ភ្លើងលែងឆេះហើយ បន្ទាប់ពីម្ចាស់ផ្ទះបន់ស្រន់រួច
ខេត្តបាត់ដំបង ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាពបានឲ្យដឹងថា អគ្គិភ័យបានលែងកើតមានទៀតហើយ ចាប់តាំងពីព្រឹករហូតមកទល់ នឹងវេលាម៉ោង៤រសៀលថ្ងៃទី០២ សីហា ២០១៦នេះ បន្ទាប់ពីម្ចាស់ផ្ទះបាន និយាយបន់ស្រន់ទៅកាន់ អ្នកបញ្ជាន់រូបក្នុងលក្ខខណ្ឌ បើភ្លើងនៅតែបន្តឆេះអីវ៉ាន់ នៅក្នុងផ្ទះទៀតនោះ នឹងមិនសង់ខ្ទមអ្នកតាឲ្យទេ ។
សេចក្តីរាយការណ៍បានបន្តថា ចាប់តាំងពីព្រឹករហូតមកដល់ រសៀលថ្ងៃអង្គារ ទី០២សីហា ប្រជាពលរដ្ឋមកពី ទីជិតចម្ងាយនៅតែបន្តនាំគ្នា ចូលទៅមើលហេតុការណ៍ផ្ទះដែលចេះ តែកើតមានអគ្គិភ័យ មិនដឹងមូលហេតុដែលមានម្ចាស់ផ្ទះ ឈ្មោះ បឿន សាលឿន អាយុ៣៧ឆ្នាំ និងប្រពន្ឋឈ្មោះ កោប យី អាយុ៣៨ឆ្នាំ មានកូន៣នាក់គិតទាំងកូនក្នុងផ្ទៃ៨ខែ រស់នៅក្នុងភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ។
បើតាមម្ចាស់ផ្ទះ មុនពេលកើតមានអគ្គិភ័យនេះ គាត់បានរើសបានលោកហៈធាតុកញ្ចាំង(ស្រដៀងម្កុដ) មានទំហំ៧ហ៊ុនមកទុកលើផ្ទះ ហើយចាប់តាំងពីថ្ងៃនោះមកក៍កើតមានភ្លើងឆេះ ក្នុងផ្ទះរហូតម្តងឆេះ នេះម្តងឆេះនោះ ហើយអ្វីដែលជាចម្ងល់នោះទៀត នៅពេលម្ចាស់ បានយកកញ្ចាំង ពីលើផ្ទះចុះក្រោម និងប្រគេនព្រះសង្ឃទុក ក្នុងវត្តកាលពីព្រឹកថ្ងៃម្សិលមិញក្តី ក៍អគ្គិភ័យនៅតែកើតមាន ទោះជាអាជ្ញាធរមូលដ្ឋាននិងអ្នកភូមិរៀបចំពិធីបួងសួង សុំសេចក្តីសុខនោះក្តី ប៉ុន្តែចាប់តាំងពីព្រឹករហូតមកទល់នឹងវេលាម៉ោង៤រសៀលថ្ងៃទី០២ សីហានេះ អគ្គិភ័យមិនបានកើតមានទៀតទេ ក្រោយពេលម្ចាស់ផ្ទះ និយាយបន់ស្រន់ ដាក់លក្ខខណ្ឌអ្នកចូលរូប ថាបើភ្លើងនៅតែបន្តឆេះអីវ៉ាន់ក្នុងផ្ទះ នឹងមិនសង់ខ្ទមអ្នកតាឲ្យនោះទេ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ជុំវិញករណីនេះដែរ កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៣១ កក្កដា ២០១៦ កន្លងទៅនេះ អាជ្ញាធរនិងប្រជាពលរដ្ឋបាននំាគ្នាធ្វើពិធីតាមបែបសាសនាបួងសួងសុំសេចក្តីសុខសប្បាយនៅផ្ទះមួយខ្នង ស្ថិតនៅក្នុងភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ។
ការធ្វើពិធីបួងសួងនេះ បានធ្វើឡើងបន្ទាប់ពីនៅក្នុងផ្ទះដែលមានម្ចាស់ផ្ទះប្តីឈ្មោះ បឿន សាលឿន អាយុ៣៧ឆ្នាំ និងប្រពន្ឋឈ្មោះ កោប យី អាយុ៣៨ឆ្នាំ មានកូន៣នាក់គិតទំាងកូនក្នុងផ្ទៃ៨ខែ បានកើតមានអគ្គិភ័យដោយមិនដឹងមូលហេតុតំាងពីថ្ងៃទី១៧ កក្កដា រហូតមកដល់វេលាម៉ោង៧យប់ថ្ងៃទី៣០ កក្កដា ។ សេចក្តីរាយការណ៍បានស្រង់សំដីម្ចាស់ផ្ទះនិងអ្នកជិតខាងឲ្យដឹងថា នៅក្នុងផ្ទះចេះតែកើតមានអគ្គិភ័យរហូត ដោយម្តងឆេះខ្នើយ ម្តងឆេះជង្រុកស្រូវ ឆេះកញ្ច្រែងដាក់ឌីសបទចម្រៀង ហើយពេលម្ចាស់ផ្ទះរើអីវ៉ាន់ចុះក្រោមអស់ដាក់លើរបងក៍កើតមានភ្លើងឆេះរបង និយាយរួមដាក់អីវ៉ាន់ត្រង់ណាឆេះត្រង់ហ្នឹងដោយមិនដឹងមូលហេតុ រហូតអ្នកជិតខាងមិនហ៊ានឲ្យផ្ញើអីវ៉ាន់។
ដោយកើតមានភ្លើងឆេះអីវ៉ាន់មិនចេះចប់ ទើបម្ចាស់ផ្ទះបានទៅរកព្រះសង្ឃមើល ហើយព្រះសង្ឃបានមានថេរៈដីកាតាមបែបអបិយជំនឿថាម្ចាស់ផ្ទះបានយករបស់លោហៈធាតុអ្វីម្យ៉ាងដាក់ក្នុងផ្ទះបណ្តាលឲ្យកើតមានអគ្គិភ័យបែបនេះ ។
ម្ចាស់ផ្ទះបានឲ្យដឹងទៀតថា គាត់បានរើសបានលោកហៈធាតុកញ្ចំាង(ស្រដៀងម្កុដ) មានទំហំ៧ហ៊ុនមកទុកលើផ្ទះ ហើយចាប់តំាងពីថ្ងៃនោះមកក៍កើតមានភ្លើងឆេះក្នុងផ្ទះរហូត ប៉ុន្តែអ្វីដែលជាចម្ងល់នោះទៀត នៅពេលម្ចាស់បានយកកញ្ចំាងពីលើផ្ទះចុះក្រោម ក៍អគ្គិភ័យនៅតែកើតមានដដែល ។
សេចក្តីរាយការណ៍បានបន្តថា នៅព្រឹកថ្ងៃអាទិត្យនេះ ដោយសារមានការឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋានឃុំ-ស្រុក ក៍ធ្វើពិធីរៀបចំបួងសួងសុំសេចក្តីសុខដោយមានប្រជាពលរដ្ឋអ្នកភូមិ និងអាជ្ញាធរចូលរួមរាប់រយនាក់ ។
រង់ចំាតាមដានបន្តទៀត ថាតើបន្ទាប់ពីធ្វើពិធីសួងសួងចប់ អគ្គិភ័យនឹងកើតមានទៀតឬយ៉ាងណា ?៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!