LG ប្រកាសពីការកើនឡើង នៃប្រាក់ចំនូលរបស់ខ្លួន នាត្រីមាសទីពីរ ឆ្នាំ 2016

 
 

ទោះបីជាទីផ្សារលក់ទូរស័ព្ទទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន LG មានការធ្លាក់ចុះនៅរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះក្តី ក៏ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង មួយនេះមិន ចុះចាញ់នោះឡើយដោយពុះពារ ខិតខំស្តារមុខមាត់ម៉ាក់សញ្ញាទូរស័ព្ទស្មាតហ្វូន របស់ខ្លួនឲ្យរីកសាយភាយ ក្នុងទីផ្សារឡើងវិញក្នុងឆ្នាំ 2016 នេះ។ ហើយថ្មីៗនេះក្រុមហ៊ុន LG បានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុស្តីពីប្រតិបត្តិការប្រាក់ចំណូលរបស់ ខ្លួនប្រចាំត្រីមាសទីពីរ ដែលគិតចាប់ពីរខែមេសាដល់មិថុនាថាមានការ កើនឡើង។

នៅក្នុងត្រីមាសទី2ឆ្នាំនេះប្រាក់ចំណូលសរុបរបស់ LG បានពីលក់គ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ទំនើបៗ ស៊េរីថ្មីចុងក្រោយនានាដូចជាទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ និងទូរទស្សន៍ជាដើម មានចំនួនប្រមាណ 503,1លានដុល្លារ ដែលគិតជាភាគរយស្មើរនឹងប្រមាណ 140% កើនឡើងខ្ពស់បើធៀប នឹងត្រីមាសដូចគ្នាកាលពីឆ្នាំ 2015។ សម្រាប់ទីផ្សារលក់ទូរស័ព្ទស្មាតហ្វូនវិញ ឃើញថាមានការកើនឡើង បន្តិចដោយនៅត្រីមាស ទីពីរ 2016 LG បញ្ចេញលក់ទូរស័ព្ទស៊េរីថ្មីៗ បានចំនួនប្រមាណ 13.9 លានគ្រឿងកើនឡើង 3% បើធៀបនឹងវេលាដូចគ្នា នាឆ្នាំកន្លងទៅ ហើយបើគិតជាសាច់ប្រាក់ មានចំនួនប្រមាណ 132,1 លានដុល្លារ។

ចំពោះទូរស័ព្ទស្មាតហ្វូនដែលមានទីផ្សារល្អ និងទទួលបានការចាប់អារម្មណ៍ ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ច្រើន ជាងគេគឺ LG V10 ដែលជាទូរស័ព្ទស្មាតហ្វូនអេក្រង់ពីរដំបូងគេក្នុងលោក ខណៈដែល LG G5 ហាក់មិនសូវទទួល បានទីផ្សារល្អនៅឡើយចាប់តាំងពីថ្ងៃប្រកាសចេញមក។ ទោះបីជាភាគរយនៃការលក់កើនឡើង តិចតួចក្តីក៏ LG នៅតែបន្តយុទ្ធសាស្ត្រទីផ្សារ របស់ខ្លួនដើម្បីប្រគួតប្រជែងក្នុង ទីផ្សារដែលកំពុងតែកើនកំដៅពីមួយថ្ងៃទៅ មួយថ្ងៃនេះបន្ថែមទៀត ជាមួយយុទ្ធសាស្ត្រជាងនេះទៅទៀត LG បានបង្ហើបឲ្យដឹងផងដែរថា ក្រុមហ៊ុនបានត្រៀមបញ្ចេញទូរស័ព្ទជំនាន់ថ្មីក្នុងត្រកូល “V” (អាចជា LG V11 ឬ V20) ដែលវាអាចនឹងបង្ហាញវត្តមាននៅថ្ងៃណាមួយក្នុងត្រីមាសនេះ។ ជាមួយស្មាតហ្វូនជំនាន់ថ្មី ដែលក្រុមហ៊ុនត្រៀមបង្ហាញចេញនៅពេល ខាងមុខនេះក្រុមហ៊ុនបាន រំពឹងយ៉ាងមុតមាំថាវាអាចជួយធ្វើឲ្យ ទីផ្សារទូរស័ព្ទស្មាតហ្វូនរបស់ LG កើនខ្ពស់ថែមមួយកម្រិតទៀត។ ដូចនេះចូលទន្ទឹងរងចាំទាំងអស់គ្នានូវវត្តមានទូរស័ព្ទស្មាតហ្វូន អេក្រង់ពីរជំនាន់ថ្មីរបស់ LG ក្នុងត្រកូល “V” ថាតើវាមានចំនុចពិសេសអ្វីខ្លះ ដែលអាចប្រគួតដណ្តើម ទីផ្សារជាមួយបណ្តាទូរស័ព្ទស្មាតហ្វូនរបស់ បណ្តាក្រុមហ៊ុនល្បីៗដែលត្រៀម បញ្ចេញវាយលុកទីផ្សារនៅពេលខាងមុខនេះ បានដែររឺទេ?

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម