បើចង់លួចសូមប្រាប់ថា កុំឲ្យគេទាន់អីលោកចោរ
ខេត្តកណ្ដាល ៖ ចោរលួចម៉តូម្នាក់ ក្នុងចំណោមបក្សពួកពីរនាក់ ត្រូវបានប្រជាពលរដ្ឋ រាប់រយនាក់ និងនគរបាល ពទ្ធ័ចាប់បានវាយទ្រមខ្លួន កាលពីវេលាម៉ោង ១១និង៥៥០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា នៅចំណុចភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីលួចម៉ូតូមួយគ្រឿង ត្រូវម្ចាស់ឃើញទាន់។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួនឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
ចំណែកឯបក្ខពួក ម្នាក់ទៀតគេចខ្លួន ឈ្មោះ ឩត្តម ហៅផាន់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ុត សុផានិត ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ជាម្ចាស់ម៉ូតូ១គ្រឿងម៉ាកហុងដា ស្គូពីពណ៌ក្រហម ស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ1AC-4718។ នគរបាលបានឱ្យដឹងបន្ថែមថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមកលេងផ្ទះបងប្អូន រួចបានទុកម៉ូតូនៅមុខផ្ទះ។
បន្ទាប់មកក៏មានជនសង្ស័យ ២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកSLពណ៌ខ្មៅ មកដល់ ពេលនោះ ជនសង្ស័យឈ្មោះ សុខ ចាន់ ក៏បានយកដែកអក្សTធ្វើសកម្មភាពកាច់សោកម៉ូតូជនរងគ្រោះបាន ហើយជិះគេចខ្លួន។
ចំណែកជនសង្ស័យម្នាក់ទៀត ជិះតាមពីក្រោយ តែពេលនោះជនរងគ្រោះព្រមទាំងប្រជាពលរដ្ឋបានឃើញទាន់ ហើយបាននាំគ្នាស្រែកថាចោៗ រួចនាំគ្នាជិះម៉ូតូដេញតាម ពីក្រោយរហូតដល់ចំណុច ចុងបឹងស្ថិតនៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ជនសង្ស័យបានផ្ដួលម៉ូតូចោល ហើយរត់ចូលក្នុងព្រៃ ក៏ត្រូវប្រជាពលរដ្ឋ រាប់រយនាក់បាននាំគ្នាពទ្ធ័ ដេញចាប់ខ្លួនបានម្នាក់តែម្តង ហើយនាំគ្នាវាយឡើងទ្រមខ្លួន ទើបប្រគល់ឱ្យនគរបាល នាំខ្លួនមកសាកសួរ។
នៅចំពោះមុខនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកខាងលើ ពិតជាបាន ធ្វើសកម្មភាពលួចកាច់កម៉ូតូ របស់ជនរងគ្រោះ ប្រាកដមែន។ ចំណែកដែកអក្សT ខ្លួនបានបោះចោលនៅក្នុងស្ទឹងបាត់ហើយ។
ខ្លួននិងបក្ខពួកធ្លាប់ ធ្វើសកម្មភាពលួចម៉ូតូ ពីរដងរួចមកហើយ ដោយលើកទី១ធ្វើនៅម្តុំវត្តជម្ពូវន្ត ហើយលើកទីពីរនេះក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានតែម្តង។ ជនសង្ស័យត្រូវបាននគរបាល កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!