ផ្អើលពេញរោងចក្រ ! ធំក្លិនចម្លែកដួលសន្លប់បន្តបន្ទាប់គ្នា
ខេត្តកំពង់ចាម ៖ បន្ទាប់ពីចូលធ្វើការបានមួយសន្ទុះ ស្រាប់តែនៅវេលាម៉ោង៨ និង៣៩នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ មានធំក្លិនចម្លែករហូតបណ្ដាលឲ្យកម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ «លីឈាង» ដែលមានទីតាំងនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ទន់ដៃ ទន់ជើង ក្អួតចង្អោរ និងដួលសន្លប់ជាបន្តបន្ទាប់គ្នារហូតដល់៤៩នាក់ ហើយត្រូវបានគេដឹកមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ។
កម្មការិនីឈ្មោះ សឿន ស្រីទូច អាយុ២៩ឆ្នាំ បានប្រាប់ឲ្យដឹងថា ជារៀងរាល់ព្រឹកនាងនិងកម្មការិនីជាច្រើននាក់ទៀត បានជិះរថយន្ត១គ្រឿង ចេញពីផ្ទះនៅខាងបែកពាងឆ្ពោះមកកាន់រោងចក្រកាត់ដេរ ដែលមានចម្ងាយប្រហែល ៧គីឡូម៉ែត្រ គឺនៅវេលាម៉ោង៧ព្រឹកចូលធ្វើការ នៅវេលាម៉ោង១១ និង៣០នាទីព្រឹកសម្រាក ហើយនៅម៉ោង១២ និង៣០នាទីថ្ងៃត្រង់ចូលធ្វើការវិញ និងចេញនៅម៉ោង៤រសៀល ដោយធ្វើការបានជិត២ខែហើយ ចំពោះប្រាក់បៀរវត្សវិញទទួលបាន១៣០ដុល្លាក្នុង១ ខែ បានដំណើរការដោយរលូន មិនដែលមានបញ្ហាអ្វីកើតឡើងនោះទេ ។
ប៉ុន្តែនៅព្រឹកថ្ងៃទី១សីហានេះ ពេលដែលបានចាប់ផ្តើមធ្វើការ ស្រាប់តែធំក្លិនដូចជាត្របែកទុំ មិនបានប៉ុន្មានផងនាងក៏សន្លប់ឈឹង លុះពេលដែលដឹងខ្លួនឡើងស្រាប់តែនៅមន្ទីរពេទ្យស្រុកបាធាយ ។ ក្រោយពីគ្រូពេទ្យបន្តោងសេរ៉ូមអស់១ប្លោកក៏បានធូរស្រាលឡើងវិញ ។
កម្មការិនីឈ្មោះ សូ ម៉ៃ អាយុ៣៩ឆ្នាំ នៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកបាធាយ ប្រាប់ឲ្យដឹងថា នៅពេលដែលរូបគាត់ បានចូលធ្វើការបានមួយសន្ធុះ ធំក្លិនពេញក្នុងរោងចក្រកន្លែងកាត់ដេរ ដោយបានក្អួតចង្អោរ ប្រឹងរត់មកបន្ទប់ទឹក គឺក្អួតធ្លាក់ឈាមទន់ដៃទន់ជើងអស់កម្លាំង ត្រូវបានគេសែងដាក់លើ រថយន្តដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអស់សេរ៉ូម២ប្លោក ទើបបានធូរស្រាលបន្តិច ។
កម្មការិនីឈ្មោះ យ៉ាន់ សុផាន់ម៉ៃ អាយុ២១ឆ្នាំ រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ប្រាប់ឲ្យដឹងថា ជារាងរាល់ថ្ងៃនាងត្រូវបានជិះ រថយន្តឈ្មួលគិតខែចេញពីផ្ទះ មកធ្វើការនៅរោងចក្រដើម្បី យកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ស្រាប់តែនៅព្រឹកថ្ងៃទី១សីហា នៅពេលដែលនាង ធ្វើការបានប្រហែល ១៥នាទី ស្រាប់តែធំក្លិនថ្នាំពុលបង្កឲ្យឈឺក្បាល ហើយសន្លប់បាត់តែម្តង លុះពេលដែលដឹងខ្លួនឡើង គឺនៅមន្ទីរពេទ្យស្រុកបាធាយទៅហើយ ។
លោកវរសេនីយ៍ទោ សំ ណាល់ អធិការនគរបាលស្រុកបាធាយ បានប្រាប់ឲ្យដឹងដែរថា គ្រាន់តែកម្មការិនីចំនួន៥នាក់ដំបូង បានត្រូវគេដឹកតាមរថយន្តចេញពីរោងចក្រមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក លោកបានដឹងភ្លាម ប្រញាប់ដឹកនាំមន្ត្រីនគរបាលជាច្រើននាក់ចុះទៅកាន់ទីនោះជាបន្ទាន់ផងដែរ ។
លុះពេលដែលរកហេតុផលទើបដឹងថា កម្មការិនី ដែលពុលដួលសន្លប់ ទន់ដៃទន់ជើង អស់កម្លាំង គឺបណ្តាលមកពីប្រជាកសិករ ដែលមានស្រែនៅក្បែររោងចក្រ បានបាញ់ថ្នាំស្រូវ ហើយថ្នាំពុលនោះបានធំក្លិន ជះតាមខ្យល់ចូលក្នុងអាគារកាត់ដេរ ទើបបណ្តាលឲ្យកម្មការិនីពុលដួលសន្លប់ក្អួតចង្អោរ និងអស់កម្លាំង ព្រមទាំងសន្លប់ដូច្នេះ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!