ខូចចិត្តត្បិតព្រាត់អូន បានត្រឹមសូន្យសង្ខារ
ខេត្តត្បូងឃ្មុំ ៖ ហេតុតែតូចចិត្ត នឹងប្រពន្ធលែងលះ បុរសពោះម៉ាយខូចចិត្តម្នាក់ឈ្មោះ អ៊ុន ហ្សឺឌី ហៅចក់ អាយុ២៥ឆ្នាំ រស់នៅភូមិ៣៦ ឃុំជប់ ស្រុកត្បូងឃ្មុំ បានធ្វើអត្តឃាត ដោយយកខ្សែនីឡុង យកចងកទៅនឹងផ្លាន បន្ទប់ចង្ក្រានបាយក្នុងផ្ទះ ដែលមានកម្ពស់៣ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធម្ម។
ហេតុការណ៍នោះ បានកើតឡើង នៅវេលាម៉ោង១រសៀល ថ្ងៃទី២៦កក្កដា ២០១៦ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះទៅពិនិត្យសព។
លោកវរសេនីយ៍ត្រីឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ ប្រាប់ឱ្យដឹងថា ជនរងគ្រោះធ្លាប់មានប្រពន្ធ ឈ្មោះ ប៊ន ស្រីជា អាយុ២៥ឆ្នាំ រស់នៅភូមិជាំក្រវៀន ឃុំជាំក្រវៀន ស្រុកមេមត់ មានកូនស្រី ម្នាក់ឈ្មោះ វ៉ិត ស្រីកែវ អាយុ៨ឆ្នាំ ហើយបានបង្កជម្លោះក្នុងគ្រួសាររហូតបានលែងលះគ្នាកាលពីឆ្នាំ២០១១។
លោកអធិការរង នគបាលស្រុកត្បូងឃ្មុំប្រាប់បន្តថា ក្រោយពីបានបែកបាក់គ្នាមកជនរងគ្រោះ គឺបានចាកចេញមករស់នៅ ស្រុកកំណើតវិញក្នុងភូមិ៣៦ ឃុំជប់ ហាក់ដូចមានអារម្មណ៍ខុសប្រក្រតី ហើយតែងតែដើរផឹកស៊ី ។
ហេតុតែខូចចិត្ត បុរសពោះម៉ាយនេះ បានយកខ្សែនីឡុង មកចងកធ្វើអត្តឃាត បញ្ចប់ជីវិតនៅក្នុងផ្ទះបាយ ដែលមិនមានសមាជិកក្រុមគ្រួសារណាម្នាក់ដឹងឡើយ។
លោកវរសេនីយ៍ត្រី ឡុង សារិន បញ្ជាក់ថា មុនពេលស្លាប់បុរសនេះ ទាញយករូបថតកូនស្រីមកមើល ដោយមើលហើយមើលទៀត ក្រោយមកស្រាប់តែ ដល់ម៉ោងង៤រសៀល ទើបឈ្មោះ ផាត ស្រីវៀន ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាក្មួយសព ចូលយកអង្ករដាំបាយហូប ស្រាប់តែឃើញជនរងគ្រោះ ចងកស្លាប់ទៅហើយ។
ភ្លាមៗនោះក៏ ប្រញាប់រាយការណ៍ មកប៉ុស្ដិ៍រដ្ឋបាលឃុំជប់ ឱ្យបានដឹង និងរាយការណ៍ទៅលោកស្នងការនគរបាលខេត្ត ព្រមទាំងបានចាត់ឱ្យជំនាញ បច្ចេកទេសប្រញាប់ចុះមកពិនិត្យសព ឃើញថាពិតជាបានស្លាប់ ដោយចងកធ្វើអត្តឃាតមែន។
សាកសពត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យសាច់ញាតិដើម្បី រៀបចំធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថា កាលពីពេលដែលបុរសនេះ រស់នៅស្រុកមេមត់ នៅជុំប្រពន្ធកូន ពេលសន្សំបានលុយ សម្រាប់ទិញឈើមកធ្វើផ្ទះ ត្រូវបានបុរសនេះយកលុយ ទៅលេងល្បែងចាញ់អស់ជាច្រើន ទើបកើតទៅជារឿង ផ្តឹងផ្តល់លែងលះគ្នាបែបនេះ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!