យាយចិត្តយក្សិណី ចាប់បញ្ជូនទៅតុលាការហើយ (មានវីដេអូ)
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នារសៀលថ្ងៃទី២៥ កក្កដា ២០១៦ នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ត្រីចំណាស់ ដែលត្រូវជាយាយចិត្តកំណាចទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីធ្វើទារុណកម្មយ៉ាងឃោរឃៅទៅលើចៅស្រីរបស់ខ្លួន បណ្តាលឱ្យមានស្នាមរបួសពេញក្បាល និងដងខ្លួន ។
គួរបញ្ជាក់ថា ក្មេងស្រីរងគ្រោះខាងលើឈ្មោះជីងជីង អាយុ៦ឆ្នាំ ដែលគួរឱ្យខ្លោចចិត្តគ្រប់ៗគ្នា បន្ទាប់ពីឃើញនាងមានរបួសស្នាមផ្សេងៗពេញខ្លួនប្រាណរហូតឡើងដល់ក្បាល ដោយសារតែការប្រើអំពើហិង្សាពីជីដូនជារៀងរាល់ថ្ងៃ ។
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ក្មេងស្រីគួរឱ្យអាណិតម្នាក់ ត្រូវបានជីដូនបង្កើតវាយដំរហូតដល់បែកក្បាល ព្រមទាំងមានស្នាមជាំពេញមុខមាត់ និងដងខ្លួន។ ករណីនេះបានកើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅផ្ទះលេខ១៣ ម្ដុំរោងចក្របីជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ជីង អាយុ៦ឆ្នាំ បានរស់នៅជាមួយជីដូនតាំងពីនៅតូច ព្រោះម្ដាយរបស់គេ បែកទៅមានគ្រួសារថ្មី រយៈពេល២-៣ឆ្នាំហើយ ហើយក្មេងស្រីម្នាក់នេះ ត្រូវបានជីដូនចិត្តកំណាច ឃុំខ្លួន និងធ្វើទារណ្ឌកម្មជាច្រើនឆ្នាំមកហើយដែរ។
សមត្ថកិច្ចបានបន្ថែមថា បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងនគរបាលសង្កាត់ចោមចៅ បានចុះទៅដល់កន្លែងកើតហេតុផ្ទាល់ ដើម្បីធ្វើបញ្ឈប់ និងសាកសួររឿងហេតុ ដើម្បីធ្វើការណែនាំឱ្យគាត់បញ្ឈប់អំពើហិង្សានេះ ទៅថ្ងៃក្រោយ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!