រថយន្តព្រូស បុកជាមួយរថយន្តកុងតឺន័រ នៅតាមផ្លូវជាតិលេខ៥ ស្រុកកំពង់ត្រឡាច បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ(មានវីដេអូ)
(កំពង់ឆ្នាំង)៖ រថយន្តព្រូសមួយគ្រឿង បានបើកបុកជាមួយរថយន្តកុងតឺន័រ បណ្តាលឲ្យឆេះក្លាយជា អគ្គិភ័យយ៉ាងសន្ធោសន្ធៅ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះ។
អធិការនគរបាលស្រុកកំពង់ត្រឡាច លោក ម៉ាត់ លី បានបញ្ជាក់ជាបឋមថា ពិតជាមានករណីនេះមែន ហើយលោកកំពុងឲ្យរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ហើយ តែមិនទាន់ដឹងពីអ្នករងគ្រោះ នៅឡើយទេ៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានបុរសម្នាក់ បានបើករថយន្តព្រូសក្នុងល្បឿន លឿន ព្រោះជាតិស្រវឹងថ្ងៃសែនចូលឆ្នាំចិន ជ្រុលទៅបុក រថយន្តក្រុងមួយគ្រឿង និងរបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យកៀបជាប់ ហើយឆ្លងចរន្តអគ្គិសនីឆេះរថយន្តផ្អើលអស់ មនុស្សម្នាក់ធ្វើដំណើរតាមផ្លូវ នៅ មុខវិទ្យាល័យ ជា ស៊ីម សាមគ្គី តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីបុរសម្នាក់ ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា មុនឈានដល់គ្រោះថ្នាក់ ចរាចរខាងលើ គេឃើញបុរសម្នាក់ បើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ បណ្ដោះអាសន្ន 1287 តាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនលឿន។ លុះដល់មុខវិទ្យាល័យ ជា ស៊ីម សាមគ្គី បានជ្រុលចង្កូត ទៅបុករថយន្តក្រុងមួយគ្រឿង ពណ៌សលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3C-1434 ដែលកំពុង ធ្វើដំណើរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង។
បើតាមសាក្សីនៅកន្លែងកើតហេតុបន្តថា ក្រោយបុករថយន្តក្រុងហើយ រថយន្តបង្កហេតុម៉ាកព្រូសនេះ មិនទាន់ អស់ល្បឿននោះទេ ក៏ជ្រុលទៅបុក របាំងថ្មបាក់អស់២កង់ថែមទៀត ទើបរថយ្តកៀបជាប់នឹងទ្រូងផ្លូវ ទៅមុខលែង រួច។
ក្រោយបង្កហេតុ ម្ចាស់រថយន្តព្រូស បានចុះពីរថយន្តរបស់ខ្លួនហៅម៉ូតូឌុប ជិះគេចខ្លួនបាត់ ដោយបន្សល់រថយន្ត នៅនិងកន្លែងកើតហេតុ។ ភ្លាមៗនោះ រថយន្តព្រូស បានឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យអណ្ដាតភ្លើងឆាបឆេះឡើង តែសំណាងល្អ បានប្រជាពលរដ្ឋ សហការជាមួយ សមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងមកបាញ់ពន្លត់ ទាន់ពេលវេលា។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែង និងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយា ល័យចរាចរជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!