ក្រោយ​សារភាព​ស្នេហ៍​ជា​មួយ​គ្នា ទឹម រដ្ឋា សាក​ឈុត​កូន​ក្រមុំ

 
 

ក្រោយ​ពី​បាន​សារភាព​ស្នេហ៍​​នៅ​ចំពោះ​មុខ​ អ្នកសារព័ត៌មាន​មិន​បានមួយ​​ខែ​ស្រួលបួល​ផង នៅ​ចុង​សប្ដាហ៍​មុន​នេះ កញ្ញា ទឹម រដ្ឋា បាន​គ្រង​ឈុត​អាពាហ៍ពិពាហ៍​ជាកូន​ក្រមុំ និង បុរស​ប៉ាគីស្ថាន ជាកូន​កំលោះ​​ នៅ​មុន​ពួកគេ​​ចូល​រោង​ការ។


តាមពិត​ទៅ​ ឈុត​​កូន​ក្រមុំ កូនកំលោះ​នេះ ​គឺអ្នកទាំងពីរ​ ​បាន​ស្លៀក​ដើរ​ម៉ូដ ក្នុង​ពិព័រណ៍​អាពាហ៍ពិពាហ៍​មួយ នៅ​កោះ​ពេជ្រ កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ។ ក្នុង​ចំណោម​តារា​ម៉ូដែល​ជិត ១០ នាក់ កញ្ញា ទឹម រដ្ឋា និង សង្សារ ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី  រៀបចំ​ឲ្យ​ធ្វើ​ជា​តួឯក។

ការ​ដើរ​​ម៉ូដ​បង្ហាញ​សំលៀកបំពាក់​​អាពាហ៍ពិពាហ៍​ប្រជុំ​ដោយ​​ស្នាដៃ​សម្អាងការ​ជា​ច្រើន​ចូលរួម គឺ​នៅ​ពេល​នោះ​បុរស​ប៉ាគីស្ថាន​រូប​នេះ​បាន​ថើប​ដៃ​ កញ្ញា ទឹម រដ្ឋា ជា​ច្រើន​លើក និង​ ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ទះដៃ​សាទរ​មិន​តិច​​នោះ​ឡើយ។


ទោះ​បី​ជា​ កញ្ញា ទឹម រដ្ឋា បាន​បណ្ដើរ​គ្នា​ជា​សង្សារ​ជា​ច្រើន​ឆ្នាំ​ហើយ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ អ្នក​ទាំង​ពីរ បាន​បញ្ជាក់​ថា នៅ​មិន​ទាន់​មាន​គម្រោង​ភ្ជាប់​ពាក្យ ឬ ចូល​រោងការ​នៅពេល​ណា​នៅ​ឡើយ​ទេ ដោយ​ស្នេហារបស់​​អ្នក​ទាំង​ពីរ ស្ថិត​ក្នុង​ដំណាក់កាល​​ នៃ​ការ​សិក្សា​ចិត្ត​គ្នា​​ទៅវិញ​ទៅ​មក​នៅឡើយ៕​

អ្នក​ដែល​នៅ​លីវ​ និង ត្រៀម​រៀប​អាពាហ៍ពិពាហ៍​ តើ​ឈុត​រៀបអាពាហ៍​ពិពាហ៍​មួយ​ឈុត​នេះ​យ៉ាង​ម៉េចដែរ? ចុះ​តួអង្គ​បង្ហាញ​ម៉ូដ កញ្ញា ទឹម រដ្ឋា និង បុរស​ប៉ាហ្គីស្ថាន​ សក្ដិសម​​គ្នា​ដែរទេ?

ប្រភព: sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម