ក្តៅ ! ក្តៅ ! ចាប់ឃាតករសម្លាប់មិត្តស្រីនៅរមណីយដ្ឋានទន្លេបាទីបានហើយ
ខេត្តតាកែវ ៖ ទីបំផុត ឃាតករដែលសម្លាប់មិត្តស្រីរបស់ខ្លួននៅរមណីយដ្ឋានទន្លេបាទីត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងផ្សារតានី ស្រុកអង្គរជ័យ ខេត្តកំពត ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ សាត មករា ហៅ ស្រីនី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។ នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ មានហេតុការណ៍ភ្ញាក់ផ្អើលមួយនៅមណ្ឌលទេសចរណ៍ទន្លេបាទី ខណៈគេបានឃើញឈាមមនុស្សក្រហមច្រាលនៅលើកន្ទេល លើរោងលំហែកាយក្នុងទន្លេបាទី ស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ហើយបានរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យ និងចុះរាវក្នុងទឹក ទើបបានប្រទះឃើញសាកសពនារីរងគ្រោះត្រូវគេកាប់ត្រង់ក្បាលជាច្រើនកាំបិត ច្រានទម្លាក់ចោលក្នុងទឹក ។
ខណៈនោះសមត្ថកិច្ចសន្និដ្ឋានថា ជាអំពើឃាតកម្មគិតទុកជាមុន ដែលឃាតករអាចជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ដោយបានរៀបចំផែនការបបួលជនរងគ្រោះទៅលេងនៅទន្លេបាទី ដែលជាថ្ងៃមិនមានមនុស្សទៅកម្សាន្តស្ងាត់ងាយស្រួលក្នុងធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈោះ ជា សុជាតិ ភេទស្រី អាយុ២២ឆ្នាំ ជានិសិត្យឆ្នាំទី៣ ផ្នែកអក្សរសាស្ត្រអង់គ្លេស និងជាបុគ្គលិកបណ្ដែត នៃមន្ទីរទេសចរណ៍ខេត្តកណ្តាល និងជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាអន្តរជាតិអាសា៑នៅភ្នំពេញ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ទាក់ទិននឹងករណីឃាតកម្មនេះត្រូវបានសមត្ថកិច្ច ដាក់ការសង្ស័យថា ជាអំពើប្លន់សម្លាប់ ហើយជនសង្ស័យជាមនុស្សស្និទ្ធស្នាលជាមួយជនរងគ្រោះថែមទៀត
បើតាមឪពុកជនរងគ្រោះឈ្មោះ អ៊ូ ជា បានប្រាប់សមត្ថកិច្ចថា សម្ភារៈជនរងគ្រោះបានបាត់បង់ រួមមាន ម៉ូតូ១គ្រឿង ម៉ាក វ៉េវ ពាក់ស្លាកលេខ កណ្ដាល 1S-6861 កងដៃប្លាទីន៣ជី ខ្សែកប្លាទីន៣ជី ក្រវិល ទូរសព្ទ័ដៃម៉ាកអាយហ្វូន១គ្រឿង និងលុយកាក់មួយចំនួនទៀត ។
ឪពុកជនរងគ្រោះបានឱ្យដឹងបន្ថែមថា នៅព្រឹកថ្ងៃទី២០កក្កដា ជនរងគ្រោះបានរៀបចំខ្លួនថាទៅលាលារៀន ដោយជិះម៉ូតូទៅដូចសព្វមួយដង ។ លុះដល់រសៀលថ្ងៃដដែលមានគេទូរសព្ទ័មកប្រាប់ថា មនុស្សស្រីដែលគេសម្លាប់នៅរមណីយដ្ឋានទន្លេបាទី ដូចកូនស្រីគាត់ គាត់ក៏បានទូរសព្ទ័ទៅលេខកូនគាត់ តែតេមិចូល ហើយក៏បានប្រញាប់ទៅពិនិត្យសព ទើបស្គាល់ច្បាស់ថា ជាកូនស្រីគាត់ពិតប្រាកដមែន ធ្វើឱ្យគាត់រន្ធត់ តក់ស្លុតជាខ្លាំង ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!