ណាត់ជួបថៅកែពិភាក្សារឿងរកស៊ី បែរជាចាប់ជំរិត
ខេត្តបាត់ដំបង ៖ បុរស២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីម្នាក់ដើរតួជាអ្នកទំនាក់ទំនងរកស៊ី ឯម្នាក់ទៀតដើរតួជាថៅកែ ណាត់ជួបជាមួយថៅកែជនជាតិថៃដើម្បីពិភាក្សាគ្នារឿងរកស៊ី តែបែរជាចាប់ជំរិតទារប្រាក់ពីថៅកែនោះទៅវិញ ។
ជនទាំង២នាក់នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តប៉ៃលិនកាលវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ខណៈកំពុងផឹកស៊ីនៅក្នុងអាហារដ្ឋានយីហោ «បឹងសែនត្រជាក់ចិត្ត» ដែលមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្រោយការសហការគ្នារវាងអាវុធហត្ថខេត្តបាត់ដំបង និងអាវុធហត្ថខេត្តប៉ៃលិន ។
ប្រភពពីមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ១-ឈ្មោះ ហៀង សុភក្ត្រ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ កា ប៊ុនស ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ជនសង្ស័យទាំង២នាក់ ម្នាក់បានដើរតួរជាអ្នកស្គាល់ថៅកែជនជាតិថៃ ឯម្នាក់ទៀតដើរតួជាថៅកែបានទំនាក់ទំនងណាត់ជួបដើម្បីទំនាក់ទំនងរកស៊ីជាមួយថៅកែជនជាតិថៃ ។
ខណៈពេលជួបជាមួយថៅកែជនជាតិថៃនៅខេត្តប៉ៃលិន បុរសទាំង២នាក់នេះបានល្បួងថៅកែជនជាតិថៃនោះមកកាន់ខេត្តឧត្តរមានជ័យ រួចចាប់បង្ខាំងជំរិតទារប្រាក់តែម្តង ដោយបង្ខំឲ្យសាច់ញាតិថៅកែជនជាតិថៃនោះផ្ញើរប្រាក់មកឲ្យ តែសាច់ញាតិមិនបានផ្ញើរមកឲ្យទេ ។
ពេលនេះបុរសទាំង២នាក់នេះបានប្លន់យកទ្រព្យសម្បត្តិដែលមានជាប់ខ្លួនថៅកែជនជាតិថៃនោះរួមមាន ទូរស័ព្ទអាយហ្វូន៦គ្រឿង លុយថៃជាង១ម៉ឺនបាត និងគ្រឿងអលង្ការមាសជាង៥តម្លឹង ។ ក្រោយពីប្លន់រួចក៏ដោះលែងថៅកែនោះទៅវិញទៅ ។
ក្រោយពេលដោះលែង ថៅកែជនជាតិថៃនោះក៏បានដាក់ពាក្យបណ្ដឹងនៅខេត្តប៉ៃលិន ទើបសមត្ថកិច្ចធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ និងដកហូតបានរថយន្ត១គ្រឿងផងដែរ ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថបញ្ជូនទៅដល់ដៃតុលាការខេត្តប៉ៃលិនហើយ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកផងដែរថា ដោយឡែកករណីមួយវិញទៀត កម្លាំងនគរបាលអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ និងខណ្ឌចំការមន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ បានចុះបង្ក្រាបទីតាំងចាប់បជំរិតតាមប្រព័ន្ធ Internet ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌចំការមន ដោយធ្វើការឃាត់ខ្លួន ជនជាតិចិន២៧នាក់ ក្នុងនោះស្រី៦នាក់ ព្រមទាំងការដកហូតបានឧបករណ៍ និងសម្ភារមួយចំនួនទៀត។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីវណ្ណា អគ្គរងនៃអគ្គនាយកដ្ឋាអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានចំនួន២៧ ស្រីចំនួន៦នាក់ នៅផ្ទះលេខ4 ផ្លូវ1992 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពីបទ ឆបោក និងជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា internet (VOIP)។
លោកឧត្តមសេនីយ៍ បានបន្តទៀតថា ក្រោយការចាប់ខ្លួនរួចមក កម្លាំងនគរបាល បានបន្តចុះឆែកឆេរលំនៅឋានលេខ៥២អា ផ្លូវ៤៣០ ក្រុម១០ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ នៅពេលនេះជនជាតិចិនត្រូវបានយកទៅសួរនាំ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!