រថយន្តដឹកកម្មករកាត់ដេរ ក្រឡាប់នៅតាមផ្លូវជាតិលេខ៥១ ស្រុកឧដុង្គ របួស៣៣នាក់, ធ្ងន់១២នាក់
(កំពង់ស្ពឺ)៖ រថយន្តដឹកកម្មករកាត់ដេរមួយគ្រឿង បានក្រឡាប់ នៅតាមផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យរងរបួសចំនួន៣៣នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១២នាក់។
លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តម៉ាកហីុយ៉ានដាយ បើកដឹកកម្មករ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចខាងលើបានគេចរថយន្តដឹកថ្មឆ្លងផ្លូវ បណ្ដាលឲ្យក្រឡាប់ចាក់កម្មករទៅលើផ្លូវតែម្តង៕
ប្រភព ៖ Fresh News
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កាមរីក្រឡាប់ ផ្ងារជើង របួសធ្ងន់៦នាក់ នៅស្រុកលំផាត់គួររំលឹកផងដែរថា មនុស្ស៦នាក់ ដែលក្នុងនោះ មានស្រីចំនួន៣នាក់ បានរងរបួសធ្ងន់ ខណៈដែលរថយន្តកាមរី ដែលពួកគាត់បានជិះនោះ ក្រឡាប់ផ្ញារជើង កាលពីថ្ងៃទី២ ខែសីហា កន្លងទៅថ្មីៗនេះ នៅផ្លូវជាតិលេខ៧៦ ត្រង់ចំណុចភូមិ ស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។
បើតាមសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំងអស់មាន ចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់ ឯអ្នកបើកបរឈ្មោះ ញេន តៃយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាកសិករ មានទីលំនៅក្នុងភូមិ គោកក្រសាំង ឃុំគោកគូងកើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ឯសំភារៈដែលខូចខាត មានរថយន្តកាមរី ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2D-3620។ ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះទាំង៦នាក់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរបង្អែកខេត្តរតនគិរី ដើម្បីជួយសង្គ្រោះអាយុជីវិត ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!