គ្រូបឋមសិក្សាម្នាក់ ប្រកាសស្វែងរកជំនួយ ខណៈខ្លួនមានរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារ ខ្សែភ្លើងឆក់ (មានវីដេអូ)
ភ្នំពេញ៖ លោកគ្រូបង្រៀនថ្នាក់បឋមសិក្សាម្នាក់ ឈ្មោះ នាម សារឹម ភេទប្រុស រស់នៅភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រកាស ស្វែងរកជំនួយជាបន្ទាន់ ខណៈរូបគ្នាបានជួបឧបទ្ទវហេតុ ឆក់ភ្លើងអគ្គិសនី បណ្ដាលឲ្យអវៈយវៈរបស់គាត់ទាំង ៤ អាចនឹងពិកា ហើយត្រូវសម្រាក់នៅក្នុងមន្ទីរពេទ្យយូរ ។
យោងតាមវីឌីអូឃ្លីប ដែលបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) ប្រមាណជិត ១នាទី បុរសរងគ្រោះ បានលើកឡើងថា គាត់បានឆក់ភ្លើងអគ្គិសនី កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ខណៈកំពុងតម្លើង អង់តែនទូរទស្សន៍ ។
ជាមួយគ្នា លោកគ្រូបឋមសិក្សារូបនេះ បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ទាំងអស់ មេត្តជួយរូបគាត់ ដែលកំពុងជួបនូវគ្រោះ អកុសល នេះផង ព្រោះថា គ្រួសាររបស់គាត់មានការខ្វះខាត យ៉ាងខ្លាំង ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនសួរនាំភ្លាមៗ បន្ទាប់ពីរាយបង្កៃ ខ្សែភ្លើងដើម្បីឆក់សត្វកណ្ដុរ ក្នុងស្រែរបស់ខ្លួន បែរជាត្រូវឆក់មនុស្សបណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មទៅវិញ។
ប្រជាពលរដ្ឋបានប្រទះឃើញសពជនរងគ្រោះ នៅកណ្ដាលវាលស្រែ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រហែល៦៖00នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចកណ្ដាលវាលស្រែ ស្ថិតក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ដោយមានការចូលរួមសហការ ត្រួតពិនិត្យជាក់ស្ដែងពីកម្លាំងនគរបាលការិយាល័យជំនាញ បច្ចេកទេសកោសល្យវិច្ច័យ បានសន្និដ្ឋានថា នេះជាអំពើឃាតកម្ម ពីព្រោះសាកសព ជនរងគ្រោះពិតជាបានស្លាប់ ដោយសារឆក់ខ្សែភ្លើង ដែលជនត្រូវសង្ស័យបានរាយខ្សែភ្លើងព័ទ្ធជុំវិញស្រែរបស់ខ្លួន ដើម្បីឆក់សត្វកណ្ដុរពិតប្រាកដមែន។
លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ក្រោយពីពិនិត្យសាកសពជនរងគ្រោះ ប៉ុន្មានម៉ោងក្រោយកម្លាំងសមត្ថកិច្ចយើង បានស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនបុរសជាម្ចាស់ស្រែ ដែលបានបង្កៃខ្សែភ្លើងដើម្បី ឆក់សត្វកណ្ដុរបណ្ដាលឲ្យឆក់មនុស្សស្លាប់តែម្ដង។
លោក ឯក សេរីវុធ បានបន្តថា ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិតមានឈ្មោះ ថន ហុកសេង អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នកបើកបរអេស្កាវ៉ាទ័រ ស្នាក់នៅក្រុម១៤ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ រីឯជនត្រូវសង្ស័យពាក់ព័ន្ធករណីឃាតកម្ម ជាម្ចាស់ស្រែមានឈ្មោះ ស៊ឹម វណ្ណា ហៅទូច ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរជាកសិករ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានខណ្ឌជ្រោយចង្វារ សហការស្រាវជ្រាវដើម្បីស្វែងរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនត្រូវជាប់សង្ស័យបាន និងកំពុងបន្តសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!