ឃើញឱកាសល្អ បើកទ្វាររថយន្ត គេលួចយកកាបូប ជិះរត់បាត់ តែសំណាងទូរស័ព្ទ ជនរងគ្រោះមាន GPS ទីបំផុតក៏ចាប់ជន សង្ស័យបាន
កំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន បន្ទាប់ពីជនរងគ្រោះប្តឹងថាបានលួចយកកាបូបលុយក្នុងរថយន្ត រួចតាមស្វែងរកតាមប្រព័ន្ធ GPS ដែលភ្ជាប់នៅនឹងទូរស័ព្ទ នៅម៉ោងប្រមាណ០៩៖០៥នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នេះ ស្ថិតនៅចំណុចមុខវិទ្យាល័យព្រះបាទសុរាម្រឹតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង។
បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៅ ភិរម្យ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BN-7735 បានធ្វើសកម្មភាពបើកទ្វារថយន្តរបស់ជនរងគ្រោះ លួចយកកាបូបយួដៃ ខណៈដែលជនរងគ្រោះកំពុងឈប់រថយន្តនៅកន្លែងហាងបោកអ៊ុតខោអាវ ដែលមិនបានចាក់សោរទ្វារថយន្ត។
មន្រ្តីនគរបាល បានបន្តទៀតថា ភ្លាមៗនោះដែរម្ចាស់រថយន្ត ក៏បានក្រឡេកមើលឃើញទាន់ហើយស្រែកឆោឡោ រីឯជនសង្ស័យពេលធ្វើសកម្មភាពបានសំរេចរួច ក៏បានជិះម៉ូតូរត់គេចបាត់ ដោយយកបានសម្ភារៈមួយចំនួនក្នុងកាបូប រួមមាន លុយដុល្លារចំនួន ៣០០០ដុល្លារ, លុយខ្មែរ ៣លានរៀល, ទូរស័ព្ទម៉ាក Samsung ០១គ្រឿង និងIpad 01គ្រឿង រួមនឹងឯកសារមួយចំនួន។
ក្រោយកើតហេតុ ជនរងគ្រោះ ឈ្មោះ សាំង ពិសី ភេទស្រី អាយុ២៦ឆ្នាំ ដែលមានទីលំនៅភូមិមិត្តភាព សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ បានមករាយការណ៍នៅប៉ុស្តិ៍កំពង់ឆ្នាំង ដោយប្រាប់ថា ទូរស័ព្ទខ្លួនដែលចោរបានលួចយកទៅនោះ មានភ្ជាប់ប្រព័ន្ធ (G.P.S) ជនរងគ្រោះបានចុចទៅទូរស័ព្ទដៃរបស់ខ្លួន រួចប្រព័ន្ធ GPS ក៏បង្ហាញសញ្ញា(ក្នុងទូរស័ព្ទ) រួចក៏បើកថយន្តតាមពីក្រោយជនសង្ស័យ ក៏ទាន់នៅចំណុចស្រុកត្រាំកក់ ខេត្តតាកែវ ហើយក៏បានប្តឹងនគរបាលស្រុកត្រាំកក់ចាប់បានតែម្តង។
ក្នុងនោះសម្ភារៈដែលបានទទួលពីនគរបាលស្រុកត្រាំកក់រួមមាន លុយដុល្លារ១១២០ដុល្លារ, លុយខ្មែរ ២០.៧០០០០រៀល, ទូរស័ព្ទ ០១គ្រឿង ម៉ាក Samsung, Ipad ០១គ្រឿង និងកងដៃចំនួន០៦ មានតម្លៃ៦០០ដុល្លារ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន នសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីបាញ់គ្រាប់កង់១ដើម ព្រោះខឹងខ្ចីលុយពីបុរសម្នាក់ទៀត ដែលជាអ្នកស្រុកភូមិជាមួយគ្នា មិនបានមានកំហឹងក្នុងខ្លួន ហើយឆ្លៀតពេលដែល បុរសនោះចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹក ជនសង្ស័យខាងលើ បានធ្វើសកម្មភាព លួចទូរស័ព្ទដៃ១គ្រឿង ហើយបានគេចខ្លួនបាត់។
លុះបាន២ថ្ងៃក្រោយមក ត្រូវម្ចាស់ប្រទះឃើញ មិនមានបំណងប្ដឹងនគរបាលទេ ព្រោះយល់ថាជាអ្នករស់នៅក្នុងស្រុកភូមិជាមួយគ្នា ជនរងគ្រោះគ្រាន់តែសួរនាំជននោះដើម្បីសុំយកទូរស័ព្ទមកវិញប៉ុណ្ណោះ។
ប៉ុន្តែជននោះបានឆ្លើយយ៉ាងខែងថា អញលួចមែន តើឯងចង់ធ្វើអីអញ បើឯងខ្លាំង អញចង់លួចទាំងម៉ូតូឯងទៀតក៏បានដែរ។ ដោយសារតែពាក្យសម្ដីគំរាមលួចមិនឈប់បែបនេះទើបជនរងគ្រោះសម្រេចចិត្តប្ដឹង ឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅធ្វើការឃាត់ខ្លួន។
ព្រមទាំងដកហូតបានកាំភ្លើងខ្លី បាញ់គ្រាប់កង់១ដើមនោះផងដែរ កាំភ្លើងនោះជាកាំភ្លើងដែក មិនមែនជ័រទេមានទម្ងន់ស្មើនឹងកាំភ្លើងម៉ាកកា៥៩ដែរ ចំណែកទូរស័ព្ទបាត់រកមិនឃើញឡើយ សង្ស័យជននោះលក់បាត់ហើយ។ ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង ៦និង៤០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ស្ថិតនៅទល់មុខរោងចក្រកាត់ដេរ៦ជាន់ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ អានអត្ថបទពេញ៖ ខឹងខ្ចីលុយគេមិនបាន គុំលួចរបស់របរគេវិញ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!