បាត់ពីផ្ទះជិត២ខែ ប្តីឃើញជិះរថយន្ត Hammer ជាមួយប្រុសផ្សេង បង្កជម្លោះផ្អើលពេញផ្លូវ មុខទីស្តីការគណៈរដ្ឋមន្ត្រី
(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលលែងប្តី មិនទាន់ដាច់ស្រាច់បានលួចទៅដើរលេងជាមួយបុរសផ្សេង ពេលប្តីតាមទាន់ ក៏កើតការដេញវាយប្រតាយប្រតប់គ្នា តាមដងផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី មុខទីស្តីការគណៈរដ្ឋមន្រ្តី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
តាមសំដីអ្នកដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តពីរគ្រឿង បើកតាមបណ្តោយផ្លូវ សហពន្ធ័រុស្សីក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដេញកៀរគ្នា រហូតដល់មុខទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានឈប់ហើយចុះមកប្រតាយប្រតប់គ្នា បង្កជាការភា្ញក់ផ្អើល ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ។
បើតាមសម្តីបុរសជាប្តីវិញបានអះអាងថា លោកនិងប្រពន្ធបានរៀបអាពាហ៍ពិពាហ៍ ស្របច្បាប់ជាច្រើនឆ្នាំមកហើយ តែទើបតែរយៈពេល២ខែចុងក្រោយនេះទេ ដែលប្រពន្ធលោកចុះចោលផ្ទះបាត់ៗ មិនសូវនៅផ្ទះ ធ្វើឲ្យរូបលោកសង្ស័យ និងតាមដានទើបដឹងថា ប្រពន្ធលោកលួចមកនៅជាមួយបុរសម្នាក់ ដែលជិះរថយន្ត Hammer។
តែស្ត្រីជាប្រពន្ធវិញបានចោទបុរសជាប្តីថា មិនចេះរកស៉ីអីទេ គឺដេកចាំចាយលុយនាងចិញ្ចឹម ធ្វើឲ្យនាងអស់ចិត្ត បានដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីលែងលះគ្នា តែអតីតប្តីនាងមិនព្រមលែងទេ ហើយចេះតែមកតាមរករឿងនាង ធ្វើឲ្យរូបនាងខ្មាសគេ។
ក្រោយពេលប្រតាយប្រតប់គ្នាមួយសន្ទុះ រួចមកសម្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការសម្របសម្រួល ដើម្បីឲ្យភាគីទាំងសងខាង ចេញផុតពីកន្លែងកើតហេតុឲ្យត្រឡប់ទៅផ្ទះវិញ៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានករណីហិង្សា ដ៏ឃោរឃៅក្នុងគ្រួសារ មួយបានកើតឡើង ដោយសារបុរស ជាប្តីប្រចណ្ឌប្រពន្ធ ចោទថា មានប្រុសថ្មី ក៏បានល្បួងស្ត្រីជា ប្រពន្ធទៅក្នុងព្រៃ ចាប់ចងស្លាបសេក ជាមួយ ដើមឈើ ហើយយកកាំបិត និងកណ្តៀវចាក់ ចោះជើង បណ្តាល រងរបួសជាច្រើនកន្លែង ។ តែទោះបីជាយ៉ាងណា ស្ត្រីជាប្រពន្ធ បដិសេធ និងសុំអង្វរប្តី ឱ្យដោះលែង និងសុំឱ្យបញ្ជូនទៅ ព្យាបាល នៅមណ្ឌលសុខភាព ។
ប្រភពបន្តថា ប្តីយល់ព្រម បញ្ជូនទៅ សង្គ្រោះនៅ មណ្ឌលសុខភាពនោះ ស្ត្រីជាប្រពន្ធ ក៏ឆ្លៀតរត់ចេញមកក្រៅ ដើម្បីទៅប្តឹង សមត្ថកិច្ច មូលដ្ឋានឱ្យចាប់ខ្លួន បុរសជាប្តីនោះ កាលពីថ្ងៃទី២១ វិច្ឆិកា ២០១៤ ស្ថិតនៅចំណុចហាង កាត់សក់មួយ កន្លែង ។
ប្រភពបានឱ្យដឹងទៀតថា បុរសជាប្តីអគតិឈ្មោះឌឿន វ៉ាន់ អាយុ៣១ឆ្នាំ ចំណែកប្រពន្ធរងគ្រោះឈ្មោះវុន ស៊ីថា អាយុ២៥ឆ្នាំ មានទីលំនៅ ក្នុងភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។
គួរបញ្ជាក់ថា កន្លងមកស្ត្រីជា ប្រពន្ធបានទៅធ្វើការ រោងចក្រនៅឯ រាជធានីភ្នំពេញ ហើយមានគេ មកប្រាប់ប្តីថា ប្រពន្ធឯងមាន ប្រុសថ្មី ហើយ ក៏ផ្ទុះកំហឹងហៅ ប្រពន្ធឱ្យត្រឡប់មក ផ្ទះវិញ ហើយក៏ធ្វើអំពើហិង្សា បែបនេះតែម្តងទៅ ។ បច្ចុប្បន្នជនសង្ស័យកំពុង ធ្វើការសាក សួរនៅអធិការដ្ឋានស្រុក បាណន់។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!