ស្ទើរស្រក់ទឹកភ្នែក! ឆ្កែមួួយក្បាល ត្រូវរថយន្តជិះអូសតាមពីក្រោយ រហូតដល់ងាប់ យ៉ាងអណោចអធ័ម! (មានវីដេអូ)
ចិន៖ ជារឿងមួយដ៏ហួសហេតុ និងខ្លោចចិត្ត នៅពេលដែលបានឃើញនឹងភ្នែកស្តែងៗ ដោយយោងតាម វីដេអូឃ្លីបមួយ បង្ហាញពី រថយន្តមួយគ្រឿង សណ្តោងសត្វឆ្កែមួយក្បាល នៅពីក្រោយ ជិះអូសគ្នា រហូតដល់ងាប់ យ៉ាងអណោចអធ័ម ។
ហេតុការណ៍នេះកើតឡើងនៅខេត្ត Shandong ប្រទេសចិន និងវីដេអូមួយ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដែលបង្ហាញអំពើឃោរឃៅទៅលើសត្វឆ្កែ។ រថយន្តមួយគ្រឿងម៉ាក SUV ជិះសណ្តោងអូសសត្វឆ្កែពីក្រោយ រហូតដល់ងាប់ ដែលធ្វើឲ្យមហាជនជាច្រើន សម្តែងនូវអារម្មណ៍អាណិតអាសូរដល់សត្វឆ្កែ លាយឡំនឹងកំហឹងលើម្ចាស់រងយន្តនោះយ៉ាងខ្លាំង។
ក្នុងវីដេអូ គេសង្កេតឃើញថា សត្វឆ្កែមួយក្បាលនោះ បានព្យាយាមទប់ខ្លួនវានៅខាងក្រោយរថយន្តនោះដែរ តែយ៉ាងណាក៏មិនអាចទៅរួចដែរ ដោយសារកម្លាំងនៃរថយន្តខ្លាំងជាង មិនថែមតែប៉ុណ្ណោះ ម្ចាស់រថយន្ត ម៉ាក SUV នេះ ក៏ត្រូវបានមនុស្សជាច្រើនព្យាយាមឃាត់ឲ្យឈប់ដែរ ប៉ុន្តែមិនបានសម្រេច ហើយថែមទាំងតម្លើងល្បឿនលឿនជាងមុនទៀតផង ។
តែយ៉ាងណាមិញ ការព្យាយាមឃាត់រថយន្តពីសំណាក់មហាជន ដែលកំពុងពោរពេញដោយកំហឹង ក៏ទទួលបានជោគជ័យ ហើយភ្លាមៗនោះ ម្ចាស់រថយន្តក៏ទទួលបានការស្វាគមន៍ជាច្រើនដៃ ពីសំណាក់មហាជននៅទីនោះផងដែរ ។ ក្រោយមកទៀតប៉ូលិស ក៏បានមកដល់ហើយរារាំងអំពើហិង្សាទៅលើម្ចាស់រថយន្តនោះ រួចឃាត់ខ្លួន និងនាំចេញពីកន្លែងកើតហេតុ។ ចំនែកឯសត្វឆ្កែ ដ៏គួរឲ្យអាណិតវិញ បានរងរបួសខ្លាំងពេក បណ្តាលឲ្យងាប់បាត់តែម្តងទៅ ។
ជាមួយគ្នានេះដែរ វីដេអូមួយនេះបានក្លាយជា ប្រធានបទដ៏ក្តៅគគុកមួយ ស្របពេលដែល មហាជនជាច្រើន បានប្រមែលប្រមូលគ្នា ស្នើសុំឲ្យតុលាការកាត់ក្តីវិនិច្ឆ័យ លើម្ចាស់រថយន្តនោះ ឲ្យស្លាប់ដូចគ្នា ទៅនឹងអ្វីដែលគេបានធ្វើទៀតផង៕
ប្រភព ៖ Shanghaiist
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!