កម្ពុជា ទីម័រ ឡាវ និងប្រ៊ុយ ត្រូវប្រជែងកៅអីពូលB នៃពាន AFF Suzuki Cup 2016
(ភ្នំពេញ)៖ ឆ្លងកាត់ការចាប់ឆ្នោតបែងចែកពូល និងកម្មវិធីប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅប្រទេសមីយ៉ាន់ម៉ា កាលពីយប់មិញបានឲ្យដឹងថា ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងត្រូវធ្វើការប្រកួតប្រជែងជាមួយក្រុមជម្រើសជាតិទីម័រខាងកើត ឡាវ និងប្រ៊ុយណេ នាចន្លោះថ្ងៃទី១៥-២១ ខែតុលាខាងមុខនេះ ដើម្បីដណ្ដើមកៅអីពូលB នៃជុំផ្ដាច់ព្រ័ត្រពានរង្វាន់ប្រចាំតំបន់អាស៊ាននេះ ។
សម្រាប់លទ្ធផលចាប់ពូលជុំផ្ដាច់ព្រ័ត្រពីយប់មិញ គឺពូលA រួមមានក្រុមការពារតំណែងជើងឯកថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន ។ ចំណែកពូលB រួមមានក្រុមជើងឯករងឆ្នាំចាស់ម៉ាឡេស៊ី វៀតណាម និងក្រុមមីយ៉ាន់ម៉ា ខណៈមួយក្រុមទៀត គឺរង់ចាំក្រុមមានពិន្ទុច្រើនជាងគេ នៅក្នុងការប្រកួតជម្រុះ ដែលនឹងធ្វើឡើងនៅលើទឹកដីកម្ពុជានាខែតុលាខាងមុខ ។
ចំពោះកម្មវិធីប្រកួតជម្រុះ គឺក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិឡាវមុនគេ នៅថ្ងៃបើកឆាក ខណៈទីម័រខាងកើត ត្រូវជួបប្រ៊ុយណេ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះជាមួយគ្នា ។
បន្ទាប់មកនៅថ្ងៃទី១៨ ខែតុលា កម្ពុជា ជួបក្រុមប្រ៊ុយណេវិញម្ដង ឯក្រុមទីម័រខាងកើត ជួបក្រុមឡាវ ។ ចំណែកកម្មវិធីប្រកួតវិលជុំចុងក្រោយ គឺម្ចាស់ផ្ទះកម្ពុជា ជួបទីម័រខាងកើត ខណៈក្រុមប្រ៊ុយណេ ជួបឡាវ ។ ការប្រកួតនេះ ក្រុមសន្សំពិន្ទុបានច្រើនជាងគេ នឹងមានឱកាសឡើងទៅវគ្គបន្ដ ដោយបង្គ្រប់នៅពូលB នៃជុំផ្ដាច់ព្រ័ត្រ ។ ចាំមើលតើកៅអីជុំផ្ដាច់ព្រ័ត្រដ៏ពិសេសនេះ បានទៅកម្ពុជា ទីម័រខាងកើត ឡាវ ឬប្រ៊ុយណេ?
គួរបញ្ជាក់ថា សម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រទាំងពូលA និងពូលB ដែលបានជម្រាបខាងលើ នឹងធ្វើការប្រកួតពីថ្ងៃទី១៩-២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ដោយមានប្រទេសពីរ ធ្វើម្ចាស់ផ្ទះ រួមមានប្រទេសមីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន ៕
ប្រភព ៖ Khmertalking
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កម្ពុជាបំបែកប្រវត្តិសាស្រ្ត យកឈ្នះសិង្ហបុរី ២-១ នៅពីមុខទស្ស និកជន ជាង៥ម៉ឺននាក់ គួររំលឹកផងដែរថា ក្រុមបាល់ទាត់គោព្រៃជម្រើសជាតិកម្ពុជា បានបំបែកប្រវត្តិសាស្រ្ត យកឈ្នះក្រុមភ្ញៀវសិង្ហបុរី ដោយលទ្ធផល២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលទើបបញ្ចប់នៅមុននេះបន្តិច នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់។
ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ កម្ពុជា បានបើកការនាំមុខសិង្ហបុរី ១គ្រាប់មុនពីការទាត់បាល់ពិន័យហ្វ្រីឃីក (Free-kick) បានសម្រេចដោយ កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទីទី១៩ មុនពេល៤នាទីក្រោយមក សិង្ហបុរី តាមបានស្មើ វិញដោយកីឡាករពាក់អាវលេខ២ Amri។
តែយ៉ាងណាក៏ដោយ សំឡេងគាំទ្រទ្រហឹងអឹងកងពេញស្តាត បានធ្វើឲ្យក្រុមកីឡាករកម្ពុជា កាន់តែមានសន្ទុះខ្លាំងឡើងនិងខិតខំ វាយបករហូតរកបានគ្រាប់ទី២ នៅនាទីទីចុងម៉ោងនៃវគ្គទី១ (៤៥+១) ស៊ុតដោយកីឡាករ ទិត្យ ឌីណា បើទោះបីជាវគ្គទី២ ពុំមានការ បំប៉ោងសំណាញ់ទីគ្នាទៀតក៏ដោយ គ្រាដែលកម្ពុជានៅសល់សមាជិក ១០នាក់ចាប់ពី នាទីទី៧៥មក ដោយកីឡាករ ហុង ផេង កាត់ក្រហម (កាតលឿង ២ដង)។
សូមបញ្ជាក់ផងដែរថា ក្រុមគោព្រៃកម្ពុជា អាចបំបែកប្រវត្តិសាស្រ្តបានហើយក្នុងរយៈពេល ១៣ឆ្នាំមកនេះ ដោយបាន លេងឈ្នះសិង្ហបុរី គិតចាប់តាំងពីឆ្នាំ២០០៤ លេងមិនដែលឈ្នះសោះ សូម្បីតែស្មើក៏គ្មានដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!