នោះ វីវរហើយ ! នាំស្រីទៅផ្គាប់ចិត្តមេ ជួបប្រពន្ធមេ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបាននារីម៉ាស្យា វាយនឹងដុំឥដ្ឋបែកក្បាល ដោយសារតែខឹងហៅនាង ទៅឲ្យមេក្រេបទឹកឃ្មុំ តែបែរជាប្រែក្រឡាស់ថា មិនក្រេបទឹកឃ្មុំវិញ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា នារីដែលប្រើហិង្សានោះ ឈ្មោះ ប៊ិន ហ្វុង អាយុ២៧ឆ្នាំ ជានារីម៉ាស្សាកោសជប់ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ចំណែកបុរសរង១ដុំឥដ្ឋមានឈ្មោះ វណ្ណ ម៉ុក អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកើតហេតុខាងលើ ។
តាមសម្តីនារីម៉ាស្សា នោះបានឲ្យដឹងថា មុនពេលកើតនាងកំពុងតែ ធ្វើការនៅកន្លែងម៉ាស្យា បុរសខាងលើបានចូលទៅក្នុង ហាងម៉ាស្សាកោសជប់ បានជួបនឹងម្ចាស់សួរ រកនារីម្នាក់នាំទៅឲ្យមេជាង ដើម្បីក្រេបទឹកឃ្មុំ ដោយចរចាត្រូវថ្លៃគ្នាចំនួន៦ម៉ឺនរៀល ហើយក៏នាំនាងទៅផ្ទះខាងលើជាន់ទី២ ។
នារីម៉ាស្សារូបនោះ បានឲ្យដឹងទៀតថា នៅពេលនាំនាងដល់ផ្ទះមេជាង ក៏បានឲ្យនាងឡើងទៅលើ ចៃដន្យ ពេលទៅដល់ឃើញមេជាង នៅជាមួយប្រពន្ធក្នុងបន្ទប់ និងបាននិយាយបដិសេធវិញថា មិនបានឲ្យហៅស្រីទេ ព្រោះក្លាចប្រពន្ធបោចសក់ ជាហេតុធ្វើឲ្យនាងរត់ចុះមកវិញរករឿង ព្រោះធ្វើបែបនេះនាង បានប្រាក់ណាឲ្យថៅកែ ហើយក៏មានទំនាស់ ជាមួយបុរសជាកម្មករ ដែលស្ថិតនៅក្នុងស្ថានភាពស្រវឹង ពេលនោះបុរសកម្មករសំណង់ នោះប្រុងទះកំភ្លៀង តែត្រូវស្ត្រីម៉ាស្យាទាញ ដុំឥដ្ឋវាយបែកក្បាលតែម្តង ។
បន្ទាប់ពីផ្ទុះហិង្សា សមត្ថកិច្ចក៏បានចុះទៅហៅ អ្នកទាំង២នាក់មកសាកសួរ និងធ្វើការសម្របសម្រួលគ្នា ដោយពុំប្តឹងផ្តល់គ្នាឡើយ ហើយសមត្ថកិច្ចក៏បានឲ្យ ត្រឡប់ទៅវិញរៀងៗខ្លួន ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត កម្លាំងនគរបាលការិយាល័យ ជួញដូរមនុស្ស និងការពាអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះទៅឆែកឆេរ ផ្ទះកោសជប់ និងម៉ាស្សា មួយកន្លែងដែលមានការសង្ស័យថា មានបង្កប់សេវាបម្រើផ្លូវភេទ ហើយបានឃាត់ស្ត្រីដែលបម្រើការនៅក្នុងនោះ៤នាក់រួមជាមួយម្ចាស់ផ្ទះម្នាក់ទៀតផងដែរ ព្រមទាំងបានរកឃើញ វត្ថុតាងមួយចំនួន ដែលមានការពាក់ព័ន្ធការបំរើផ្លូវភេទ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៣និង៥០នាទី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចផ្ទះម៉ាស្សាកោសជប់យីហោ ផ្កាច័ន្ទ ដែលមានទីតាំងស្ថិតនៅ តាមផ្លូវបេតុង បុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នគរបាលបានឲ្យដឹថា ស្ត្រីដែលត្រូវឃាត់ខ្លួននោះ ១- ឈ្មោះ សុខ ហយ អាយុ២១ឆ្នាំ ២-ឈ្មោះ ជួន ស្រីណា អាយុ២៣ឆ្នាំ ៣-ឈ្មោះ ជួប ពិសី អាយុ១៨ឆ្នាំ ៤-ឈ្មោះ ខ្លី ស្រីម៉ៅ អាយុ១៩ឆ្នាំ អ្នកទាំង៤នាក់នេះ មានមុខរបរកោសជប់ម៉ាស្សា ស្នាក់នៅក្នុងហាងខាងលើ ៥-ឈ្មោះ ប៊ិន ឃឿន ភេទស្រីអាយុ២៥ឆ្នាំ ជាម្ចាស់ផ្ទះកោសជប់ម៉ាស្សា ផ្កាច័ន្ទ នោះតែម្ដង។
នៅក្នុងខណៈនោះកម្លាំង សមត្ថកិច្ចខាងលើបានរកឃើញ សៀវភៅ កំណត់ត្រាអំពីភ្ញៀវដែលចូលទីនោះ១ក្បាល ស្រោមអនាម័យ មិនទាន់ប្រើមួយចំនួន និង ស្រោមប្រើប្រាស់រួច មួយចំនួនទៀត និងត្រូវរឹបអូសយកជាវត្ថុតាង។
បន្ទាប់មកបាននាំទាំងនារី៥នាក់នោះ ទៅកាន់ការិយាល័យជួញដូរមនុស្ស ដើម្បីសាកសួរ និងកសាងសំណុំរឿង ព្រោះមានករសង្ស័យថា មានជាប់ពាក់ព័ន្ធម៉ាស្សាកោសជប់ បង្កប់សេវាបម្រើផ្លូវភេទ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!