ញាក់សាច់ ! រថយន្តធំ២គ្រឿងបុកគ្នា រុលបុកចូលផ្ទះពលរដ្ឋ
ខេត្តកំពត ៖ សេចក្តីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា គ្រោះថ្នាក់ដ៏រន្ធត់មួយបាន កើតឡើងរវាងរថយន្ត ពោងក្រឡុកស៊ីម៉ង់ត៍បុកគ្នា ជាមួយរថយន្តដឹកស៊ីម៉ង់ត៍បណ្ដាលឲ្យដឹកស៊ីម៉ង់ត៍ ជ្រុលទៅបុកចូលផ្ទះ ប្រជាពលរដ្ឋ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ប្រហែលជាង២រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ ៣១ ស្ថិតក្នុងភូមិឫស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តពោងក្រឡុកស៊ីម៉ង់ត៍១គ្រឿង ម៉ាកហ៊ីយ៉ាន់ដា ពាក់ស្លាកលេខ ភ្នំពេញ 3A-7898 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៣១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈដល់កន្លែងកើតហេតុស្រាប់តែបុកគ្នា ជាមួយរថយន្តដឹកស៊ីម៉ង់ត៍១គ្រឿង ម៉ាក់ហ៊ីណូ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 3B-3059 ដែលកំពុងបើកបរ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ។
សេចក្តីរាយការណ៍ បានបន្តទៀតថា អ្នកឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះពិតជារន្ធត់ខ្លាំងណាស់ ព្រោះការបុកគ្នានេះ ធ្វើឲ្យរថយន្តពោង ក្រឡុកស៊ីម៉ង់ត៍ប៉ើងធ្លាក់ពីលើថ្នល់ជាតិ ចំណែករថយន្តដឹកស៊ីម៉ង់ត៍ វិញបានរុលបុកចូលផ្ទះ ប្រជាពលរដ្ឋ ធ្វើឲ្យម្ចាស់ផ្ទះភ័យ ស្ទើរលស់ព្រលឹង រត់បាតជើងសព្រាត តែសំណាងល្អម្ចាស់ផ្ទះរត់ចេញទាន់ ។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបើកបររថយន្ត ពោងក្រឡុកស៊ីម៉ង់ត៍បានរងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្ត ដឹកស៊ីម៉ង់ត៍ត្រូវបាន ប្រជាពលរដ្ឋនាំគ្នាជួយគាស់ចេញ ពីក្នុងកាប៊ីន រងរបួសស្រាល ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ករណីស្រដៀងគ្នានេះដែរ គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងខណៈរថយន្តឡិចស៊ីស៣០០ រេចង្កូតបុកផ្ទះរបស់ប្រជាពលរដ្ឋ នៅវេលាម៉ោងប្រមាណ៩និងនាទីយប់ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិកំពង់រទេះសង្កាត់កំពង់រទេះក្រុងស្ទឹងសែនខេត្តកំពង់ធំ។
សាក្សីពីកន្លែងកើតបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កហេតុដោយរថយន្ត ឡិចស៊ីស៣០០រេចង្កូត ទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងបានបង្កអោយមាន គ្រោះថ្នាក់ ដល់ម្ចាស់ផ្ទះ ស្រីម្នាក់ និងចៅម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសាដឹកបន្តបញ្ជូន ទៅមន្ទីពេទ្យកាលម៉ែតដើម្បីសង្គ្រោះជីវិត។ ដោយឡែករថយន្តបង្ក ត្រូវបាន សមត្ថកិច្ចនាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង ស្ទឹងសែនរងចាំ៕
ដោយឡែក មួយវិញទៀត រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ដោយសាតែបែកកង់ខាងមុខ រ៉េចង្កូតប្រាស់ចេញពីផ្លូវ បុកចូលផ្ទះប្រជាពលរដ្ឋក្រឡាប់ផ្ងាជើង ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៩និង៤០នាទី យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៩៧-៩៨ បុកផ្ទះដែលមានម្ចាស់ឈ្មោះ កែវ ចិន្ដា ភេទប្រុស ស្ថិតនៅក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់និងស្រាល ក្នុងនោះម្ចាស់ផ្ទះម្នាក់ បានរងរបួសស្រាលផងដែរ។
ជនរងគ្រោះ ត្រូវបានដឹកតាមរថយន្តសាមុយ ទៅសង្គ្រោះព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយឡែករថយន្តបង្កហេតុ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ស្ទូចយកទៅរក្សាទុករងចាំ ដោះស្រាយនៅពេលក្រោយ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!