ពោះម៉ាយយូរជូរមាត់ កើតគំនិតចង់បន្ធូរអារម្មណ៍
ខេត្តកំពង់ធំ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដើរលបៗបម្រុងចូលផ្ទះវិញ បន្ទាប់ពីជនសង្ស័យរូបនេះ បានប្រើដំបងវាយនារីម្នាក់ ប៉ុនប៉ងចាប់រំលោភ ។ ហេតុការណ៍ចាប់ខ្លួននេះ ធ្វើឡើងកាលពីព្រលប់ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៦ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ត្រី ផល សឿន អធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ បូយ ថន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។ ចំណែកនារីរងគ្រោះឈ្មោះ ហ៊ុយ ហាវ អាយុ២០ឆ្នាំ រស់នៅផ្ទះជិតគ្នា រងរបួសរយះក្បាល២កន្លែង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេជាបុរសពោះម៉ាយយូរហើយដោយត្រូវបាន ប្រពន្ធលែងចោល រស់នៅជាមួយម្តាយចាស់ ពេលកើតគំនិតចង់រួមភេទ ក៏មានបំណងចាប់រំលោភនា រីរងគ្រោះដែលនៅផ្ទះជិតគ្នា ។
ខណៈឃើញនាងដើរតែម្នាក់ឯង ដល់កន្លែងស្ងាត់ ក៏បានយកដំបងវ៉ៃនាងបំណងឲ្យសន្លប់សិនរួចនឹង អាលចាប់រំលោភ តែនៅពេលវាយចំក្បាលនារីរងគ្រោះ នាងមិនបានសន្លប់ទេ ព្រោះនាងដឹងខ្លួនទាន់ ហើយរត់បណ្ដើរស្រែកឲ្យជួយបណ្ដើរ ពេលនោះអ្នកឃ្វាលគោចេញមកជួយ រូបគេក៏បានរត់គេចខ្លួនចូលព្រៃបាត់ លុះពេលងងឹតៗបានដើរលបៗមកចូលផ្ទះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
ដោយឡែកករណីមួយផ្សេងទៀត កម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាព ប៉ុនប៉ងចង់រំលោភអ្នកម៉េម៉ាយកូន៤ កាលពីវេលាម៉ោង ១និង៦នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅចំណុចភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្រ្តីនគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា បុរសវ័យចំណាស់ជាប់សង្ស័យ មានឈ្មោះ អ៊ីម រត្ឋ័ ហៅលូ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិឃុំ កើតហេតុ ។ ចំណែកអ្នកម៉េមាយកូន៤មានឈ្មោះស ម អ អាយុ៣៩ឆ្នាំ ខ្មែរ មុខរបរ កសិករ នៅភូមិឃុំកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាស្ត្រី មេម៉ាយមានកូន០៤នាក់ តែពេលកើតហេតុដេកជាមួយកូន០២ នាក់អាយុ១៣ ឆ្នាំ និងម្នាក់ទៀតអាយុ០៩ឆ្នាំ ។
លុះនៅវេលាម៉ោង២២ ជនរងគ្រោះបាន ចូលដេក ក្នុងផ្ទះជាមួយកូន បានបិទទ្វារផ្ទះត្រឹមត្រូវ ។ លុះដល់ម៉ោង១និង០៦នាទី ចូលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៦ ឈ្មោះអ៉ីម រត្ឋ័ ហៅ លូ ដែលផ្ទះនៅជាប់គ្នា បានលប លួចចូលតាមជញ្ជាំងផ្ទះជនរងគ្រោះ រួចចូលទៅស្ទាបលើក្បាលពោះ ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះដឹងខ្លួន ក៏ស្រែកឆោឡោហៅ ពូ របស់ខ្លួនឈ្មោះ តឹក ថា៖ ពូៗ ពូ លូ ចូលផ្ទះខ្ញុំហើយ ។ ពេលនោះ ឈ្មោះ អ៉ីម រត្ឋ័ហៅលូ បានរត់គេចខ្លួន ចុះមកដីបាត់ ។
ក្រោយ កើតហេតុ ជនសង្ស័យឈ្មោះលូ បានមកធ្វើជាសាកសួរ ហើយត្រូវបានស្រ្តីរងគ្រោះឃាត់ឲ្យសមត្ថកិច្ចតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តចាត់ការបន្ត ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!