ជិត៧ឆ្នាំ ស្មានតែភ្លេច ! មកផ្ទះធ្វើអត្តសញ្ញាណប័ណ្ណ ចាប់ខ្លួនដដែល
ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ខណៈត្រឡប់មកស្រុកកំណើតដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ នៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
លោក ប៉ាង ហៀង អធិការក្រុងបាត់ដំបង បានឲ្យដឹងថា ជនត្រូវចោទនោះឈ្មោះ ស៊ី ប៉ែល អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិខាងលើ ។ ជននេះត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨០៣ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១០ ដោយលោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលដំបូងខេត្តបាត់ដំបង ដោយជាប់ចោទពីបទ «ប្លន់» ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៩កន្លងទៅ នៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង តែក្រោយប្រព្រឹត្តជននេះបានរត់គេចខ្លួន លុះវិលត្រឡប់ចូលស្រុកវិញ ក៏ត្រូវកម្លាំងរបស់លោកចាប់ខ្លួនតែម្ដង ។
បន្ទាប់ពីត្រូវចាប់ខ្លួន ជនត្រូវចោទឈ្មោះស៊ី ប៉ែល បានសារភាពជាបឋមថា ខ្លួនពិតជាបានប្រព្រឹត្តអំពើប្លន់នោះមែន តែជននេះមិនបានរៀបរាប់ លម្អិតអំពីសកម្មភាពប្លន់នោះទេ ។ ជននេះបានប្រាប់សមត្ថកិច្ចថា ក្រោយកើតហេតុខ្លួន បានរត់ចោលស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ហើយស្មានថា ជិត៧ឆ្នាំកន្លងទៅរឿងនេះត្រូវគេបំភ្លេច ឬចប់សព្វគ្រប់ទៅហើយ លុះត្រឡប់ចូលស្រុកវិញបានប្រហែល១០ថ្ងៃ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ។
លោកប៉ាង ហៀង បញ្ជាក់ថា ជននេះបានវិលចូលស្រុក ក្នុងគោលបំណងមកធ្វើអត្តសញ្ញាណប័ណ្ណ ប៉ុន្តែស្របពេលជននេះ មានដីកាចាប់ខ្លួនស្រាប់ផង ពេលជននេះបង្ហាញខ្លួនសមត្ថកិច្ចចាប់ខ្លួនភ្លាមតែម្ដង ហើយក៏បញ្ជូនទៅប្រគល់ ឲ្យតុលាការភ្លាមៗផងដែរ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយផ្សេងទៀត ក្រុមចោរ៦នាក់ ប្រដាប់ដោយកាំភ្លើង៣ដើម ក្នុងនោះកាំភ្លើងខ្លី១ដើម បានចូលទៅប្លន់ នៅផ្ទេរប្រាក់ Wing នាក្បាលព្រលប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ហើយបានយកប្រាក់ និងគ្រឿងអលង្ការមួយចំនួនធំ។
អំពើប្លន់ខាងលើនេះ ក្រុមចោរបានវាយកូនម្ចាស់ផ្ទះម្នាក់ បណ្តាលឲ្យសន្លប់ផងដែរ មានឈ្មោះ ហ៊ុយ ធី អាយុ ៣០ ឆ្នាំ ខណ:ដែលស្រ្តីជាម្តាយមានឈ្មោះ ប៉ោ យ៉េត អាយុ៦៥ឆ្នាំ ក៏រងរបួសផងដែរ។
លោកឧត្ដមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនឝរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយធ្វើសកម្មភាពរួច ក្រុមចោរ បានប្លន់យកអស់លុយខ្មែរ ៨ ៤០០ ០០០រៀល លុយដុល្លារ១ ៥៨០ $មាស ០៤ ជីផ្លាកទីន ០៣ ជីនិងកាតទូរស័ព្ទ៧០$។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមចោរប្លន់ទាំងនេះ៕
ដោយឡែក ករណីមួយវិញទៀត ផ្ទះលក់ម៉ូតូមួយ កន្លែងស្ថិតក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ត្រូវក្រុមចោរប្រដាប់អាវុធ មានគ្នា២នាក់ចូលធ្វើសកម្មភាពប្លន់យ៉ាងគគ្លើន ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៧ និង៤៥នាទីព្រឹកថ្ងៃទី២៣ កក្កដា ២០១៦ កន្លងទៅ ដោយជំហានដំបូងឮថា អស់ប្រាក់២ ទៅ៣ម៉ឺនដុល្លារឯណោះ ហើយក្រុមចោរគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈបានវាយម្ចាស់ផ្ទះរហូតសន្លប់ទៀត ។
ស្ត្រីជាម្ចាស់ផ្ទះឈ្មោះប៉ូច ផានី អាយុ៤២ឆ្នាំ មានប្តីឈ្មោះវ៉ា ឃ្លាំង អាយុ៤៧ឆ្នាំ បានចេញទៅក្រៅបាត់ ហើយក្រុមចោរបានចូលធ្វើសកម្មភាពប្លន់វាយឱ្យរងរបួសត្រង់ក្បាលសន្លប់ ហើយរើកកាយទូយកទ្រព្យសម្បត្តិឡើងហ្មត់ ។
ប្រភពពីមន្ត្រីគនរបាលឱ្យដឹងថា ស្ត្រីរងគ្រោះត្រូវក្រុមសាច់ញាតិដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែងក្នុងក្រុងកំពង់ចាម ។ ក្រោយពីបានធូរស្រាល ក៏ដឹកត្រឡប់មកផ្ទះវិញ ហើយត្រូវសមត្ថកិច្ចសួរនាំជុំវិញរឿងហេតុ ដែលបានកើតឡើង ក្រោយពីមានអំពើប្លន់នេះ ។
គិតរហូតមកដល់វេលាម៉ោងជាង១២ថ្ងៃដដែលនេះ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កំពុងតែធ្វើការតាមប្រមាញ់ក្រុមចោរទាំងនោះ ហើយ តែមិនទាន់មានសេចក្តីរាយការណ៍ណាមួយថា ចាប់បានជនសង្ស័យណាម្នាក់នោះទេ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!