កម្លាំងនគរបាលបង្ក្រាបក្រុមចោរកម្ម និងឆក់ទ្រព្យសម្បតិ្តយ៉ាងសកម្មនៅភ្នំពេញចំនួន៦នាក់
(ភ្នំពេញ)៖ ជនសង្ស័យ៦នាក់ដែលជាមុខសញ្ញាចោរកម្មននិងឆក់កាបូបយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងទៅកាន់តុលាការ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដើម្បីបន្តការសួរនាំចាត់វិធានការបន្តទៀត។
ជនសង្ស័យទាំង៦នាក់រួមមានទី១- ឈ្មោះ សយសុវណ្ណឩត្ដមរង្សី អាយុ២៦ឆ្នាំ មុខរបររៀនជួសជុលទូរស័ព្ទ ទីលំនៅខណ្ឌសែនសុខ ទី២- ឈ្មោះ សេង សុខលាង អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅសង្កាត់បឹងកក់ខណ្ឌទួលគោក ទី៣- ឈ្មោះ ហ៑ាង ម៉េងលាង អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិព្រៃក្របៅស្រុកខ្សាច់កណ្តាល ទី៤- ឈ្មោះ លី មិញ អាយុ២២ឆ្នាំ មុខរបរនៅផ្ទះទីលំនៅ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ទី៥- ឈ្មោះ ហួរ វណ្ឌឌី អាយុ២២ឆ្នាំ មុខរបរ នៅផ្ទះទីលំនៅភូមិអរីយ៍ក្ស័ត្រ ខេត្តកណ្តាល និងទី៦- ឈ្មោះ ទឹម ពុធសំណាង អាយុ១៦ឆ្នាំ ស្នាក់នៅភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីម៉ោង១៥រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងលោកបានចុះសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវ ដោយមានការសម្របសម្រួលពី លោក សៀង សុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឈានទៅបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់មានចំនួន៨នាក់នៅចំណុចផ្ទះសំណាក់មួយ ស្ថិតនៅភូមិទួលសង្កែសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកបន្តទៀតថាក្រោយពីយកមកធ្វើការសាកសួរឃើញថាក្នុងចំណោមជនសង្ស័យទាំង៨នាក់ខាងលើ គឺមាន២នាក់មិនមានពាក់ព័ន្ធនិងបទល្មើសខាងលើក៏ធ្វើការអប់រំអោយត្រឡប់ទៅផ្ទះវិញ ដោយឡែកជនសង្ស័យ៦នាក់ ជាប់ពាក់ព័ន្ធបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានជនសង្ស័យ ជាមុខសញ្ញាគាស់ផ្ទះ ជួញដូរ ប្រើប្រាស់គ្រឿងញៀន និង អ្នកទទួលផលចោរកម្ម ចំនួន៦នាក់ត្រូវបានលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ធ្វើសន្និសិតទកាសែតបង្ហាញមុខជាសាធារណៈ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៦។
ជនសង្ស័យដែលបង្ហាញមុខមាន ឈ្មោះ សម្បត្តិ ជា ហៅរត្ន័ ហៅមាំង ស្នាក់នៅផ្ទះជួលក្នុងសហគមន៍ភូមិសែនសុខ៥ សង្កាត់ ឃ្មួញខណ្ឌសែនសុខ ជាមុខសញ្ញាធ្លាប់គាស់ និងលួចទ្រព្យសម្បត្តិយ៉ាងសកម្ម ២.ឈ្មោះ អ៊ូច សុចិត្រធារី ភេទស្រី អាយុ៤៣ឆ្នាំ ជាអ្នកទទួលបញ្ចាំម៉ូតូចោរកម្ម ស្នាក់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញខណ្ឌសែនសុខ ៣.ឈ្មោះ សេក ថុល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់ភូមិសែនសុខ២ សង្កាត់ឃ្មួញខណ្ឌសែនសុខ ជាអ្នកផ្សំគំនិត ៤.ឈ្មោះ រិទ្ធ គន្ធា ហៅស្រីលក្ខណ៍ ភេទស្រី អាយុ២៧ឆ្នាំ មានស្រុកកំណើតភូមិសំរោង ឃុំសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកប្រើប្រាស់គ្រឿងញៀន ៥.ឈ្មោះឆេង លក្ខិណា ហៅក្រឹម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅសហគមន៍ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជាអ្នកជួញដូរគ្រឿងញៀន និង៦.ឈ្មោះ អ៊ុង ម៉ាឡៃ ហៅ ពៅ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅសហគមន៍ ភូមិសែនសុខ៥ សង្កាត់ឃ្មួញខណ្ឌសែនសុខ ជាអ្នកជួញដូរ។
លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានឲ្យដឹងថាជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី៧ និងទី៨ ខែមិថុនា បន្ទាប់ពីជនសង្ស័យ ធ្វើសកម្មភាពគាស់ផ្ទះ យកម៉ូតូនៅសង្កាត់ភ្នំពេញថ្មី និងគាស់ផ្ទះមួយកន្លែងទៀត យកប្រាក់អស់ប្រមាណ៥ពាន់ដុល្លារ និងសម្ភារះមួយចំនួន។
លោកអធិការបានឲ្យដឹងទៀតថា មុននឹងឈានទៅឃាត់ខ្លួនបានជនសង្ស័យ មុនដំបូងសមត្ថកិច្ចបានធ្វើការជ្រាវជ្រាវមុខសញ្ញាគ្រឿងប្រើប្រាស់គ្រឿងញៀន ហើយឃាត់ខ្លួនបានជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា នៅសង្កាត់ឃ្មួញ។
លុះក្រោយមកជនសង្ស័យបានសារភាពថា ធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះ យកម៉ូតូ និងយកម៉ូតូទៅបញ្ចាំ កាលពីថ្ងៃទី៨ខែមិថុនា សមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ទៀត ក្នុងនោះជាមុខសញ្ញា ជួញដូរគ្រឿងញៀន អ្នកផ្សំគំនិត និងម្ចាស់ទីតាំង ទទួលបញ្ចាំម៉ូតូចោរកម្ម ។
សមត្ថកិច្ចក៏បានធ្វើការឆែកឆេរ ដកហូតបានម៉ូតូចំនួន១៧គ្រឿងដែលពុំមានឯកសារគ្រប់ពីកុងស៊ីបញ្ចាំផងដែរ។លោកវរៈសេនីយ៍ឯក ម៉ក់ ហុង បានឲ្យដឹងទៀតថា ក្នុងការបង្ក្រាបជនសង្ស័យសមត្ថកិច្ច បានបំបែកសំណុំរឿងចំនួន៥ករណី នៅក្នុងនោះរួមមានជូញដូរ ប្រើប្រាស់គ្រឿងញៀន បើកទីតាំង ឲ្យមានការប្រព្រឹត្តិបទល្មើសគ្រឿងញៀន ទទួលផលចោរកម្ម និងមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្ម។
ជាការលើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ចដែលខិតខំបង្ក្រាបបទល្មើស លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ក៏បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន១០០ដុល្លារ លោកវរៈសេនីយ៍ឯក ម៉ក់ ហុង ក៏បានឧបត្ថមចំនួន៣០ម៉ឺនរៀលបន្ថែមទៀតដល់កងកម្លាំងដែលមានស្នាដៃ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!