់ពាក្យប្ដឹងនៅ ប៉ុស្ដិ៍ទឹកល្អក់៣ ខណ្ឌទួលគោកវិញ ហើយនគរបាលបានសន្និដ្ឋានថា នេះមិនមែនជាការដាក់ថ្នាំនោះឡើយ តែជាការចាញ់ បោកគេ ព្រោះថ្នាំសណ្ដំតែត្រូវហើយ ៣ថ្ងៃទៅ១អាទិត្យទើបស្វាង។
បុរសនោះត្រូវបានគេស្គាល់ឈ្មោះ ភាព សុធី អាយុ២៧ឆ្នាំ ជាសិស្សរៀនផ្នែកបច្ចេកទេសជួសជុលម៉ូតូ មានទីលំនៅផ្ទះជួល នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទៅដាក់ពាក្យបណ្ដឹង កាលពីវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៦ នៅប៉ុស្ដិ៍នគរបាលចោមចៅ ដោយប្រាប់នគរបាលថា បាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1DE-5883។
បុរសខាងលើបានបន្តថា នៅវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃដដែល មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូមួយ គ្រឿងនោះទៅមើលគេលេងបាល់ទះ នៅម្ដុំស្ថានីយប្រេងឥន្ធនៈគីមឡុង ស្ថិតក្នុងភូមិត្រពាំងថ្លឹង លុះក្រោយមកមានបុរសម្នាក់ បានទៅដល់ទះស្មា និងនិយាយបញ្ចុះបញ្ចូលចុះឡើងៗ និងបបួលខ្លួនទៅកាន់ផ្សារ ឃ្លាំងរំសេវ រួចយកម៉ូតូទៅបញ្ចាំតែម្ដង។
ខណៈនោះខ្លួនហាក់ មិនបានដឹងអ្វីទេ ភ្លេចភ្លាំងវង្វេងស្មារតីអស់ រហូតជនសង្ស័យយកលុយដែលបញ្ចាំម៉ូតូ ទៅបាត់ទើបភ្ញាក់ខ្លួន ហើយក៏មានវិក័យប័ត្រ ទទួលបញ្ចាំម៉ូតូនោះដែរ ប៉ុន្តែមិនមានឈ្មោះ ទីតាំងបញ្ចាំនោះឡើយ ទើបធ្វើដំណើរទៅប្ដឹងនគរបាលឲ្យជួយបែបនេះតែម្ដង។
ដោយឡែកនគរបាល ក្រោយពេលសួរនាំដឹងរឿង បានសន្និដ្ឋានថា បុរសនោះចាញ់បោកគេ ហើយខ្លាចក្រុមគ្រួសារ ជាពិសេសប្រពន្ធស្ដីបន្ទោស ទើបប្រាប់ថាត្រូវថ្នាំសណ្ដំចោរ ប៉ុន្តែដោយសាររឿងរ៉ាវ នៃការយកម៉ូតូ ទៅដាក់បញ្ចាំនោះ ស្ថិតនៅម្ដុំផ្សារឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកទើប ឲ្យជននោះទៅប្ដឹងនគរបាលខណ្ឌទួលគោកវិញ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ករណីមួយវិញទៀត ស្ត្រីម្នាក់ត្រូវក្រុមទម្លាក់សំណរឆបោក ដែលគេហៅថា ទម្លាក់ឆត្រ យកអស់ទ្រព្យសម្បត្តិទាំងព្រឹកក្រោយចេញពីផ្សារទិញម្ហូប នៅមុខផ្សាររ៉ាថ្មី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត កាលពីវេលាម៉ោងជិត១០ ថ្ងៃទី១៥ ឧសភា ២០១៦ កន្លងទៅ ។
ស្ត្រីរងគ្រោះឈ្មោះគឺន ណុន អាយុ34ឆ្នាំ ជាកម្មករអូសរទេះ មានទីលំនៅក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត។ ស្ត្រីរងគ្រោះប្រាប់ថា ដំបូងគាត់ទៅរកទិញម្ហូបនៅផ្សារខាងលើ លុះចេញមកដល់មុខផ្សារវិញ ស្រាប់តែមានបុរសចំណាស់ម្នាក់ និយាយសួរនាងថា ឃើញកាបូបប្រាក់គាត់ទេ គាត់បាត់កាបូបប្រាក់ហើយ ។
ស្ត្រីរងគ្រោះបន្តទៀតថា ភ្លាមនោះ ស្រាប់តែមានស្ត្រី២នាក់ផ្សេងទៀត ម្នាក់ក្មេង ម្នាក់ចាស់ ធ្វើជារើសបានកាបូបប្រាក់ពណ៌ក្រហម ហើយនិយាយជាមួយនាងថា កុំមាត់ចាំគេចែកឲ្យខ្លះ បន្ទាប់មកក៏នាំគ្នាចេញពីចំណុចកើតហេតុទៅរកកន្លែងបើកមើល។
ស្ត្រីខាងលើបន្តថា ដំបូងបើកថង់ក្រណាត់ពណ៌ក្រហមនោះឃើញមានសុទ្ធតែមាសក្រហមច្រាលប្រហែល៥ដំឡឹង ហើយស្ត្រីសង្ស័យ២នាក់នោះនិយាយថា ទៅរកកន្លែងចែកគ្នា ដោយគេដឹកនាងជាមួយស្ត្រីម្នាក់តាមម៉ូតូ១គ្រឿង ឯស្ត្រីសង្ស័យម្នាក់ទៀតជិះម៉ូតូ១គ្រឿង ។
លុះទៅដល់ចំណុចកាស៊ីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន 01 ស្ត្រីរងគ្រោះសង្ស័យត្រូវថ្នាំគេៗដោះយកអស់ខ្សែ.កមាសទម្ងន់៤ជី និងយកប្រាក់ជាង១០ម៉ឺនរៀល និងប្រាក់ថៃជាង១ម៉ឺនបាត រួចគេឲ្យថង់ក្រហម១មកនាង រួចក្រុមជនសង្ស័យគេចខ្លួនបាត់អស់ ក្រោយមកស្ត្រីរងគ្រោះមានការសង្ស័យក៏បើកមើល ស្រាប់តែឃើញសុទ្ធតែជាសំណរទៅវិញ។
លោកអ៊ឹម សុភារៈ មេប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា ករណីខាងលើ ខាងលោកកំពុងសាកសួរជនរងគ្រោះ ដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!