ជិះ​ម៉ូតូ​មិន​បាន​ប្រ​យ​ត្ន័ បុក​ឡាន​ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់

 
 

ខេត្តកំពង់ចាម ៖ ម៉ូតូ​ធុន​សេ​១២៥ មួយ​គ្រឿង ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់ បាន​បើកបរ​លឿន​ស្លេវ​ទៅ​បុក​រថយន្ត ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-1449 ដឹក​ដើម​ដំឡូង​មី ពេញទំហឹង​នៅ​ត្រង់​មុខ​ស្នាក់​ការ គយ និង​រដ្ឋាករ​ខេត្ត ក្នុងភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ។

ហេតុ​ការ​ណ៏​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៥ កក្កដា ២០១៦ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាម​ៗ និង​រង​របួសធ្ងន់​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ជា​បន្ទាន់ នៅ​មន្ទីរពេទ្យ​៧​ដេ ។

តាម​ប្រភព​ពី​នគរបាល​ចរាចរណ៍​ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ​រថយន្ត​ធុន​ធំ ដែល​ដឹក​ដើម​ដំឡូង​នោះ បាន​ឈប់​នៅ​មុខ​ស្នាក់​ការ​គយ និង​រដ្ឋាករ​ខេត្ត ដើម្បី​បង់លុយ​ដោយ​ឈប់​អែប​ស្តាំ​ដៃ ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​។ នគរបាល​ចរាចរណ៍​បាន​ប្រាប់​បន្ត​ថា ក្នុង​ពេល​ម្ចាស់​កំពុង​តែ​ជាប់រវល់​បង់លុយ​ឲ្យ​ទៅ​គយ មិន​ទាន់​នឹង​រួចរាល់​ផង​ស្រាប់តែ​ម៉ូតូ​ឌ្រី​ម​១​គ្រឿង​ថ្មីស្រឡាង បាន​ជិះ​ទិស​ដៅ​ស្របគ្នា​ក៏​បាន​មក​បុក​រថយន្ត​ពីក្រោយ​ពេញទំហឹង​តែ​ម្តង​។

បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាម​ៗ និង​របួសធ្ងន់​ម្នាក់ ឈាម​ហូរ​ស្រោច​ថ្នល់​ហើយ ។ ហេតុការណ៍​ដែល​កើតឡើង​នេះ គឺ​ស្ថិត​នៅ​ពីមុខ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ត្រូវ​បានក​ម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ចេញ​សំរួល​ចរាចរណ៍​ភ្លាម​ៗ ដោយ​មិន​ឲ្យ​កកស្ទះ និង​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​៧​ដេ ដឹក​អ្នក​ស្លាប់ និង​របួស​យក​ទៅ​កាន់​កាន់​មន្ទីរពេទ្យ​។ រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដើម្បី​ដោះស្រាយ​តាម​ច្បាប់​។

នគរបាល​ចរាចរណ៍​បញ្ជាក់​ថា អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នោះ​ឈ្មោះ ហុ​ន តុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​អ្នក​របួសធ្ងន់​ឈ្មោះ ហេង សុ​វ៉ា​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ដូច​គ្នា​រស់នៅ​ភូមិ​អំពិល​ជ្រុំ ឃុំ​ក្រឡា ស្រុក​កំពង់សៀម​។ នា​យប់​ថ្ងៃ​ដដែល​អ្នក​របួស​ត្រូវ​បាន​សាច់ញាតិ បាន​ប្រញាប់​បញ្ជូន​ទៅ សង្គ្រោះ​ជា​បន្ទាន់​នៅ​រាជធានី​ភ្នំពេញ ៕ 

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកករណីមួយវិញទៀត បុរសជាអ្នកជិះម៉ូតូម្នាក់បានស្លាប់ នៅលើដងផ្លូវដោយសាររថយន្ត បុកពេញមួយទំហឹង ខណៈដែលរូបគេជិះម៉ូតូ នៅតាមផ្លូវហើយបត់ឆ្វេង ដើម្បីចូលចាក់សាំងដោយ មិនបានមើលរថយន្តមកពីមុខ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៏ ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង១៨៖00 នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៦ (ផ្លូវអាស៊ានថ្មី) ស្ថិតភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ។

លោក ស៊ីវ វណ្ណាអធិការរងទទួលបន្ទុកចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក បានអោយអ្នកកាសែតដឹងថាមុន ពេលកើតហេតុគេឃើញរថយន្តរ៉ែងរ៉ូវើល ពាក់ស្លាកលេខខេមរភូមិន្ទ០៩ ២-៨៨៨៦ បើកក្នុងទិសដៅពីជើងទៅត្បូង គឺពីខេត្តកំពង់ធំមកស្គន់។ចំណែកអ្នកបើកម៉ូតូម៉ាកហុងដា C១២៥ ពណ៏ខ្មៅពាក់ស្លាកលេខកំពង់ធំ១T ០៨៩១ បើកក្នុងទិសដៅពីត្បូង ទៅជើងបញ្ច្រាសទិសគ្នា។ ពេលបើកមកដល់កន្លែងកើតហេតុ គេឃើញអ្នកជិ:ម៉ូតូបត់ឆ្វេងចូលការ៉ាស់សាំង ដោយមិនមើលឆ្វេងស្តាំ ក៏ត្រូវរថយន្តរ៉ែងរ៉ូវើល ដែលបើកលឿនជាន់ហ្វ្រាំង មិនទាន់បណ្តាលអោយបុកពេញទំហឹង តែម្ដងបណ្ដាលអោយអ្នកជិះម៉ូតូ បែកក្បាលធ្លាយខួរស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង។

ជនរងគ្រោះជាអ្នកជិះម៉ូតូដែលស្លាប់មានឈ្មោះប៉ន ប៉ុន ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១១C នៃវិទ្យាល័យតាំងក្រសាំងមានទីលំនៅភូមិផ្លុង ឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកម្ចាស់រថយន្ត មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណ នៅឡើយទេដោយគ្រាន់តែគេអះអាងថា ជាទាហាន នៅក្រសួងការពារជាតិឋានៈឧត្តមសេនីយ៏៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម