ផ្អើលឈុល ! ស្ត្រីម្នាក់ត្រូវគេចាប់ជំរិតក្នុងអាផាតមិន
រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ត្រូវគេចាប់ជំរិត គំរាមទារប្រាក់អស់៤ម៉ឺនយ័ន (លុយចិន) បង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចអាផាតមិន នគរឡាក់គី នៅជិតចំណតរថយន្តផ្សារធំថ្មី ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
បើតាមសំដីស្ត្រីរងគ្រោះ ដែលជាជនជាតិចិន មានមុខរបរជាអ្នកលក់ សម្លៀកបំពាក់កូនក្មេងនៅក្នុងផ្សារអូរឡាំពិក តូបលេខ៣៧០ បានឲ្យដឹងថា រូបគាត់និងជនសង្ស័យមិនដែលស្គាល់គ្នាទេ ។
មុនពេលកើតហេតុមួយថ្ងៃ ជនសង្ស័យបានទូរស័ព្ទ មកទាក់ទងរូបគាត់ (មិនដឹងបានលេខទូរស័ព្ទមកពីណា) ថាចង់រកស៊ីជាមួយគាត់ ព្រោះគេស្គាល់រោងចក្រផលិតសម្លៀកបំពាក់ ពេលឮដូច្នេះរូបគាត់ ក៏បានណាត់ជួបជាមួយ ជនសង្ស័យដើម្បីរកស៊ីជាមួយគ្នា ។
ស្ត្រីរងគ្រោះបានបន្តទៀតថា លុះស្អែកឡើងត្រូវហ្នឹងថ្ងៃកើតហេតុ នៅវេលាម៉ោង៨ព្រឹក គាត់បានប្រាប់ប្តី ឲ្យមកជួយលក់មួយព្រឹក ព្រោះគាត់ត្រូវទៅក្រៅជួប ម៉ូយដែលជាអ្នកនាំសម្លៀកបំពាក់ មកពីក្រៅប្រទេស ។
បន្ទាប់មកស្ត្រីរងគ្រោះបានជិះរ៉ឺម៉កម៉ូតូពីផ្សារអូរឡាំពិក សំដៅទៅផ្លូវលេខ៣១០ដើម្បីទៅយកមិត្តភក្តិម្នាក់ទៀត ជាមួយគ្រាន់បានជាគ្នា ខណៈពេលជិះរ៉ឺម៉កម៉ូតូចេញផុតពីផ្សារអូឡាំពិកបានបន្តិច ដល់ចំណុចផ្លូវកែង ស្រាប់តែមានរថយន្តទូរីស១គ្រឿងមិនចាំស្លាកលេខ បានបើកមកស្ទាក់កាក់ពីមុខរ៉ឺម៉កម៉ូតូ ដោយមានបុរស២នាក់ចុះពីលើរថយន្តមកគំរាមបាញ់សម្លាប់ ហើយក៏ដកកាំភ្លើងភ្ជង់ជនរងគ្រោះចងបិទភ្នែក ហើយរុញបញ្ចូលក្នុងរថយន្តដឹកយកមកដល់ផ្សារថ្មី ទើបបើកភ្នែកឲ្យវិញ និងបាននាំស្ត្រីរងគ្រោះឡើងទៅអាផាតមិន នគរឡាក់គី បន្ទប់លេខ៣០៥ ដោយមានកាំភ្លើងភ្ជង់ជាប់ពីក្រោយរហូត ។
ពេលដល់ក្នុងបន្ទប់ ជនសង្ស័យបានប្រាប់ទៅ ស្ត្រីរងគ្រោះឲ្យទូរស័ព្ទ ទៅក្រុមគ្រួសារនៅឯស្រុកចិនផ្ញើរប្រាក់ ចំនួន១០ម៉ឺនយ័ន (លុយចិន) ឲ្យពួកគេជាថ្នូរនឹងការដោះលែង ដោយសារខាងគ្រួសារនៅឯស្រុកចិន រកលុយមិនទាន់ ទើបសុំនៅត្រឹម៤ម៉ឺនយ័ន ។ ក្រោយពីបានទទួលប្រាក់ ហើយជនសង្ស័យបាននាំគ្នា គេចខ្លួនបាត់ស្រមោលអស់ នៅសល់តែរូបគាត់ ដែលត្រូវជនសង្ស័យចាប់ចងដៃ ក៏បានដើរទៅជិតតុយកកាំបិតកាត់ចំណង រួចហើយទូរស័ព្ទប្រាប់ប្តី ។
បើតាមសំដីអ្នកគ្រប់គ្រង់ អាផាតមិនវិញបានឲ្យដឹងថា មុនថ្ងៃកើតហតុមួយថ្ងៃមានមនុស្សមួយក្រុមមានគ្នា ៧ ទៅ ៨ នាក់បានមកជួលអាផាតមិនស្នាក់នៅមួយថ្ងៃ គឺបន្ទប់លេខ៣០៥ និង២០៦ ។ នៅយប់កើតហេតុគាត់ បានឃើញស្ត្រីរងគ្រោះ ដើរចូលក្នុងអាផាតមិន ជាមួយបុរស ២នាក់ តែបើមើលតាមកាយវិការហាក់ដូចជា អត់មានការគំរាមកំហែងអ្វីទេ គឺបុរសទាំង២នាក់ដើរពីមុខ ឯស្ត្រីរងគ្រោះដើរពីខាងក្រោយ ស្រាប់តែនៅវេលាម៉ោងកើតហេតុខាងលើក៏ផ្អើលថា មានគេចាប់ជំរិតទៅវិញ ។
ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួង បានចូលទៅក្នុងបន្ទប់លេខ ៣០៥ ដែលគេឃុំស្ត្រីរងគ្រោះ និងបានរងឃើញខ្សែ ចំណងចងដៃចំនួន៣ខ្សែ កូនកាំបិតចំនួនមួយ ព្រមទាំងពិនិត្យតាមកាំមេរ៉ាសុវត្ថិភាព និងនាំអ្នកគ្រប់គ្រងអាផាតមិន និងស្ត្រីរងគ្រោះទៅសួរនាំបន្តទៀត ។
ជំហានដំបូងខាងសម្ថកិច្ច មិនទាន់អាចសន្និដ្ឋានថា ជាករណីអ្វីឲ្យពិដប្រាកដទេ ព្រោះថា តាមសំដីស្ត្រីរងគ្រោះ និងសំដីអ្នកគ្រប់គ្រង់ អាផាតមិន ហាក់ដូចជាមិនស៊ីសង្វាក់គ្នាសោះ មានតែនាំស្ត្រីរងគ្រោះ និងអ្នកគ្រប់គ្រង់អាផាតមិន ព្រមទាំងវីដេអូក្នុងកាំមេរ៉ាសុវត្ថិភាព មកធ្វើការវិភាគ និងសួរនាំឲ្យបាន ច្បាស់លាស់ជាមុនសិន ទើបអាចសន្និដ្ឋានបានថា ជាករណីអ្វី ។
ប្រភពព័ត៌មានក្រៅផ្លូវការ បានបង្ហើបឲ្យដឹងថា អាចជាល្បិចកលរបស់ស្ត្រីរងគ្រោះ សង្ស័យជំពាក់លុយគេច្រើន ទើបប្រើល្បិចចាប់ជំរិត ដើម្បីយកលុយពីក្រុមគ្រួសារក៏អាចថាបាន ។ ទោះបីជាយ៉ាងណា មិនទាន់ដឹងពិតប្រាកដ នៅឡើយថា ជារឿងអ្វីទេ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!