ពួកនេះ ចូលចិត្តបំផ្លាញមុខមាត់ប្រទេសជាតិណាស់
ខេត្តបាត់ដំបង ៖ នារីបរទេសម្នាក់ ត្រូវចោរដៃស្អិតឆក់យកកាបូបស្ពាយពេលកំពុងជិះកង់ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី០២ សីហា ២០១៦ ស្ថិតនៅខាងមុខអង្គការ «ហ្វាពន្លឺសិល្បៈ» ក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង តែត្រូវកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ជួយដេញតាមរកឃើញកាបូបនោះវិញ តែជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
ប្រធានក្រុមបង្ការបង្ក្រាបនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកឈឿង គឹមសុង បានឲ្យដឹងថា នារីបរទេសដែលត្រូវចោរឆក់កាបូបនោះឈ្មោះ MAYA SOPHIA អាយុ២២ឆ្នាំ ជាភ្ញៀវទេសចរជនជាតិអាល្លឺម៉ង់ ។
លោកបន្តថា នារីរូបនោះ ត្រូវជនមិនស្គាល់មុខ ជិះម៉ូតូម៉ាក MSX ឆក់យកកាបូបស្ពាយ ពេលដែលនាងជិះកង់ចេញពីអង្គការ «ហ្វាពន្លឺសិល្បះ»ខាងលើ ប៉ុន្តែភ្លាមៗនោះ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ជួយដេញតាម និងរកឃើញកាបូបស្ពាយនោះវិញភ្លាមៗដែរ។
បើតាមការបំភ្លឺពីសាក្សីបាននិយាយថា នារីបរទេសនោះជិះកង់ចេញពីក្នុងអង្គការ «ហ្វាពន្លឺសិល្បះ» និងឡើងលើផ្លូវបេតុង មិនទាន់បានប៉ុន្មានម៉ែត្រផង ក៏ត្រូវចោរជិះម៉ូតូមកពីក្រោយ ឆក់យកកាបូបស្ពាយ ។ សាក្សីបន្តថា ចោរដៃស្អិតនោះ ជិះម៉ូតូតែម្នាក់ឯងទេ គឺជិះមកពីទិសខាងជើង ហើយបានឆក់យកកាបូបជនរងគ្រោះ ខណៈនាងកំពុងជិះកង់ ។
ប្រភពដដែលបញ្ជាក់ថា ខណៈនោះមាន ប្រជាពលរដ្ឋបានដេញតាម លុះបន្តិចក្រោយមក សមត្ថកិច្ចក៏មកដល់ជួយអន្តរាគមន៍ ។ ប៉ុន្តែស្ថិតក្នុងស្ថានភាពប្រផាប់ប្រភីងយ៉ាងប្រកិតបែបនេះ ក្រុមចោរនោះបោះកាបូបចោល ហើយពលរដ្ឋម្នាក់បានរើសយកទៅទុក ដើម្បីប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយពីរកឃើញកាបូបនោះវិញ លោកស្នងការខេត្ត ក៏បានបញ្ជាឲ្យមន្ត្រីជំនាញយកទៅប្រគល់ជូនស្ត្រីបរទេសនោះវិញភ្លាមៗ
ដែរ។ នារីរងគ្រោះបានប្រាប់ថា លុយចំនួន១០០ដុល្លារ នៅក្នុងកាបូបនោះបានបាត់ រួមទាំងឯកសារខ្លះផង ។ រីឯទូរស័ព្ទដៃ និងឯកសារឆ្លងដែនមួយចំនួនទៀត មិនបាត់ទេ ។
លោកឈឿង គឹមសុង ក៏បានបញ្ជាក់ដែរថា គេមិនដឹងថា លុយ១០០ដុល្លានោះបាត់ដោយសារចោរយក ឬបាត់នៅពេលចោរបោះកាបូបចោលនោះទេ ។ ទោះជាយ៉ាងណា មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវលើមុខសញ្ញាជនដៃដល់នោះហើយ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត នារីជនជាតិបរទេស២នាក់ ជិះម៉ូតូកូនទាមួយគ្រឿង ត្រូវបានជនសង្ស័យមួយក្រុម មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូប បានសម្រេចបណ្តាលឲ្យរងរបួស ដែលហេតុការណ៌នេះបានកើតឡើង នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នារីជនបរទេសដែលត្រូវចោរឆក់ យកកាបូបបានប្រាប់ថា សម្ភារដែលបាត់បង់មាន ទូរសព្ទ័ iPhone មួយគ្រឿង និងលិខិតឆ្លងដែន។ ក្រោយពេលកើតហេតុ ជនរងគ្រោះ បានត្រឹមតែទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលមិត្តភាពតែប៉ុណ្ណោះ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!