ហួសចិត្ត! ជិះកង់កម្សាន្តច្រើនប្រទេសមិនអី ស្រាប់តែមកអីនៅកម្ពុជា
រាជធានីភ្នំពេញ ៖ បុរសជនជាតិជប៉ុនម្នាក់ ជិះកង់ចេញពីប្រទេសរបស់ខ្លួន ដោយបានធ្វើដំណើរឆ្លងកាត់ ជាច្រើនប្រទេសមកហើយ លុះជិះមកដល់ប្រទេសកម្ពុជា ស្រាប់តែកង់របស់គាត់ ត្រូវចោរលួចបាត់ ខណៈចតនៅកន្លែងចំណត របស់សណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ ។
បុរសជនជាតិជប៉ុនរងគ្រោះរូបនេះ ឈ្មោះ Shun Yanagisawa អាយុ៣៤ឆ្នាំ បានរៀបរាប់ប្រាប់ថា លោកគឺជាអ្នកពន្លត់អគ្គិភ័យ និងជាអ្នកជិះកង់មើលទេសភាព ។ លោកបានចាប់ផ្ដើម ជិះកង់ចេញពីប្រទេសរបស់ខ្លួន តាំងពីថ្ងៃទី០១ កក្កដា ២០១៥ មកម្ល៉េះ ដោយលោកបានឆ្លងកាត់ប្រទេស ជាច្រើនដូចជា កោះតៃវាន់, ហ្វីលីពីន, សិង្ហបុរី ម៉ាឡេស៊ី, ថៃ និងចុងក្រោយចូលមកដល់ ប្រទេសកម្ពុជានេះ ។
តែអ្វីដែលជាអកុសនោះ គឺនៅថ្ងៃទី១៨ កក្កដា កន្លងមក ពេលដែលលោកមកស្នាក់នៅសណ្ឋាគារ Aura Thematic Hostel ស្ថិតនៅផ្ទះលេខ២០៥ ផ្លូវលេខ១៩ ក្រោយព្រះបរមរាជវាំង កង់របស់គាត់ក៏ត្រូវបា នចោរលួចបាត់ មិនដឹងតាំងពីម៉ោងប៉ុន្មាននោះទេ ។ ហើយនៅថ្ងៃទី១៩ កក្កដា លោកក៏បានដាក់ពាក្យបណ្ដឹង នៅស្នាក់ការអន្ដោប្រវេសន៍ ដើម្បីសុំការអន្តរាគមន៍ពី សមត្ថកិច្ចឱ្យស្វែងរក ។
ដោយនៅក្នុងកំណត់ហេតុ បានឱ្យដឹងថា លោកបានចតកង់នេះ ស្ថិតនៅក្នុងចំណតរបស់សណ្ឋាគារខាងលើ កាលពីវេលាម៉ោង ៧យប់ថ្ងៃទី១៨ កក្កដា លុះនៅម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៩ កក្កដា ពេលលោកចេញមក ស្រាប់តែរកកង់មិនឃើញ ទើបលោកមកដាក់ពាក្យបណ្ដឹងតែម្តង ។
លោក Shun Yanagisawa បាននិយាយថា «ខ្ញុំនឹកកង់ខ្ញុំណាស់ ព្រោះវានៅជាមួយខ្ញុំជិត១ឆ្នាំមកហើយ សូមសមត្ថកិច្ច និងអាជ្ញាធរ មេត្តាជួយស្វែងរកផង មុនពេលដែលខ្ញុំ នឹងត្រូវចាកចេញពី កម្ពុជានៅថ្ងៃទី៣០ កក្កដា ខាងមុខនេះ។ ជាពិសេស បើបងប្អូនខ្មែរប្រទះឃើញកង់របស់ខ្ញុំ ដូចមានក្នុងរូបថត សូមមេត្តាផ្ដល់ដំណឹងជូនសមត្ថកិច្ច ឬទាក់ទងតាមរយៈទំព័រកាសែត កោះសន្តិភាពក៏បាន» ។
លោកបានឱ្យដឹងទៀតថា មុនពេលមកដល់ទីរាជធានីភ្នំពេញ លោកបានជិះកង់ចេញ និងស្នាក់នៅ ខេត្តសៀមរាបរយៈពេលជាង១០ថ្ងៃ និងជិះកង់បន្ដដំណើរមកដល់រាជធានីភ្នំពេញរយៈពេល ៤ថ្ងៃគិតមកដល់ពេលនេះ ។ ហើយគ្រោងនឹងបន្ដដំណើរ ទៅប្រទេសវៀតណាមទៀត តែចៃដន្យសំណាងអាក្រក់ កង់របស់លោកត្រូវចោរលួចបាត់ ។
លោកបន្តថា «ប្រសិនបើរកកង់ខ្ញុំមិនឃើញទេ ខ្ញុំនឹងត្រឡប់ទៅប្រទេសខ្ញុំវិញ និងមិនបន្ដដំណើរទៅប្រទេសផ្សេងទៀតទេ»។ យ៉ាងណាក៏ដោយ លោកសង្ឃឹមថា ក្នុងរយៈពេលដ៏ខ្លី និងតាមរយៈការចុះផ្សាយលើ ទំព័រកាសែតកោះសន្ដិភាពនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងជួយស្វែងរក កង់របស់លោកឃើញជាក់ជាមិនខាន ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!