រថយន្តដឹកគ្រញូង១គ្រឿង ជាប់អន្ទាក់សមត្ថកិច្ច
ខេត្តព្រះវិហារ ៖ រថយន្តកាមរីហើម ស៊េរី៩៥ មួយគ្រឿង ពណ៌សំបកឪឡឹក អត់ស្លាកលេខ ផ្ទុកឈើគ្រញូង ប្រមាណជាង១០០ដុំ បានជាប់អន្ទាក់សមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើស្រុកឆែប និងឃាត់ខ្លួនមនុស្សបាន ២នាក់ កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះ។
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្រុកឆែប បានឲ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះថា មុននឹងឈានដល់ការ ឃាត់រថយន្តដឹកឈើខាងលើ សមត្ថកិច្ចបានទទួលព័ត៌មាន ពីស្រុកជាំក្សាន្ត ថាមានរថយន្តមួយគ្រឿង ផ្ទុកឈើគ្រញូងពេញ បំណងឆ្ពោះឆ្លងកាត់ទីរួមខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦២ បន្តទៅខេត្តស្ទឹងត្រែង តាមផ្លូវជាតិលេខ៩ ។
មន្ត្រីដដែលបន្តថា ខណៈនោះសមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើស្រុកឆែប បានដាក់កម្លាំងចាំត្រួតពិនិត្យ ក៏ឃើញរថយន្តខាងលើ មកដល់ពិតប្រាកដមែន ហើយបានបញ្ជាឲ្យរថយន្ត ឈប់ដើម្បីត្រួតពិនិត្យ តែរថយន្តខាងលើនៅតែបន្ត បើកក្នុងល្បឿនយ៉ាងលឿន ពេលនោះសមត្ថកិច្ចជំនាញ ក៏បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកឆែប ស្ទាក់ចាប់បានភ្លាមៗនៅក្នុងភូមិកំពង់ព្រះឥន្ទ្រ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ត្រួតពិនិត្យទៅឃើញសុទ្ធតែឈើគ្រញូង។
មន្ត្រីជំនាញ ដដែលបានបន្តថា ក្រោយត្រួតពិនិត្យ រថយន្តល្មើសរួចមក សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះ គង់ រិទ្ធិ អាយុ៣៤ឆ្នាំ រស់នៅភូមិស្រះក្តុល ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ហើយគេអះអាងថា ខ្លួនជាមន្ត្រីយោធានៅកងពលតូច អន្តរាគមន៍លេខ៨ទៀតផង រីឯអ្នករួមដំណើរម្នាក់ទៀតឈ្មោះ សំអឿន អាយុ៤៨ឆ្នាំ រស់នៅភូមិរាជានគរ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បញ្ជូនមកកាន់ខណ្ឌ រដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ដើម្បីសាកសួរ។
ជុំវិញបញ្ហាដែលជនសង្ស័យ អះអាងថាខ្លួនជាមន្ត្រីយោធារបស់កងពលតូច លេខ៨ខាងលើនេះ លោកឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចលេខ៨ បានប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទ នៅថ្ងៃទី៣ ខែសីហានេះ បានបដិសេធដាច់ខាតថា ឈ្មោះ គង់ រិទ្ធិ ខាងលើនេះមិនមែនជាមន្ត្រី ឬកូនចៅរបស់លោក ក្នុងកងពលតូចលេខ៨នោះទេ ។
ចំណែកឯវត្ថុតាង ដែលរឹបអូសបាន មានឈើគ្រញូង១៣៨ដុំ ស្មើនឹង៣២៦គីឡូក្រាម រថយន្តកាមរីហើម ១គ្រឿង ស៊េរី៩៥ ពណ៌សំបកឪឡឹក អត់ស្លាកលេខ ក្រោយវាស់វែងរួចសមត្ថកិច្ចបាន កសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនីតិវិធី ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយផ្សេងទៀត រថយន្ដសាំយ៉ុងដឹកជន្លង់ម្រេច១០គ្រឿង តែងតែបើកបិទគ្នារេពេញផ្លូវបង្កភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋនោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្ត អាវុធហត្ថក្រុងក្រចេះ សហការជាមួយសង្កាត់ រដ្ឋបាលព្រៃឈើថ្មក្រែ ដឹកនាំដោយ លោកទ្រី ម៉េងលាង នាយរងផ្នែករដ្ឋបាលព្រៃឈើក្រចេះ បើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់បានចំនួន១០គ្រឿងនា យប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅមុខទីបញ្ជាការដ្ឋានអាវុធហត្ថក្រុងក្រចេះ។
ប៉ុន្តែប្រតិបត្តិការខាងលើនេះ បានឈានទៅដល់ការប្រើអំពើហិង្សាដាក់គ្នា រវាងកងកម្លាំង និងប្រជាពលរដ្ឋជាម្ចាស់រថយន្ត បណ្តាលឲ្យមានអ្នករងរបួសទៀតផង។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្ដ១០គ្រឿង ដឹកជន្លង់ម្រេចនោះ គឺដឹកចេញពីឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្លងកំពង់ចម្លងព្រលូង ដឹកកាត់ខេត្តក្រចេះ បន្ដទៅលក់នៅខេត្តត្បូងឃ្មុំ និងខ្លះទៀតយកទៅលក់ព្រំប្រទល់វៀតណាម។ ជារៀងរាល់ថ្ងៃអ្នកបើករថយន្តទាំងនេះ បានបង្កភាពភ័យខ្លាច ហើយបានបុកគ្នាឯង បណ្ដាលឲ្យរងរបួសធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ពេលក្រុមសមត្ថកិច្ច ឃាត់រថយន្ដទាំងនោះ ស្រាប់តែក្រុមអ្នកដឹកជន្លង់ម្រេចទាំងនោះ ចុះស្រែឡូឡារើជន្លង់ម្រេច ទម្លាក់ចោលគំរាម វាយរថយន្តសមត្ថកិច្ច ហើយបើករថយន្តបំរុងបុករថយន្ត សមត្ថកិច្ចទៀតផង មុនពេលដែលពួកគេ បើក រត់ចេញ ទើបសមត្ថកិច្ចចំរុះ ដេញចាប់ប្រផាប់ប្រផីងបង្កការភ្ញាក់ផ្អើលស្ទើតែពេញក្រុងក្រចេះ។
ទោះជាយ៉ាងណា សមត្ថកិច្ចបានចេញបង្ក្រាបរថយន្ដពីរគ្រឿង រក្សាទុកបណ្ដោះអាសន្ន នៅទីបញ្ជាការដ្ឋានអាវុធហត្តក្រុងក្រចេះ។ លុះម៉ោង៨ព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមអ្នកដឹកជន្លង់ម្រេចជាង៥០នាក់ នាំគ្នាំមកតវ៉ានៅមុខសាលាខេត្តក្រចេះ ដើម្បីសុំឲ្យអាជ្ញាធរខេត្ត ជួយសម្រួលប្រគល់រថយន្ត ឲ្យពួកគាត់វិញ និងជួយចេញថ្លៃព្យាបាលអ្នកដែលរងរបួស ដោយសាររថយន្ដបុកគ្នាឯង ហើយសមត្ថកិច្ចនិយាយថា «នេះជាទម្លាប់ហើយសម្រាប់ខេត្តក្រចេះ ឲ្យតែមានការបង្ក្រាបក្រុមដឹកជន្លង់ម្រេចអនាធិបតេយ្យ ទាំងនោះតែងតែមកបាតុកម្មតវ៉ារហូត»។
លោក ជ្រុន សៅ នាយរងសង្កាត់របាលព្រៃឈើថ្មក្រែ បានឲ្យដឹងថា រថយន្ដ និងជន្លង់ម្រេច ដែលចាប់បាន លោកនិងនាំយកទៅស្ថានីយ៍បណ្ដុះកូនឈើខ្សានៅរសៀលនេះ ដើម្បីធ្វើវាស់វែង និងផាកពិន័យតាមផ្លូវច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!