មេក្លោងដ៏ធំជួញដូរគ្រឿងញៀនជនជាតិថៃ និងថ្នាំញៀនជិត២០គីឡូក្រាម ត្រូវបាននគរបាលមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួន
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបបាន មេក្លោងដ៏ធំជួញដូរគ្រឿងជនជាតិថៃម្នាក់ ដកហូតបានថ្នាំញៀនដ៏ច្រើនចំនួនជិត២០គីឡូក្រាម។
ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានឲ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅម៉ោង១៨៖០០ល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នាចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ជនល្មើសម្នាក់ ឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ជនជាតិថៃ ភេទប្រុស អាយុ៥២ឆ្នាំ រឹបអូសបានថ្នាំញៀនប្រភេទ ម៉េតំហ្វេតាមីន ទឹកកកទម្ងន់៣គីឡូក្រាម។
លោកបានបន្តទៀតថា នៅវេលាម៉ោង១៧៖៣០ល្ងាចនាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ កម្លាំងជំនាញមន្ទីរ (ក៥) បានបន្ដទៅឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យខាងលើ ដែលបានជួលផ្ទះលេខ៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រកឃើញម្សៅសង្ស័យហេរ៉ូអ៉ីន២ដុំ ប្រហែល៦៦០ក្រាម, ម្សៅក្រាមសង្ស័យ ICE ៩ដុំ ប្រហែល ៦គីឡូក្រាម, ថ្នាំគ្រាប់ wy ៩ដុំ ប្រហែល៥២០០០គ្រាប់ និងរថយន្ដ ០២គ្រឿង។ សរុបគ្រឿងញៀនដែលរឹបអូស បានទាំង៣ប្រភេទមាន ទម្ងន់ប្រមាណជិត២០គីឡូក្រាម៕
ប្រភព ៖ Fresh News
កំណត់ហេតុខ្មែរឡូត៖
ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត កម្លាំងនគរបាលខណ្ឌសែនសុខ ចាប់ខ្លួនក្រុមចែកចាយ និងជក់គ្រឿងញៀន ២០នាក់ នៅប្លុកបឹងឈូកគួររំលឹកផងដែរថា កម្លាំងនគរបាលខណ្ឌសែនសុខ បានចុះទៅបង្ក្រាប និងចាប់ខ្លួនក្រុមចែកចាយ ជក់គ្រឿងញៀន ចំនួន២០នាក់នៅភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពេលចុះធ្វើរដ្ឋបាលកាលពីវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។
អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាក់ថា «នៅព្រឹកនេះ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌ បានចុះរដ្ឋបាល លើទីតាំងសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅក្រុមទី១០-១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ជាលទ្ធផលឃាត់ខ្លួនមនុស្ស ២០នាក់ និងដកហូតឧបករណ៍ ជក់គ្រឿងញៀនមួយចំនួនផងដែរ»។
លោកអធិការបានបន្តទៀតថាបច្ចុប្បន្នកម្លាំងនគរបាល កំពុងសហការណ៍ជាមួយ ការិយាល័យជំនាញ ដើម្បីធ្វើតេស្តរកសារធាតុញៀន អនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!