កម្លាំងសមត្ថកិច្ចចំរុះបង្ក្រាប និងដុតកម្ទេចចោលសាច់មាន់ខូចគុណភាពជិត១តោន ក្រោយលួចនាំចូលពីថៃ (Video Inside)
(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចំរុះ រួមមានមន្រ្តីសាខាកាំកុងត្រូល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង-ខេត្ត និងមន្រ្តីបសុព្យាបាល ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ បានដុតកម្ទេចចោលសាច់មាន់ខូចគុណភាពជិត១តោន ក្រោយពីបង្ក្រាបបាន ដែលក្រុមឈ្មួញលួចនាំចូលពីប្រទេសថៃ។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តទទួលបន្ទុកទីផ្សារ និងស្ថិតិ បានបញ្ជាក់ថា ក្រោមការណែនាំពីលោក ស៊ាន សីុណាត ប្រធានសាខាកាំកុងត្រូលខេត្ត មន្រ្តីរបស់លោក សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានយកសាច់មាន់ចំនួន៨០០គីឡូក្រាម ដែលចាប់បាននាព្រឹកមិញ មកដុតកម្ទេចោល ស្ថិតនៅទីតាំងចាក់សំរាម ភូមិកងវ៉ា សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចចំរុះ បានឃាត់រថយន្តម៉ាក់ Camary ចង្កូតស្តាំ ពណ៌ស ឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2A-0112 ដែលលួចដឹកសាច់មាន់ខូចគុណភាព ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ។
បើតាមម្ចាស់រថយន្ដ ឈ្មោះប៊ុន ប៊ូវិបុល បានសារភាពថា ការដឹកជញ្ជូននេះ ជាលើកទី៤ហើយ ដែលដឹកសាច់មាន់នេះ ដឹកចេញពីចំណុចក្បែរព្រំដែន ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត យកទៅខេត្តសៀមរាប ដើម្បីអោយសត្វក្រពើសីុ។
សម្រាប់អ្នកបើករថយន្តខាងលើនេះ ស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានសាច់មាន់ ថ្លើមមាន់ និងជង្គង់មាន់ខូចគុណភាព ដែលធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការចុះទៅចាប់ដកហូត បានចំនួន១០កញ្ចប់ធំ ដែលស្នើនឹង១២០គីឡូក្រាម ស្ថិតនៅផ្សាររ៉ា ក្រុងប៉ោយប៉ែត។
លោក ហុង លាង អនុប្រធានសាខាកាំកុងត្រូល ទទួលបន្ទុកស្ថិតិ និងទីផ្សារ បានប្រាប់អង្គភាព Fresh News កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះថា «សាច់មាន់ ថ្លើមមាន់ និងជង្គង់មាន់ចំនួន១២០គីឡូក្រាម ត្រូវបានយើងដកហូត បានពីការនាំចូលមកពីប្រទេសថៃ តាមរយៈក្រុមកម្មករ អូសរទេះ នៅវេលាម៉ោងជាង៨ព្រឹកមិញ ហើយនៅវេលាម៉ោងជាង១រសៀលថ្ងៃនេះ យើងបានសហការជាមួយនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមន្រ្តីគយ នៅតាមព្រំដែនយកទៅដុតកម្ទេចចោល នៅកាស៊ីណូផ្កាយ៥»។
លោក ហុង លាង បានបញ្ជាក់ថា ក្រោមការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត មន្រ្តីរបស់យើងបានខិតខំយ៉ាងខ្លាំង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបន្តចុះ ស្រាវជ្រាវជាប្រចាំចំពោះ ការលួចនាំចូលសាច់ខូចគុណភាព ពីព្រោះនេះបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋទូទៅ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!