ទៅមើលគោ ក្តៅពេកចុះងូតទឹកក្នុងប្រឡាយ ស្មានតែរ៉ាក់ បែរជាជ្រៅលង់ទឹកស្លាប់
ព្រៃវែង៖ បច្ចុរាជបាន ទាញយកអាយុជីវិត បុរសម្នាក់ធ្លាក់ នៅក្នុងទឹកប្រឡាយ ខណៈទៅមើលគោ នៅវាលស្រែក្តៅស្អុសពេក ក៏ចុះងូតទឹកមិននឹកស្មានថា រ៉ាក់បែជាជ្រៅ ហែលមិនរួច បណ្តាលឲ្យលង់ស្លាប់ នៅម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដានេះ ស្ថិតនៅភូមិត្រពាំងព្រីង ។
អ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈន ឈាង ប្រុសអាយុ២៥ឆ្នាំ នៅភូមិត្រពាំងព្រីង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ មូលហេតុនៃការស្លាប់ ដោយសារតែជនរងគ្រោះទៅមើលគោ នៅវាលខាងជើងភូមិ ហើយចុះងូតទឹកប្រឡាយ បណ្តាលស្លាប់ នៅក្នុងទឹក ដោយមានសង្សយ័ ពីប្រជាជនមិនឃើញ ជនរងគ្រោះឡើងពីទឹក ក៏នាំគ្នាទៅមើល ។
ខណៈនោះផ្អើលអ្នកស្រុកចុះរាវ ក្នុងទឹកប្រឡាយ បានប៉ះជនរងគ្រោះនាំគ្នា ទាញយកមកលើសង្គ្រោះ តាមពិតទៅជន រងគ្រោះ បានបាត់បង់ជីវិតទៅហើយ មិនអាចជួយបាន ភ្លាមៗសមត្ថកិច្ច មកត្រួតពិត្យសាកសព មិនមានឃើញស្នាបស្នាម អ្វីទេ ក៏បានប្រគល់ក្រុមញាត្តិយក ទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន បាតុភូតធម្មជាតិ ពិតជាឃោឃៅណាស់ ខណៈជនរងគ្រោះកំពុងដេញក្របី ត្រឡប់មកផ្ទះ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម នៅម៉ោង ៣៖៤៥នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ចំណុចវាលស្រែបឹងអង្កោល ខាងលិចភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកអនុសេនីយ៍ឯក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនាព្រឹកនេះថា ជនរងគ្រោះមានឈ្មោះ ធុច ធឿម ភេទប្រុស អាយុ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ សុន លី អាយុ៣២ឆ្នាំ មានកូនប្រុសស្រី ក្នុងបន្ទុក២នាក់ បច្ចុប្បន្នរស់នៅភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកអធិការរងបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះទៅដេញក្របី ខណៈនោះមេឃកំពុងតែមានភ្លៀងធ្លាក់ លាយឡំជាមួយផ្លេកបន្ទោល ពេលជនរងគ្រោះបានដើរមកដល់ចំណុចវាលស្រែកើតហេតុ ស្រាប់តែមានរន្ទះបាញ់ចំជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច។
គួររំលឹកដែរថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មានបុរសម្នាក់ ក៏ត្រូវរន្ទះបាញ់ស្លាប់ដែរ នៅភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខណៈកំពុងស្ទូងស្រូវ ពេលមេឃកំពុងធ្លាក់ភ្លៀងផងដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!