ទីបំផុត ! ស្តាប់ចម្លើយសារភាពឃាតករស្រីដ៏កំណាចនេះ
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងទៀតថា យោងតាមចម្លើយសារភាពរបស់ស្ត្រីសង្ស័យជាឃាតករសម្លាប់មិត្តភក្តិ ប្លន់យកលុយ មាសប្រាក់ និងម៉ូតូនៅក្នុងតំបន់ទេសចរណ៍ទន្លេបាទី កាលពីព្រឹកថ្ងៃទី២៦ កក្កដា ត្រូវសមត្ថកិច្ចនគរបាលខេត្តតា កែវ សហការជាមួយសមត្ថកិច្ចរាជធានីភ្នំពេញ បានធ្វើការនាំស្ត្រីសង្ស័យស្វែងរកម៉ូតូរបស់ជនរងគ្រោះ ដែលបានដាក់បញ្ចាំនៅ កាស៊ីណូ ដែលលទ្ធផលនៅមិនទាន់រកឃើញ ។
ប្រភពឱ្យដឹងថា ស្ត្រីសង្ស័យសម្លាប់មិត្តភក្តិទម្លាក់ក្នុងទឹកនៅតំបន់ទេសចរណ៍ទន្លេបាទីនោះ ឈ្មោះសាត មករា ហៅស្រីនី អាយុ២៥ឆ្នាំ ជាប្រពន្ធចុងអង្គរក្សម្នាក់ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានស្រុកកំណើតនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។ ចំណែកភាគីខាងនារីរងគ្រោះដែលស្លាប់ឈ្មោះជា សុជាតិ អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកអក្សសាស្ត្រអង់គ្លេស និងជាបុគ្គលិកបណ្តែតនៃមន្ទីរទេសចរណ៍ខេត្តកណ្តាល និងជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាអន្តរជាតិអាស៊ានភ្នំពេញ ស្នាក់នៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ខេត្តកណ្តាល ។
ស្ត្រីសង្ស័យត្រូវសមត្ថកិច្ចខេត្តតាកែវ ស្រាវជ្រាវរហូតឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី២៥ កក្កដា ២០១៦ នៅក្នុងផ្សារតានី ស្រុក អង្គរជ័យ ខេត្តកំពត ក្រោយពីគេចខ្លួនជិតមួយសប្តាហ៍មកនោះ ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ស្ត្រីសង្ស័យក៏បានឆ្លើយសារភាពថា ខ្លួនជាមនុស្សស្រីម្នាក់ គ្មានមុខរបរពិតប្រាកដទេ ក៏ប៉ុន្តែចេះតែដើរស្វែងរកការងារធ្វើ ក៏បានជួបបុរស្សម្នាក់ជាអង្គរក្ស ហើយយកធ្វើជាសង្សា និងបានរួមរស់ស្នាក់អាស្រ័យដើរលេងជាមួយគ្នារយៈពេល១ឆ្នាំ ក្រោយមកក៏បែកបាក់សង្សានោះវិញ តែទោះជាយ៉ាងណា នៅលបជួបគ្នាម្តងៗក្នុងកាស៊ីណូ ។
ស្ត្រីសង្ស័យរៀបរាប់ទៀតថា ពួកគេតែងតែចូលលេងល្បែងនៅកាស៊ីណូ និងលេងមិនដែលបានលុយមកផ្ទះ ច្រើនតែវេចលុយពីផ្ទះទៅលេងរហូតគ្មានលុយហោប៉ៅ ហើយក៏បានបែកបាក់គ្នាជាមួយសង្សារនោះ ។ ក្រោយពីបែកបាក់សង្សារ ខ្លួនបានងាកទៅរាប់អានជនរងគ្រោះ (នារីដែលស្លាប់) ដែលខ្លួនបានជួលផ្ទះស្នាក់នៅភូមិជាមួយគ្នា ។
នៅពេលរាប់អានឈ្មោះជាតិ (នារីរងគ្រោះ) ធ្វើជាមិត្តភក្តិ គេតែងតែបបួលគ្នាដើរលេង នៅពេលជនរងគ្រោះសំរាកពីការងារ រហូតស្គាល់ចិត្តថ្លើមគ្នាច្បាស់ ។ ថ្ងៃមួយ ខ្លួនចាញ់ល្បែងអស់ប្រាក់ចាយ ក៏កើតជាគំនិតរៀបគម្រោងវាយសម្លាប់ជនរងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិ ទុកដោះស្រាយបញ្ហាទាល់ច្រកមួយគ្រាៗ បន្ទាប់សម្លឹងឃើញជនរងគ្រោះមានលុយកាក់ និងគ្រឿងអលង្ការជាប់ខ្លួនច្រើន ។
គម្រោងការសម្លាប់នៅថ្ងៃទី១៩ កក្កដា ២០១៦ ខ្លួនបានរកកាំបិតបុ័ងតោ សំលៀងយ៉ាងមុតដាក់ចូលក្នុងកាបូបស្ពាយ ហើយបបួល អាជាតិ (នារីរងគ្រោះ) ថា នាំគ្នាទៅលំហែកាយលេងនៅមណ្ឌលទេសចរណ៍ទន្លេបាទី ហើយសម្លាប់ចោលប្លន់យកទ្រព្យសម្បត្តិតែម្តង ។
ពេលទៅដល់ ពួកគេបានជួលរោងមួយកន្លែង នៅលើទឹកអង្គុយ និងដេកលេង ។ មួយសន្ទុះជនរងគ្រោះ ក៏ដេកលក់ ពេលនោះខ្លួនមានឱកាស បានយកកាំបិតបុ័ងតោ ចេញពីកាបូបស្ពាយ កាប់ត្រង់.កជនរងគ្រោះ ជាច្រើនកាំបិត បណ្តាលឱ្យប្រកាច់ស្លាប់ ក្នុងថ្លុកឈាម ។ ក្រោយពីដឹងថា ស្លាប់ហើយ ខ្លួនបានដោះយកគ្រឿងអលង្ការ មានកងដៃ ខ្សែ.ក លុយកាក់ រួចអូសជនរងគ្រោះទម្លាក់ទឹកទន្លេបាទី និងយកម៉ូតូមួយគ្រឿង ជិះគេចខ្លួនមកកាន់ផ្ទះជួលវិញ ។
នៅល្ងាចថ្ងៃដដែលនោះខ្លួន (ជនសង្ស័យ) បានយកគ្រឿងអលង្ការទៅលក់នៅផ្សារក្នុងក្រុងតាខ្មៅ ហើយយប់នោះ បានជិះម៉ូតូទៅរកជួបសង្សារ និងបានទៅលេងល្បែង នៅកាស៊ីណូក្នុងរាជធានីភ្នំពេញ ។ ពេលលេងចាញ់អស់ប្រាក់ពីខ្លួន (ជនសង្ស័យមិនបានបញ្ជាក់លំអិតលុយប៉ុន្មាននោះទេ) ក៏សម្រេចចិត្តដាក់បញ្ចាំម៉ូតូ១គ្រឿងរបស់ជនរងគ្រោះនោះទៀត បានប្រាក់ពីការបញ្ចាំម៉ូតូភ្លាម នៅពេលជិតភ្លឺសងគេខ្លះ ទុកខ្លះ ដើម្បីគេចខ្លួន ។
នៅព្រឹកថ្ងៃទី២០ កក្កដា គេបានជិះរថយន្តទៅប៉ោយប៉ែត និងបម្រុងឆ្លងព្រំដែនទៅថៃ ប៉ុន្តែដោយសារសោហ៊ុយតិចតួចពេក មិនអាចគេចខ្លួនបាន ក៏សម្រាកទីនោះ២-៣ថ្ងៃ ក៏វិលមកបម្រុងចូលស្រុកវិញ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តងទៅ ។ ខ្លួនមិនបានគិតដល់ថា សមត្ថកិច្ចដឹងពីគម្រោងខ្លួនធ្វើសកម្មភាពកាប់សម្លាប់មិត្តភក្តិប្លន់យកទ្រព្យសម្បត្តិនោះទេ ចូលមកនេះ ស្មានតែសមត្ថកិច្ចមិនដឹង ក៏ត្រូវចាប់ខ្លួន ។
គួរបញ្ជាក់ទៀតថា កាលពីថ្ងៃទី២០ កក្កដា ២០១៦ នៅមណ្ឌលកម្សាន្តទន្លេបាទី គេបានប្រទះឃើញឈាមមនុស្សក្រហមច្រាលនៅលើកម្រាលក្នុងរោងលំហែកាយមួយ ។ ពេលនោះ គេក៏បានចុះរាវក្នុងទឹក ក៏ប្រទះឃើញសាកសពនារីម្នាក់ ត្រូវគេកាប់ត្រង់.ក និងក្បាលជាច្រើនកាំបិត ហើយបានរាយការណ៍ទៅសមត្ថកិច្ច ភ្លាមនោះ សាកសពមិនទាន់ត្រូវបានគេស្គាល់ឈ្មោះទេ ប៉ុន្តែក្រោយមកក្រុមសាច់ញាតិ បានស្គាល់អត្តសញ្ញាណជនរងគ្រោះ និងបានយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ។
នៅថ្ងៃទី២៥ កក្កដា សមត្ថកិច្ចខេត្តតាកែវស្រាវជ្រាវចាប់ខ្លួនស្ត្រីជាឃាតករនោះ ។ សមត្តកិច្ចបានកំណត់បទល្មើសតាមចម្លើយជនសង្ស័យថា ករណីខាងលើនេះ ជាអំពើសម្លាប់ប្លន់យកទ្រព្យសម្បត្តិ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត តាមនីតិវិធី ។
លទ្ធផលចុងក្រោយនៅល្ងាចថ្ងៃទី២៦ កក្កដា នេះ សមត្តកិច្ច សហការវែកមុខរកអ្នកទទួលផលចោរកម្ម (អ្នកបញ្ចាំម៉ូតូ) នៅកាស៊ីណូនោះមិនទាន់ឃើញទេ ប៉ុន្តែបានស្គាល់អត្តសញ្ញាណអ្នកទទួលបញ្ចាំហើយ ដូច្នោះ សមត្ថកិច្ចនគរបាលខេត្តតាកែវ បាននាំស្ត្រីសង្ស័យទៅវិញ និងទុកពេលឱ្យសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបន្ត ដើម្បីឈានដល់ការដកហូតយកម៉ូតូជនរងគ្រោះជាវត្ថុតាងមកវិញ ។
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!